អង្គការ​សមាគម​ចំនួន​១១​ផ្តល់​អំណោយ​ជូន​រដ្ឋបាល​ខេត្តកំពត​សម្រាប់​សកម្មភាព​មនុស្ស​ធម៌​

214

​ដោយៈ​បូកគោ​/​កំ​ពតៈ កាលពី​ព្រឹក​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២០ ប្រតិភូ​តំណាង​អង្គការ​សមាគម​ចំនួន​១១​បាន​នាំយក​អំណោយ​ជា​អង្ករ និង​មី​ផ្តល់ជូន​រដ្ឋបាល​ខេត្តកំពត​ដើម្បី​ជា​ទុន​សម្រាប់​ប្រើប្រាស់​ក្នុង​សកម្មភាព​មនុស្សធម៌​។

​លោក​ម៉ាត់ សេត តំណាងរាស្ត្រ​មណ្ឌល​កំពត និង​ជា​ប្រធាន​ប្រតិភូ​តំណាងឱ្យ​សប្បុរសជន​ម្ចាស់​អំណោយ​បាន​បញ្ជាក់ថា​អំណោយ​ដែល​ប្រតិភូ​នាំយកមក​ប្រគល់ជូន​រដ្ឋបាល​ខេត្តកំពត​នាពេលនេះ រួមមាន អង្ករ​ទម្ងន់​២.៦០០​គីឡូក្រាម និង​មី​ចំនួន​៥១​កេស​។ អំណោយ​ទាំងនេះ​បានមកពី​ការចូលរួម​របស់​ថ្នាក់ដឹកនាំ ព្រមទាំង​អង្គការ​សមា​គម​ចំនួន​១១​ដែល​បាន និង​កំពុង​បម្រើ​សកម្មភាព​មនុស្សធម៌​នៅ​កម្ពុជា ពិសេស​ក្នុង​ខេត្តកំពត​។​

អង្គការ​សមាគម​ចំនួន​១១​ផ្តល់​អំណោយ​ជូន​រដ្ឋបាល​ខេត្តកំពត​សម្រាប់​សកម្មភាព​មនុស្ស​ធម៌​

​ជា​កិច្ច​ឆ្លើយតប លោក​ជាវ តា​យ អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​កាកបាទ​ក្រហម​កម្ពុជា​សាខា​ខេត្តកំពត​បាន​មានប្រសាសន៍ថា នេះ​ជា​ទឹកចិត្ត និង​ជាការ​បង្ហាញ​នូវ​វប្បធម៌​ចែករំលែក​ក្នុងការ​រួមចំណែក​ដោះ​ស្រាយ​ក្តី​លំបាក​ជាមួយ​រដ្ឋបាល​ខេត្តកំពត ក៏ដូចជា​រាជរដ្ឋាភិបាល​ដើម្បី​ជួយ​ប្រជាពលរដ្ឋ​រងគ្រោះ និង​ជន​ងាយ​រងគ្រោះ​ដោយហេតុ​ការណ៍​ផ្សេងៗ​។ រដ្ឋបាលខេត្ត ក៏ដូចជា​សាខា​កាកបាទក្រហម​ខេត្តកំពត​តែង​បាន​យកចិត្​តទុកដាក់​ខ្ពស់​ស្របតាម​ប្រសាសន៍​ណែនាំ​របស់​សម្ដេច​តេ​ជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ក្នុង​កិច្ចការ​ជួយ​សង្គ្រោះ​​ប្រជាពលរដ្ឋ​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​ណាមួយ​ឡើយ​។

លោក​អភិបាលខេត្ត​បាន​បញ្ជាក់ថា អំណោយ​ទាំងនេះ រដ្ឋបាលខេត្ត​នឹង​ប្រគល់ជូន​សាខា​កាកបាទក្រហម​សម្រាប់​យកទៅ​ចែក​ដល់ដៃ​ប្រជាពលរដ្ឋ​រងគ្រោះ និង​ជន​ងាយ​រងគ្រោះ​ឱ្យបាន​ចំ​គោលដៅ​ប្រកបដោយ​តម្លាភាព​បំផុត​៕

អង្គការ​សមាគម​ចំនួន​១១​ផ្តល់​អំណោយ​ជូន​រដ្ឋបាល​ខេត្តកំពត​សម្រាប់​សកម្មភាព​មនុស្ស​ធម៌​
អង្គការ​សមាគម​ចំនួន​១១​ផ្តល់​អំណោយ​ជូន​រដ្ឋបាល​ខេត្តកំពត​សម្រាប់​សកម្មភាព​មនុស្ស​ធម៌​

​ ​