Home ប្លែកៗ ប្រជាជន​បូ​លី...

ប្រជាជន​បូ​លី​វី​តុបតែង​លម្អ​ក្បាល​ខ្មោច​ជាមួយ​មួក​និង​ផ្កា ដើម្បី​សម្តែង​ការដឹងគុណ​ដល់​ខ្មោច​ដែល​នាំ​លាភ​សំណាង​ដល់​ពួកគេ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​បូ​លី​វី ៖ ប្រជាជន​បូ​លី​វី​បាន​ប្រារព្ធ “​ទិវា​ក្បាល​ខ្មោច​” ឬ​ទិ​វាឌា​ដេ​ឡា​ស់ណា​ទី​តាស់ កាលពី​ចុង​សប្តាហ៍ ដែល​ជា​ប្រពៃណី​ចម្រុះ​ពណ៌​ពី​ជំនឿ​ជនជាតិដើម​បុរាណ​ដែល​ជឿ​ថា​នឹង​​នាំមក​នូវ​សំណាងល្អ​និង​ការការពារ តាមរយៈ​ការគោរព​ដល់​អ្នកស្លាប់​។​

​ដោយ​គេ​ស្គាល់​ថា “​ណា​ទី​តាស់​” ក្បាល​ខ្មោច​ត្រូវបាន​តុបតែង​លម្អ​និង​ដង្ហែ​ទៅ​កាន់​ទី​បញ្ចុះសព​ទូទៅ​នៅ​ទីក្រុង​ឡា​ប៉ាស់ ប្រទេស​បូ​លី​វី ពោលគឺ​មួយ​សប្តាហ៍​បន្ទាប់ពី​ចប់​ពិធីបុណ្យ​អល់​សេន​ដេ ឬ​បុណ្យ​ហា​ឡូ​វីន និង​បន្ទាប់​ពី​ចប់​ទិវា​មរណៈ​។​

​ក្បាល​ខ្មោច​ខ្លះ​ត្រូវបាន​តុបតែង​ដោយ​វ៉ែនតា​និង​បារី​ក៏ដូចជា​ផ្កា​និង​មួក​ចម្រុះ​ពណ៌​។​

​វា​មិនមែន​ជា​រឿង​ចម្លែក​ទេ​ដែល​គេ​រៀបចំ​ពិធីជប់លៀង​ធំៗ មាន​មនុស្ស​រាំ​តាម​បទ​ភ្លេង ផឹកស្រា និង​ញ៉ាំ​ស្ករ​គ្រាប់​។​

​ការ​ប្រារព្ធ​ពិធីបុណ្យ​ក្បាល​ខ្មោច ដែល​គេ​រក្សាទុក​ក្នុងផ្ទះ​ភាគច្រើន​នោះ ត្រូវ​គេ​ជឿ​ថា​មាន​ឬ​សគល់​ពី​ទំនៀមទម្លាប់​ជនជាតិដើម​ភាគតិច​អ៊ូ​រូឈី​ប៉ា​យ៉ា ដែល​យក​ក្បាល​ចេញ​ពី​សាកសព​មនុស្ស​ជា​ទី​ស្រឡាញ់​នៅ​ខួប​មួយ​ឆ្នាំ​នៃ​ការស្លាប់​របស់​ពួកគេ​។​

​ពិធីបុណ្យ​ឆ្នាំនេះ​គឺ​ស្របពេល​ជាមួយនឹង​ការស្បថ​ឡើងកាន់តំណែង​របស់​ប្រធានាធិបតី​ថ្មី​បូ​លី​វី លោក ល្វីស អា​សេ ដែល​បញ្ចប់​នូវ​ឆ្នាំ​ដ៏​ច្របូកច្របល់​សម្រាប់​ប្រទេស​នៅ​តំបន់​សមុទ្រ​អា​ឌី​ន​មួយ​នេះ ដែល​ញាំញី​ដោយ​ចលាចល​នយោបាយ​កាលពី​ឆ្នាំមុន​និង​ជំងឺ​រាតត្បាត​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ធនាគារ អ អេច ប៊ី (ខេមបូឌា...

ប្រទេសកម្ពុជា ទីក្រុងភ្នំ...

ការប្រឡង​ឌី​ប្លូ​ម​២​ថ្ងៃ...

​ដោយ​:​ដេប៉ូ​/​ភ្នំពេញ​:​...

សម្តេច​ជោ ហ៊ុន សែន​៖ យើងទ...

ដោយៈ ទេព មង្គល / ភ្នំពេញៈ...

សម្តេច​ប្រធានរដ្ឋសភា​កម្ព...

ដោយៈ​ស្រីនាថ​,​សុផល​/​ភ្ន...