ពានរង្វាន់​នាយក​ប្រតិបត្តិ​ល្អ​បំផុត​នៅ​ប្រទេស​អាស៊ាន សម្រាប់​អភិបាលកិច្ច​សាជីវកម្ម និង​ឧត្តមភាព​នៃ​ការគ្រប់គ្រង​

 

ដោយ​: មុនី​រ័ត្ន​/​ភ្នំពេញ​: ស្ថាបនិក​របស់​ណាហ្គា​ឃ​ប (NagaCorp) បានទទួល​ពានរង្វាន់​ដ៏​អស្ចារ្យ​មួយទៀត នៃ​ពានរង្វាន់​រមណីយដ្ឋាន​ល្អ​ប្រណិត ក្នុងប្រទេស​កម្ពុជា​។ គាត់​បានទទួល​ពានរ​ង្វាន់​ស្ទួន ដែល​ដែលជា​ក្រុមហ៊ុន ដែល​បានកំណត់​ស្តង់ដារ និង​បាន​ក្លាយជា​ក្រុមហ៊ុន​ដ៏​ល្បីល្បាញ​បំផុត​មួយ របស់​ពិភពលោក ក្នុងការ​គ្រប់គ្រង និង​ឧត្តមភាព ក្នុង​អភិបាលកិច្ច​សាជីវកម្ម​ផងដែរ​។​

​ក្នុង​ចក្ខុវិស័យ​ដែល​មិនចេះ​រីងស្ងួត លោក Tan Sri Dato Dr. Chen Lip Keong បានទទួល​ពានរង្វាន់​ជា​នាយក​ប្រតិបត្តិ​ល្អ​បំផុត​In Asia Excellence Awards (Gaming and Loudening) នៃ​ពានរង្វាន់ 10th Asian Excellence Awards (AEA) 2020 ដែល​ជាការ​គួរឱ្យកត់សម្គាល់​របស់​ពិភពលោក​។ ពានរង្វាន់​នេះ​ផងដែរ បាន​ប្រារព្ធ​កាលពី ថ្ងៃទី ២០ ខែ តុលា កន្លងទៅ ដោយ​កម្មវិធី​នេះ ត្រូវបាន​រៀបចំឡើង​ដោយ​ស្ថាប័ន អភិបាល កិច្ច​សាជីវកម្ម និង​វិនិយោគិន​អាស៊ី ដ៏​ល្បីល្បាញ​បំផុត នៅ​ប្រទេស​អាស៊ី​ដែលមាន​មូលដ្ឋាន គ្របដណ្តប់ លើ​ទីក្រុង​ហុងកុង និង​ប្រទេស​អាស៊ី​។​

​នៅក្នុង​ពិធី​ប្រគល់​ពានរង្វាន់​ឆ្នើម​នេះ ពានរង្វាន់​ផ្សេងទៀត​ក៏បាន​ប្រគល់​ឱ្យទៅ លោក Sun Hun Kai និង Co, Chow Tai Fook Jewelry ដែល​មកពី Fareast East Consortium និង​មាន​ពានរង្វាន់ ចំនួន ៧​ផ្សេងទៀត​ផងដែរ​។​

​ក្នុងឆ្នាំនេះ​ផងដែរ អ្នកគ្រប់គ្រង​ផលប័ត្រ ចំនួន ១.៩២១ នាក់ អ្នកវិភាគ​ផ្នែក​ទិញ និង​អ្នកវិភាគ​ផ្នែក​លក់​មាន​ចំនួន ៦១១ នាក់ បាន​ចូលរួម ក្នុង​កម្មវិធី the 2020 All-Asia Executive Team Honoured Companies នេះ​ផងដែរ​។ ហើយ​ក្រុមហ៊ុន​ចំនួន ១.៤៧២ ដែល​មកពី​វិស័យ ចំនួន ១៨ ត្រូវបាន​វាយតម្លៃ លើ​វិស័យ​ស្នូល​ចំនួន ៩ រួមមាន (1) Accessibility of Senior Executives (2) Execution of Strategy (3) Well Informed and Empowered IR Team (4) Productivity of NDR/Conferences/Calls(5) Responsiveness (6) Business & Market Knowledge (7) Consistency & Granularity, (8) ESG Information, និង (9) Timeliness of Disclosure​។​

