Home ព័ត៌មានជាតិ សន្តិសុខ ព្រៃផ្សៃ​ណាស់...

ព្រៃផ្សៃ​ណាស់​! ឪពុកចុង​អា​រក​សម្លាប់​កូន​អាយុ​៣​ឆ្នាំ​នឹង​កាំបិតប៉័ងតោ

​ដោយ​:​អង្គរតូច​-​ស​.​រិ​ទ្ធ​/​សៀមរាបៈករណី​មនុស្សឃាត ឪពុក​យក​កាំបិត​ប៉័ង​អារ ក កូន អាយុ​៣​ឆ្នាំ ស្លាប់​យ៉ាង​អាណោច​អាធ​ម​មួយ​បាន​កើតឡើង​នៅវេលា​ម៉ោង​១ យប់​ថ្ងៃទី​៩​ខែវិច្ឆិកា ឆ្នាំ​២០២០ នៅក្នុង បន្ទប់​ផ្ទះជួល ម្តុំ​ខាង​ក្រោយ​សាលារៀន បន្ទាយ​ចាស់ ស្ថិត​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា ជនដៃដល់​ឈ្មោះ ខឿន វីឡា ភេទ​ប្រុស អាយុ 28​ឆ្នាំ មុខរបរ​កម្មករសំណង់ មាន​ស្រុក​កំណើត​នៅ ភូមិ​ជ្រៃ​ធំ ឃុំ​ជ្រៃ​ធំ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។ ជននេះ បាន​យក​កាំបិត បុ័ងតោ អារ ក កូន​​ពី​ខាងក្រោយ បណ្តាលអោយ​ស្លាប់ ក្រោយពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​គ​ន្ឋ​បុប្ផា​។ ក្រោយ​ធ្វើ​សកម្មភាព ជនដៃដល់​បាន​ជិះ​កង់​គេចខ្លួន តែ​ត្រូវ​កម្លាំង​នគរបាល​មូលដ្ឋាន និង​ប្រជា​ការពារ តាម​ចាប់​វាយខ្នោះ នៅ​ប៉ុន្មាន​នាទី​ក្រោយ​។

​ក្មេងរងគ្រោះ​ដោយ​ឪពុកចុង​អារ ក​នេះ ឈ្មោះ ឌឿ សុ​បញ្ញា ភេទ​ប្រុស អាយុ​៣​ឆ្នាំ និង​មាន​ម្តាយ​ឈ្មោះ ឌឿ សុ​ផា អាយុ 21​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​ផ្ទះជួល កន្លែងកើតហេតុ​។​

​ជនសង្ស័យ ក្រោយពេល​ឃាត់ខ្លួន បាន​នាំយកមក​សាកសួរ តែ​ពុំទាន់​យក​ចំលើយ​យ​បានទេ ព្រោះ​ឆ្លើយ​វង្វេង​វង្វាន់​មិនដឹង​ខុសត្រូវ ដោយសារ​ប្រើ​ថ្នាំញៀន​លើស​កម្រិត ហើយ​បានធ្វើ​តេស្ត វិជ្ជមាន​។​

​តាម​ការបំភ្លឺ​ស្ត្រី​ជា​ម្តាយ​ថា ពេល​នាង​កំពុង​បោក​ខោអាវ ស្រាប់តែ​ឮ​សំឡេង​កូន​ស្រែក ពេល​ស្ទុះ​មក​មើល ឃើញ ប្តី​កំពុងកាន់​កាំបិត​អារ ក កូន ដែល​ដេក​ផ្កាប់មុខ​នៅលើ​គ្រែ​។ ភ្លាមនោះ​ក៍​ស្រែក​អោយគេ​ជួយ និង​យក​កូន​ទៅ​ពេទ្យ​តែ​ពេលទៅដល់​ពេទ្យ កូន​បាន​ស្លាប់​ទៅហើយ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ឃាត់ខ្លួន​ជនសង្ស័យ ពីរ​នា...

ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្...

EL : Arsenal, Leicester, ...

​ប្រែ​សម្រួល : កញ្ញា​ដា...

ម៉ាឡេស៊ី​តំរូវអោយ​និយោជក​...

​ប្រែ​សម្រួលៈ​វាសនា​/​គូ​...

សមត្ថកិច្ច ឃាត់ខ្លួន​ជនសង...

ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ ...