Home ព័ត៌មានជាតិ នយោបាយ ក្រសួងមហាផ្ទៃ...

ក្រសួងមហាផ្ទៃ មិនទាន់​បានទទួល លិខិត​ស្នើសុំ ផ្តល់​សុពលភាព លិខិតឆ្លងដែន​ឡើងវិញ ដល់​អតីតមន្ត្រី នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ

ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ ក្រសួងមហាផ្ទៃ នៅ​មិនទាន់​បានទទួល លិខិត​ស្នើសុំ ផ្តល់​សុពលភាព លិខិតឆ្លងដែន​ឡើងវិញ ដល់​អតីតមន្ត្រី នៃ​អតីត​គណបក្ស សង្គ្រោះ​ជាតិ ចំនួន ១១ រូប នៅឡើយ​ទេ ហើយ​ស្ថានទូត​កម្ពុជា ប្រចាំ​នៅ​រដ្ឋធានី វ៉ាស៊ីនតោន សហរដ្ឋអាមេរិក ក៏​មិនទាន់បាន​បញ្ជូន លិខិតស្នើ​សុំ​នេះ មក​ក្រសួងមហាផ្ទៃ​ដែរ​។ នេះ​បើតាម​ការបញ្ជាក់ របស់​អ្នកនាំពាក្យ ក្រសួងមហាផ្ទៃ នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត ខៀវ សុភ័គ បានបញ្ជាក់​ប្រាប់ រស្មី​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ​។

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃទី​៩ វិច្ឆិកា នេះ បាន​ឲ្យ​ដឹងថាៈ នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០ លោកស្រី មូរ សុខ​ហួរ នឹងដាក់​លិខិត​ស្នើសុំ ឲ្យ​ក្រសួងមហាផ្ទៃ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ផ្តល់​សុពលភាព លិខិតឆ្លងដែន​ឡើងវិញ ដល់​អតីត​ថ្នាក់ដឹកនាំ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ១១​រូប នៅ​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា នៅ​រដ្ឋធានី វ៉ាស៊ីនតោន សហរដ្ឋអាមេរិក​។​

​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បានបញ្ជាក់​ថាៈ ” លិខិត នឹង​ស្នើ​មក​ទូត សុំ​មក​ក្រសួងមហាផ្ទៃ ដូច្នេះ​ចាំ​លិខិត នឹង​មកដល់​ក្រសួងមហាផ្ទៃ​សិន ទើប​ក្រសួងមហាផ្ទៃ ពិនិត្យ​សម្រេច ហើយ​មកដល់ពេលនេះ ក្រសួងមហាផ្ទៃ មិនទាន់​បានឃើញ លិខិតស្នើ​សុំ​នោះ នៅឡើយ​ទេ “​។​

​សូមជម្រាបថា តាមរយៈ​លិខិត របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចុះ​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ បានប្រកាស​បញ្ចប់​សុពលភាព លិខិត​ឆ្លង​ឌែ​ន​របស់ អតីត​ថ្នាក់ដឹកនាំ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ១១​រូប រួមមាន អ្នកស្រី មូរ សុខ​ហួរ លោក អេង ឆៃអ៊ាង លោក ហូរ វ៉ាន់ លោក ឡុង រី លោក សោ ចាន់​ដេ​ត លោក គង់ សភា លោក វ៉ាន់ ណា​រិ​ទ្ធ លោក ដាង ចំរើន លោក ញឹម គិ​ម​ញុ​ល លោក ហេង ដា​ណា​រ៉ូ លោក អ៊ី​សា ឧស្មាន​។​

​លោក កុយ គួ​ង អ្នកនាំពាក្យ ក្រសួងការបរទេស ធ្លាប់បាន​បញ្ជាក់ថាៈ ” ការជូនដំណឹង អំពី​ការបញ្ឈប់​សុពលភាព លិខិតឆ្លងដែន​របស់ មន្ត្រី​អតីត​គណបក្សប្រឆាំង ទាំងនេះ ទៅកាន់​ស្ថានទូត​នានា ប្រចាំ​កម្ពុជា គឺ​ដើម្បី​ឲ្យ​ស្ថានទូត ជូនដំណឹង​បន្ត ទៅកាន់​រដ្ឋាភិបាល​រប​ស់​គេ​។ មូល​ហេតុដែល​ក្រសួង សម្រេច​បញ្ឈប់ សុពលភាព​លិខិតឆ្លងដែន គឺ​ដោយសារតែ​អ្នក​ទាំងនោះ គឺជា​អ្នកទោស ដែល​រត់គេចខ្លួន ” ៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រថយន្ត​ដឹក​ខ្សាច់​បុក​និង...

​ដោយៈ​ចាន់តូ​/​ភ្នំពេញ : ...

អ្នកជំនាញៈ​តម្លៃ​អចលនទ្រព...

​ដោយ:​ច្រាយ ចំណាន​/​ភ្នំព...

ទោះ​ស្ថិតក្នុង​ស្ថានភាព​ក...

​ដោយៈ ច្រាយ ចំណាន​/​ភ្នំព...

រាជរដ្ឋាភិបាល​នៅតែ​បន្ត​ជ...

​ដោយៈ ជា សីហៈ​/​ភ្នំព...