​ពានរង្វាន់ 10th Asian Excellence Awards (AEA) 2020 ដែល​បាន​ប្រារព្ធ​នៅ ថ្ងៃទី ២០ ខែ តុលា ដែល​បាន​រៀបចំឡើង​ដោយ​ស្ថាប័ន អភិបាលកិច្ច​សាជីវកម្ម និង​វិនិយោគិន​អាស៊ី ដ៏​ល្បីល្បាញ​បំផុត បាន​ផ្តល់ជូន លោក Tan Sri Dato Dr. Chen Lip Keong នៃ​ពានរង្វាន់​ក្នុងតម្លៃ (USD5.3b ដែល​ដណ្តើមបាន ក្នុង​ឆ្នាំ ២០១៩ ជា​អ្នកមាន​បំផុត​លំដាប់​ទី ៤ ក្នុងប្រទេស​ម៉ាឡេស៊ី​) និង​ក្នុងប្រទេស​កម្ពុជា ទទួលបាន​ពាន នៃ​ផែនទី​ពិភពលោក ទាក់ទង​នឹង​អភិបាលកិច្ច ដោយ​លោក​បាន​ជោគជ័យ​ក្នុងការ​ដឹកនាំ និង​អ្នក​កាន់ចង្កូត​របស់ ណាហ្គា​ឃ​ប តាំងពី​ពាក់កណ្តាល ទសវត្ស​ឆ្នាំ ១៩៩០ មកម្ល៉េះ​។ លោក​ជា​អ្នកឈ្នះ ប្រតិបត្តិការ នៃ​ការ​រមណីយដ្ឋាន​អណ្តែត​លើ​ទន្លេមេគង្គ​ដែលជា​រតនវត្ថុ ក្នុង​តំបន់​មេគង្គ និង​ការ​ឈ្នះ​ពានរង្វាន់​របស់ ណាហ្គា​វើ​ល NagaWorld Integrated Resort ដែលជា រមណីយដ្ឋាន​ធំជាងគេ ក្នុងនោះ NagaWorld ក៏​ជា​កន្លែង​ដែលមាន កាស​ស៊ី​ណូ​-​សណ្ឋាគារ តែមួយគត់​និង​ធំ​បំផុត​ក្នុង​រាជធានី​ភ្នំពេញ ដែលមាន​រយៈពេល ២៥ ឆ្នាំ មកហើយ​។​
​គាត់​ក៏​ជា​អ្នកដឹកនាំ ណាហ្គា​ខ​ប ក្នុងចំណោម​ម្ចាស់​របស់ NagaWorld ដែល​បានក្លាយ​អ្នកជា​ដំបូង​នៃ IPO ក្រុមហ៊ុន​សាជីវកម្ម​ល្បែង ដែល​ត្រូវបាន​ចុះបញ្ជី​ទៅក្នុង the Hong Kong Stock Exchange ក្នុង​ឆ្នាំ ២០០៦ ដោយហេតុ​នេះហើយ បានជា​ក្រុម​ហ៊ុ​នេះ ក្លាយជា​ក្រុមហ៊ុន​ដំបូង​គេ ដែល​ប្រតិបត្តិការ​នៅ​ប្រទេស​កម្ពុជា មាន​ចុះបញ្ជី​ត្រឹមត្រូវ​នៅ​អន្តរជាតិ​។​

​ក្នុង​ដួងព្រលឹង​នៃ​សហគ្រិន លោក Dr. Chen ដែលមាន​អាយុ ៧២ ឆ្នាំ​ហើយ​នោះ ហាក់បីដូចជា​តារា ដែល​រះ​នៅក្នុង ណាហ្គា​ឃ​ប NagaCorp ដែលមាន​ប្រាក់ចំណូល​ប្រចាំឆ្នាំ​ជិត ១,៨ ពាន់​លាន​ដុល្លារ​កើនឡើង ១៩ ភាគរយ ធៀប​នឹង​ឆ្នាំមុន និង​មាន​មូលធននីយកម្ម​ទីផ្សារ ៦,២ ពាន់​លាន​ដុល្លារ និង​មាន​សមត្ថភាព​អាចឱ្យ NagaWorld ក្លាយទៅជា​អ្នកវិនិយោគ​ធំជាងគេ និង​ជា​អ្នក​ដែល​បាន​បង់ពន្ធ​ធំជាងគេ​ផងដែរ ក្នុងប្រទេស​។​

​ក្នុង​ប្រតិបត្តិ​លើ​គំនិត “Prosper thy Neighbour” លោក Dr. Chen បានធ្វើការ​ផ្សងព្រេង​និង​ចូលខ្លួន​ទៅជា ឧស្សាហកម្ម​ល្បែង​និង​ការកម្សាន្ត នៅ​ប្រទេស​កម្ពុជា នា​នៅ​ដើម​ទសវត្ស​ទី ៩០​។ មុន​ពេលដែល​ប្រទេសមួយ​នេះ កំពុង​តែមាន​តស៊ូ ជាមួយ​សង្គ្រាមស៊ីវិល និង​បានប្រែក្លាយ ទៅជា​ធនាគារ​នៃ​ទន្លេមេគង្គ​ដ៏​អស្ចារ្យ​ដែលជា​រតនវត្ថុ នៃ​ប្រទេស​អាស៊ី ជាមួយ​គំនិត​ផ្តួចផ្តើម​អ​វិវឌ្ឍន៍ ណាហ្គា​វើ​ល​១ ណាហ្គា​វើ​ល​២ និង​បាន​ឈានទៅដល់​បង្កើត ណាហ្គា​វើ​ល ៣​ផងដែរ​។​

