Home ព័ត៌មានជាតិ នយោបាយ សាលាខេត្ត​ក្រ...

សាលាខេត្ត​ក្រចេះ​ប្រារព្ធ​ធិ​ធី​បុណ្យ​ឯករាជ​ជាតិ ៩ វិច្ឆិកា លើក​ទី​៦៧

 

ដោយៈ​កាំ​ពី​/​ក្រចេះ​: អភិបាល​នៃ​គណៈ​អភិបាល​ខេត្តក្រចេះ​បាន​ដឹកនាំ​មន្ត្រី​កងកម្លាំង​និង​ប្រជាពលរដ្ឋ ព្រម​ទាំង​សិស្សានុសិស្ស​ប្រារ​ព​ពិធីបុណ្យ​ឯករាជ្យ ៩ វិច្ឆិកា​លើក​ទី​៦៧ នៅ​ចំនុច​វិមានឯករាជ្យ ស្ថិតនៅ​សង្កាត់​ក្រចេះ ក្រុង​ក្រចេះ ខេត្តក្រចេះ នៅ​ថ្ងៃទី​០៩ វិច្ឆិកា ឆ្នាំ​២០២០​នេះ​។​

​ក្នុងឱកាស​នោះ​ថ្នាក់ដឹកនាំ​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំងបី​ប្រភេទ ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​បាន​អញ្ជើញ​ដាក់​កម្រងផ្កា ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​ដល់ ព្រះករុណា ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ និង​រំលឹក​គុណូបការៈ​អ្នកស្នេហាជាតិ​យុទ្ធជន​យុទ្ធ​នារី​ដែល​បាន​ពលី​ជីវិត​ក្នុង​បុព្វហេតុ​រំដោះជាតិ​មាតុភូមិ​អោយ​រួច​ផុត​ពីរ​បប​អាណានិគម​។​

សាលាខេត្ត​ក្រចេះ​ប្រារព្ធ​ធិ​ធី​បុណ្យ​ឯករាជ​ជាតិ ៩ វិច្ឆិកា លើក​ទី​៦៧

សាលាខេត្ត​ក្រចេះ​ប្រារព្ធ​ធិ​ធី​បុណ្យ​ឯករាជ​ជាតិ ៩ វិច្ឆិកា លើក​ទី​៦៧

​នៅ​ចំពោះមុខ​កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សានុសិស្ស រាប់ពាន់នាក់ នៅក្នុង​ពិធី​ប្រារព្ធ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២០ និង​ទិវា​កំណើត​កងយោធពល​ខេមរភូមិន្ទ នៅ​វិមាន​ឯករាជ្យ​ក្នុង​ខេត្តក្រចេះ លោក វ៉ា ថន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ខេ​ក្រចេះ​បាន​ថ្លែងថា ទម្រាំ​ប្រទេស​កម្ពុជា​​ទទួលបាន​ឯករាជ្យ​ទាំងស្រុង​ពី​អាណានិគមនិយម​បារាំង បុព្វបុរស​ខ្មែរ​ជាពិសេស​សម្ដេចព្រះ​នរោត្តម សីហនុ បាន​លះបង់​គ្រប់បែបយ៉ាង​រួមទាំង​អាយុជីវិត​ផង ដើម្បី​ទទួលបាន​ឯករាជ្យ​ទាំងស្រុង​ជូន​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី ៩ ខែ វិច្ឆិកា ឆ្នាំ​១៩៥៣​។​

​លោក វ៉ា ថន ក៏​អំពាវនាវ​ដល់​មន្ត្រីរាជកា​រ ជាពិសេស​បងប្អូន​ប្រជាពលរដ្ឋនៅក្នុង​ខេត្ត​ទាំងអស់ ត្រូវ​រួបរួម​សាម​គ្កី​គ្នា​ជា​ធ្លុង​មួយ​ក្រោម​ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ថែរក្សា​ឲ្យ​បាន​នៅ​សុខសន្តិភាព​អធិបតេយ្យភាព និង​ឯករាជ្យភាព​របស់​ប្រទេស​តរៀង​ទៅ​និង​ធ្វើការ​អភិវឌ្ឍន៍​ប្រទេស​ឲ្យ​កាន់តែ​រីកចម្រើន​ថែមទៀត​។​

​ក្នុងឱកាស​នោះដែរ​លោក​អភិបាលខេត្ត បាន​សំដែង​នូវ​ជំនឿ​ជឿជាក់ថា ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ព្រមទាំង​មានការ​ចូល​គាំទ្រ​ពី​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំងប្រទេស យើង​និង​ថែរក្សា​បាន​សុខសន្តិភាព​ត​រៀង​​ទៅជា​ពិសេស ស្ថិតក្នុង​ការ​លៈ​ទេ​សៈដ៍​លំបាក​នៃ​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩៕​

សាលាខេត្ត​ក្រចេះ​ប្រារព្ធ​ធិ​ធី​បុណ្យ​ឯករាជ​ជាតិ ៩ វិច្ឆិកា លើក​ទី​៦៧

សាលាខេត្ត​ក្រចេះ​ប្រារព្ធ​ធិ​ធី​បុណ្យ​ឯករាជ​ជាតិ ៩ វិច្ឆិកា លើក​ទី​៦៧

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

លោកស្រី អោ​ង សាន ស៊ូ​ជី​៖...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

ចាប់ផ្ដើម​សាងសង់​អគារ​សាល...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រាវ​រកឃើញ​គ្រាប់​យុទ្ធ​ភ័...

ដោយ​: ប​.​ជ័យ / បន្ទាយមាន...

លោកនាយ​ឧត្ដមសេនីយ៍ ម៉ឹង ស...

ដោយ​: វ៉ៃ​កូ / ខេត្តស្វាយ...