Home ព័ត៌មានជាតិ សេដ្ឋកិច្ច ទំនប់​អាងទឹក​...

ទំនប់​អាងទឹក​ភាស ជួសជុល​រួចហើយ តែ​ទ្វារ​ទឹក មិនទាន់​អាច​បិទ​បាន​

ដោយៈ ប​.​ខុន / ភ្នំពេញៈ ទំនប់​អាងទឹក​ភាស នៅជាប់​បឹង​ទន្លេសាប ដែល​បាក់​ដាច់ ដោយសារ​ទឹកជំនន់ កាលពី​ក្នុង​ខែតុលា ត្រូវបាន​គេ​ជួសជុល​រួចហើយ តែ​ទ្វារ​ទឹក​របស់​អាង​នេះ មិនទាន់​អាច​បិទ​បានទេ ដោយសារ​ទឹក​ហូរ មកពី​លើ នៅមាន​បរិមាណ​ច្រើន ។ អាងទឹក ដែលមាន​សមត្ថភាព​ស្តុក​ទឹក បាន ១២ លាន​ម៉ែត្រគូប​នេះ ត្រូវបាន​មន្ទីរ​ធនធានទឹក ខេត្តបាត់ដំបង កំណត់​ឱ្យធ្វើ​ស្រូវប្រាំង ចំនួន ២.០០០ ហិកតា សម្រាប់​ឆ្នាំ ២០២០ – ២០២១ ខាងមុខនេះ​។​

​លោក ឡុង ផលគុណ ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តបាត់ដំបង បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​៩ វិច្ឆិកា នេះ​ថាៈ ទំនប់​អាងទឹក​ភាស នៅ​តំបន់​បី ជាប់​នឹង​បឹង​ទន្លេសាប ដែល​បាន​បាក់​ដាច់ នៅក្នុង​ជំនន់​ទឹកភ្លៀង កាលពី​ក្នុង​ខែតុលា ឆ្នាំ​២០២០ ពេលនេះ បាន​ជួសជុល​រួច ដូចដើម​វិញ​ហើយ តែ​ទ្វារ​ទឹក​របស់​អាង​នេះ មិនទាន់​ត្រូវបាន​បិទ នៅឡើយ​ទេ​។​

​អាងទឹក​ភាស ដែល​បាន​ជួសជុល​រួច​នេះ លោក ឡុង ផលគុណ បានបញ្ជាក់​ថាៈ ស្ថិតនៅក្នុង​ភូមិសាស្ត្រ ស្រុក​ឯក​ភ្នំ និង​ស្រុក​ថ្មគោល ខេត្តបាត់ដំបង ដែល​អាច​រក្សា​ទឹក​ទុក​បាន ចំនួន​ប្រមាណ​ជា ១២ លាន​ម៉ែត្រគូប សម្រាប់​ស្រោចស្រព​ផៃ្ទ​ដី​វស្សា ចំនួន ៣.០០០ ហិកតា និង​ប្រាំង ចំនួន ១.៥០០ ហិកតា​។​

​លោក ឡុង ផលគុណ បានឱ្យដឹង​ទៀតថាៈ អាង​ភាស រាល់​ឆ្នាំ ដល់​ខែ​នេះ បើក​បញ្ចេញ​ទឹក​ស្រោចស្រព ដំណាំ​ស្រូវ អស់​ខ្លះ​ហើយ តែ​សម្រាប់​ពេលនេះ មិន ទាន់​ទាំង​ហ៊ាន​បិទទ្វារ​ទឹក​ផង ដោយសារ​ទឹក​ហូរ​ចូល​អាង នៅមាន​បរិមាណ​ច្រើន ឯ​ផ្ទៃដី​បង្កបង្កើនផល នៅក្រោម​អាង ក៏​នៅ​មានទឹក​លិចលង់ មិនទាន់​អាចធ្វើ ការ​ភ្ជួរ​រាស់​បាន​នៅឡើយ​ដែរ​។ រាល់​ឆ្នាំ ខែ​នេះ ស្រូវ​បែក​គុម្ព​ពេញ​វាល​ហើយ​។​

​គួរ​រំលឹក​ឱ្យដឹងថា មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តបាត់ដំបង បានកំណត់​ឱ្យ​កសិករ ផលិត​ស្រូវប្រាំង ទូទាំង​ខេត្ត​នេះ តែ​ចំនួន ២ ម៉ឺន​ហិកតា ដូចជា នៅ​តំបន់ ធ្វើ​ស្រូវប្រាំង នៃ​ប្រព័ន្ធធារាសាស្ត្រ អាង​កំពីងពួយ ចំនួន ១២.០០០ ហិកតា ប្រព័ន្ធធារាសាស្ត្រ​ក​ង្ហ​ត ៦.០០០ ហិកតា និង​ប្រព័ន្ធធារាសាស្ត្រ អាង​ភាស ចំនួន ២.០០០ ហិកតា​៕​/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាលរង​រាជធានី ស្នើឱ្យ​...

​ដោយៈ កញ្ញា​រស្មី/ភ្នំពេញ...

បញ្ជូន​បុរស​ម្នាក់ ដែល​លួ...

ដោយៈ ស​រិ​ទ្ធ​/ភ្នំពេញៈ ប...

ម៉ូតូ​បុក​ម៉ូតូ បណ្តាលអោយ...

ដោយៈ ស​រិ​ទ្ធ/ស្វាយរៀងៈ ម...

យាន​អវកាស Chang’e-5...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...