​នៅក្នុង​ដំណើរការ​នេះ លោក Dr. Chen បានធ្វើឱ្យ​រាជធានី​ភ្នំពេញ​ក្លាយជា​រាជធានី​ល្បីល្បាញ និង​មនុស្ស​ក្នុង​លោក​បាន​ស្គាល់​រាជធានី​ភ្នំពេញ​តាមរយៈ​ផែនទី​ពិភពលោក​ផងដែរ​។​
​លោក Michael Zhu ដែលជា​អនុប្រធាន​ជាន់ខ្ពស់ នៅ​ក្រុមប្រឹក្សា ពិគ្រោះ​យោបល់ ផ្នែក​លេង​ហ្គេម​របស់​សហរដ្ឋអាមេរិក (The Innovation Group) បានឱ្យដឹងថា « Dr. Chen បាន​នៅក្នុង​កន្លែង​ដែល​ត្រឹមត្រូវ នៃ​ពេលវេលា​ដែល​ល្អ​មួយ​ផងដែរ​»​។​
​ជាមួយនឹង​ការណែនាំ ពី​គ្រូ​ម្នាក់​ក្នុងចំណោម អ្នកលេង​ល្បែង​នៅក្នុង​ឧស្សាហកម្ម​ល្បែង នៅលើ​ពិភពលោក លោក Dr.Chen បានសម្រេច​ចិត្ត​ចាប់ផ្តើម កសាង​អាណាចក្រ​មួយ ដែល​បាន​ដឹកនាំ​ដោយ​ចំណង់​ចំណូលចិត្ត ដ៏​អស្ចារ្យ​របស់លោក និង​ការស្វែងរក​នូវ​ឧត្តមភាព និង​ចក្ខុវិស័យ របស់លោក ក្នុង​ការកសាង​ណាហ្គា​វើ​ល ទៅក្នុង​មជ្ឍមណ្ឌល​កម្សាន្ត​និង​រមណីយដ្ឋាន​មេកានិច​។​

​ការច្នៃប្រឌិត​បង្កើត​ថ្មី​បានធ្វើឱ្យ Dr. Chen បានប្រែក្លាយ​ប្រទេស​ដំបូង ឱ្យមាន​ផ្សារ​ទំនើប​ក្រោម​ដី ដែល​ត្រូវ​ធ្វើដំណើរ ពី​ណាហ្គា​ស៊ី​ធី ទៅតាម​ផ្លូវ​ក្រោម​ដី នៃ​សណ្ឋាគារ ចំនួន ៤ ដែលមាន​បន្ទប់ ១៥០០ បន្ទប់​ដែលមាន​ពន្លឺ​ពណ៌​លឿង​នៅខាងមុខ ណាហ្គា​២ និង​រួចរាល់​នៅ​ចុងឆ្នាំ ២០២៥ ។ ដូចនេះ​សម្រាប់​ណាហ្គា ៣ នឹង​បាន​កើតឡើង ឬ​រីកដុះដាល​នៅក្នុង​តំបន់​ទន្លេមេគង្គ ដែលជា​រមណីយដ្ឋាន​ធំជាងគេ និង​ចម្រុះ ដែល​នឹង​ប្រើ​រយៈ ពេល​យ៉ាងខ្លី ត្រឹមតែ ៣០ ឆ្នាំ​ខាងមុខ​។​

​លោក Dr. Chen មិន​ត្រឹមតែ​បាន​ទទួលបាន​ពានរង្វាន់​ឧត្តមភាព​អាស៊ី​ប៉ុណ្ណោះ​ទេ លោក​ក៏បាន​ទទួល​សមិទ្ធិ ផល ជាច្រើន​ទៀត​ដែល​សមិទ្ធិផល​ទាំងនោះ​រួមមាន​ទាំង​ពាន​កិត្តិយស ដែលមាន​លក្ខណៈវិនិច្ឆ័យ​យ៉ាង​ម៉ត់ចត់ និង​គ្រប់គ្រាន់​ក្នុងការ​ជ្រើសរើស ទទួលយក​លោក​។​
​ពានរង្វាន់​ឧត្តមភាព​អាស៊ី គឺ​បាន​បង្កើតឡើង ដើម្បី​ទទួលស្គាល់​ស្នាដៃ និង​ភាព​ច្នៃប្រឌិត​យ៉ាង​ល្អ​បំផុត របស់​អ្នកដឹកនាំ ក្នុងការ​គ្រប់គ្រង​ផ្នែក​ហិរញ្ញវត្ថុ និង​ការទទួលខុសត្រូវ​សង្គម​ដែល​ទាក់ទង​ក្នុងការ​អនុវត្ត​បរិស្ថាន និង​ការទំនាក់ទំនង​វិនិយោគិន​ល្អ​ផងដែរ​។​

