Home ព័ត៌មានជាតិ សន្តិសុខ បញ្ជូន​ជនសង្ស...

បញ្ជូន​ជនសង្ស័យ​ឆក់​ទូ​ស័ព្ទ​ដៃ​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​

 

ដោយៈ​រ៉ា​ម៉ន​/​ភ្នំពេញៈកម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំបូល បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ម្នាក់​ករណី​ឆក់​ទូ​ស័ព្ទ​ដៃ​មាន​ស្ថាន​ទម្ងន់ទោស​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​ច្បាប់​កាលពីពេល​ថ្មីៗ​នេះ​។​

​សមត្ថកិច្ច​ខណ្ឌ​កំបូល​បានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ សន រ៉ា​ដា អាយុ ២៨​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅ​បន្ទប់​ជួល ភូមិ​ថ្មគោល សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ចំណែក​ជនរងគ្រោះ​ឈ្មោះ ចាប សុខ​នី អាយុ ៣២​ឆ្នាំ មុខរបរ លាង​រថយន្ត ស្នាក់នៅ​ភូមិ​កំបូល សង្កាត់​កំបូល ខណ្ឌ​កំបូល ។​

​សមត្ថកិច្ច​បានឱ្យដឹង​ទៀតថា​មុនពេល​កើតហេតុ​កាលពី​ថ្ងៃទី​៦ វិច្ឆិកា ២០២០​នោះ ជនរងគ្រោះ​ឈ្មោះ ចាប់ សុខ​នី បានឱ្យ​កូនប្រុស​អាយុ​៤​ឆ្នាំ កាន់​ទូរស័ព្ទ​លេង​នៅមុខ​កន្លែង​លក់​អីវ៉ាន់​ចាប់ហួយ មួយសន្ទុះ​ក្រោយមក​ជនសង្ស័យ​ឈ្មោះ សន រ៉ា​ដា ជិះ​ម៉ូតូ ម៉ា​កឡេត ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1CA-6304 មកដល់​ឈប់​ចូល​ទិញ​ទឹក​សុទ្ធ​រួច​ក៏​ជិះ​ម៉ូតូ​ទៅ​ទិស​ខាងជើង​បាន​ចំងាយ​ប្រហែល​100​ម៉ែត្រ ក៏​ជិះ​ម៉ូតូ​ត្រឡប់មកវិញ​រួច​ឈប់​ម៉ូតូ​ដើរទៅ​ឆក់យក​ទូរស័ព្ទ​ពី​ដៃ​ក្មេងប្រុស​រងគ្រោះ​នោះបាន​សម្រេច រត់ឡើង​ជិះ​ម៉ូតូ​វិញ បណ្ដាល​ឲ្យ​ក្មេងប្រុស​រងគ្រោះ​ស្រែកយំ ភ្លាមនោះ ម្ដាយ​ក្មេងប្រុស​រងគ្រោះ​ឃើញ​ស្រែកថា​”​ចោរៗ​” ឪពុក​ក្មេងប្រុស​រងគ្រោះ​នៅក្បែរ​នោះបាន​ជិះ​ម៉ូតូ​ដេញតាម​ជនសង្ស័យ រហូតដល់​ចំណុច​មុខ​សាលាសង្កាត់​កំបូល ជនសង្ស័យ​បាន​ជ្រុល​ចង្កូត​ម៉ូតូ​ទៅបុក​រថយន្ត​មួយគ្រឿង​ដែល​កំពុងធ្វើដំណើរ​តាមផ្លូវ​បណ្ដាលឱ្យ​ដួល ត្រូវ​ប្រជាពលរដ្ឋ​ចាប់​ជនសង្ស័យ​បាន ស្របពេល​កម្លាំង​សមត្ថកិច្ច​ល្បាត​មកដល់​ក៏​ឃាត់ខ្លួន​ជនសង្ស័យ រួមទាំង​វត្ថុតាង​ម៉ូតូ​ជិះ​ធ្វើ​សកម្មភាព នាំ​យកមក​សាកសួរ​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​កំ​បូល ។​

​ចំណែក​ទូរស័ព្ទ​ដែល​ឆក់​បាន​ពី​ក្មេងប្រុស​រងគ្រោះ បាន​ជ្រុះ​បាត់ នៅពេល​ជនសង្ស័យ​ជ្រុល​ចង្កូត​ទៅបុក​រថយន្ត​មួយគ្រឿង​ដែល​ធ្វើដំណើរ​តាមផ្លូវ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រុស្ស៊ី​នឹង​លក់​វ៉ាក់សាំង...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ដាក់​ផែនការ​ការពារ​សន្តិស...

​ដោយៈ​រ៉ា​ម៉ន​/​ភ្នំពេញៈ​...

ព្រឹក​ថ្ងៃទី​២៥ វិច្ឆិកា​...

​ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ...

ពិនិត្យ​ការធ្វើ​ស្រែ​ឡើងវ...

​ដោយ​:​កាំ​ពី​/​ក្រចេះ​: ...