Home ព័ត៌មានជាតិ នយោបាយ អ្នកការទូត​កម...

អ្នកការទូត​កម្ពុជា​ពីរ​នាក់ និង​បុគ្គលិក​ក្នុងស្រុក​ពីរ​នាក់​នៅ​ប្រទេស​បារាំង​មាន​ផ្ទុក​កូ​វីដ​-១៩

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ឲ្យ​ដឹងថា អ្នកការទូត​កម្ពុជា​ចំនួន​ពីររូប និង បុគ្គលិក​ក្នុងស្រុក​ចំនួន​ពីររូប​នៃ​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​បារាំង​បានធ្វើ​តេស្ត​សំណាក​ទទួលបាន​លទ្ធផល​វិជ្ជមាន​កូ​វីដ​-១៩​។​
ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថ្ងៃទី​៩​ខែវិច្ឆិកា​នេះ​បាន​បញ្ជាក់ថា​ក្រោយ​ពួកគាត់​ទាំង​បួន នាក់ បាន​ជួប​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​បារាំង​រួចមក ពេលនេះ​ពួកគាត់​កំពុង​សម្រាក​ព្យាបាល​នៅផ្ទះ​រៀងៗ​ខ្លួន និង​ទទួលទាន​ថ្នាំ​តាម​វេជ្ជបញ្ជា​។ ក្រៅពីនេះ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា នៅ​ទីក្រុង​ប៉ារីស ក៏​កំពុង​រង់ចាំ​លទ្ធផល​របស់​បុគ្គលិក​ក្នុងស្រុក​ម្នាក់ទៀត នៅថ្ងៃនេះ (​ថ្ងៃ​ចន្ទ ទី​៩ ខែវិច្ឆិកា )​។ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា នៅ​ទីក្រុង​ប៉ារីស៍ នឹង​បន្ត​ដំណើរការ​ជា​ប្រក្រតី​តាម​ប្រព័ន្ធ ព័ត៌មានវិទ្យា​។​
ស្ថានទូត​នឹង​បន្តធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​សុខាភិបាល​បារាំង ដើម្បី​តាមដាន​ការវិវត្ត​នៃ​ជំងឺ​របស់​អ្នកការទូត​កម្ពុជា និង​បុគ្គលិក​ក្នុងស្រុក ទាំង​បួន​នាក់​ខាងលើ ដោយ​យកចិត្ត ទុកដាក់​បំផុត​៕​សរន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋបាល​ខេត្តតាកែវ ប្រជុំ...

​ដោយៈ ទេព មង្គល / តាកែវៈ ...

រដ្ឋបាល​ខេត្តកោះកុង និង​ក...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

ប្រតិភូ​ស្ថានទូត​កម្ពុជា​...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រដ្ឋបាលខេត្ត​ព្រះវិហារ បើ...

ដោយ​: សៅ វ៉ាន់ឌី / ព្រះវិ...