​ចាប់តាំងពី​ការបង្កើត Corporate Governance Asia ក្នុង​ឆ្នាំ​២០១១ អ្នករៀបចំ​នៃ​កម្មវិធី​ពានរង្វាន់​នេះ បាន​ផ្តោត​សំខាន់​ទៅលើ ការផ្តល់​កិត្តិយស​ដល់​នាយក​ប្រតិបត្តិ​ឆ្នើម CFO ដែ​មានគុណ​សម្បត្តិ​ដូចជា ការទទួល ខុសត្រូវ​សង្គម​សាជីវកម្ម​ល្អ​បំផុត ការអនុវត្ត​បរិស្ថាន​ល្អ​បំផុត ទំនាក់ទំនង​វិនិយោគិន​ល្អ​បំផុត អ្នកជំនាញ​ទំនាក់ទំនង​វិនិយោគិន និង​ក្រុមហ៊ុន​ទំនាក់ទំនង​ហិរញ្ញវត្ថុ​សាធារណៈ ល្អ​បំផុត ហើយ​សម្រាប់​លោក Tan Sri Dr. Chen Lip Keong ដែលជា​អ្នកទទួលបាន​ពានរង្វាន់ នាយក​ប្រតិបត្តិ​ឆ្នើម​អាស៊ី​ក្នុង​ឆ្នាំ​២០២០​នេះ ដោយ​លោក​បានធ្វើ​យ៉ាង​ល្អ​នៅ NagaWorld​។​

​យោងតាម អភិបាលកិច្ច​សាជីវកម្ម​អាស៊ី ពានរង្វាន់​ទាំងនេះ គឺ​ស្ថិតនៅក្នុង​ប្រពៃណី​មួយ​ដែល​តម្រូវ​តាម ស្តង់ដារ​ខ្ពស់ និង​មានការ​ជ្រើសរើស​ឬ​កាត់សេចក្តី ទៅក្នុង​ភាពយុត្តិធម៌​នៃ​ការអនុវត្ត​ទៅតាម​ជំ​ហ៊ាន​របស់​នាយក​ប្រតិបត្តិ ហើយ​ការជ្រើសរើស​នេះ​ត្រូវបាន​ធ្វើឡើង​ដោយ អ្នករៀបចំ​កម្មវិធី​ម​នេះ​ផងដែរ​។​

​ពាន​កិត្តិយស​ទាំងនេះ ត្រូវបាន​រចនា​ឡើង ដើម្បី​ជម្រុញ​ឧត្តមភាព ក្នុងចំណោម​ស្រទាប់​ឬ​ឋានានុក្រម​សាជីវកម្ម​ជា​ផ្សេងៗ​គ្នា ពិសេស​នៅពេលដែល​ប្រទេស​អាស៊ី​កំពុង​ត្រូវបាន​ទទួលស្គាល់​លើ​ឆាក​អន្តរជាតិ គឺជា​តំបន់​វិនិ​យោគ​​ដែលមាន​ចក្ខុវិស័យ​វែងឆ្ងាយ ក្នុង​ការបន្ត​រីកចម្រើន​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​អាស៊ី​ Dr. Chen គឺជា​មនុស្ស ដែលមាន​លក្ខណៈវិនិច្ឆ័យ​និង​គំរូ ដែល​បានធ្វើឱ្យ​តំបន់​អាស៊ី ក្លាយជា​ប្រទេស​ទី​៣​នៃ​ការវិនិយោគ ដែល​ក្នុង​ផែនទី​ពិភពលោក​ទទួលស្គាល់ ហើយ​លោក​បង្កើត​អាណាចក្រ​មួយ ដែល​ផ្តល់​អំណាច​ដល់​ប្រជាជាតិ ការ​បង្កើត​ការងារ​ឱ្យ​មនុស្ស​រាប់ពាន់នាក់ ឱ្យបាន​រៀនសូត្រ​ជាមួយ​ជំនាញ និង​ចំណេះដឹង ខាង​ផ្នែក​ឧស្សាហកម្ម​បដិសណ្ឋារកិច្ច និង​ការងារ​ច្រើន​ទៀតផង​ដែរ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ត្រួតពិនិត្យ​ក្លិប​និង​ទី...

​ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ...

លី​ក​កំពូល​អឺរ៉ុប​ចុង​សប្...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

បន្ទាប់​ពី​កាត់បន្ថយ​ចំនួ...

​ប្រែ​សម្រួលៈ​វាសនា​/​វ៉ា...

លោក​ម៉ូ​រី​ញ៉ូប​ញ្ជាក់​ថា...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...