សម្តេច​ក្រឡាហោម ប្រកាស​បិទ​ការប្រកួត​កីឡា​ប៉េតង់ ពានរង្វាន់ “​គរុ​គុណ​” ឆ្នាំ​២០២០

ដោយៈ ទេព មង្គល / ភ្នំពេញៈ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតី ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​បិទ​ការប្រកួត​កីឡា​ប៉េតង់ ពានរង្វាន់ “​គរុ​គុណ​” ឆ្នាំ​២០២០ នា​រសៀល​ថ្ងៃអាទិត្យ ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក បន្ទាប់ពី​សម្តេច បាន​ទស្សនា​ផ្ទាល់​នូវ ការប្រកួត​វគ្គ​ផ្តាច់​ព្រ័ត លើ​វិញ្ញាសា​ចំនួន ៣ ហើយ​ថែមទាំង​បានប្រគល់​លិខិត ដល់​ថ្នាក់ដឹកនាំ​ជំនាន់​មុន ក៏ដូចជា ប្រគល់​ពាន ដល់​ម្ចាស់​ជ័យ លា​ភី​គ្រប់​វិញ្ញាសា​។​

​នាឱកាស​នោះ សម្ដេច​ក្រឡ​ហោម ស ខេង បាន​មានប្រសាសន៍ថាៈ ” ការប្រកួត​កីឡា​ប៉េតង់ ពានរង្វាន់ គរុ​គុណ ឆ្នាំ​២០២០ នេះ គឺជា​ការប្រកួត​មួយ ដ៏​មាន​សារៈសំខាន់ ដើម្បី​ហ្វឹកហាត់ សមត្ថភាព​របស់​យើង ដើម្បី​ត្រៀម​សម្រាប់ ការប្រកួត​នានា ជាពិសេស ការប្រកួត​ស៊ី​ហ្គេម នៅ​ប្រទេស​កម្ពុជា នា​ឆ្នាំ​២០២៣ ខាងមុខ ” ។​

​សម្ដេច​ក្រឡាហោម ក៏បាន​បន្តថាៈ ” នាពេល​កន្លងមក កីឡា​ប៉េតង់​របស់​កម្ពុជា ទទួលបាន​ពានរង្វាន់ ច្រើនជាងគេ នៃ​កីឡា​ផ្សេងៗ ដូចជា មេដាយមាស មេដាយប្រាក់ និង​មេដាយសំរិទ្ធ ទាំងនេះ ធ្វើ​ឲ្យ​កម្ពុជា មានការ​ទទួលស្គាល់ និង​កោតសរសើរ ពី​ឆាក​អន្ដរជាតិ ដូច្នេះ កីឡា​ប៉េតង់ ក៏​ជាការ​រួមចំណែក លើកកម្ពស់​កិត្យានុភាព​របស់​កម្ពុជា​ផងដែរ​ ” ។​

​បើតាម​មន្ត្រី​នៃ សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា បានបញ្ជាក់​ថាៈ ការរៀបចំ​ការប្រកួត​កីឡា​ប៉េតង់ ពានរង្វាន់ ” ​គរុ​គុណ “​  នេះ ធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​រម្លឹក​ពី​កិច្ចខិតខំ​ប្រឹងប្រែង លះបង់​កម្លាំងកាយ​ចិត្ត និង​ពេលវេលា ដ៏​មានតម្លៃ​របស់​សម្តេច​ក្រ​ឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​សម្តេច​វិបុល​បញ្ញា សុខ អាន ក្នុងការ​ដឹកនាំ ប្រភេទ​កីឡា​ប៊ូល និង​ប៉េតង់ រហូត​ទទួលបាន​ភាពល្បីល្បាញ ការកោតសរសើរ ទាំង​ថ្នាក់ជាតិ និង ពិភពលោក ។​

​ប្រភព​ដដែល បាន​បន្តថាៈ ការប្រកួត​កីឡា​ប៉េតង់​ពានរង្វាន់ ” គរុ​គុណ​ ” ឆ្នាំ​២០២០​នេះ បាន​ប្រព្រឹត្តទៅ រយៈពេល បី​ថ្ងៃ ចាប់ពី​ថ្ងៃទី​៦ ដល់​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្រោម​វិញ្ញាសា ដែល​ដាក់ឱ្យ​ប្រកួត មាន​ចំនួន ៨ និង​មានការ​ប្រកួត សរុប ចំនួន ៣១៨ ប្រកួត ដោយ​មាន​ប្រតិភូ គ្រូបង្វឹក​កីឡាករ កីឡាការិនី ចូលរួម​សរុប ចំនួន ៤៧៨ នាក់​។ វិញ្ញាសា​ប្រកួត​ទាំង ៨ នោះ រួមមាន បុរស (​ពាន​ធំ​) ៣​នាក់ ទល់​៣​នាក់ (​បម្រុង ១ នាក់​), នារី ៣​នាក់​ទល់​៣​នាក់ (​បម្រុង​១ នាក់​), យុវជន ១៨​ឆ្នាំ​ចុះ ៣​នាក់ ទល់ ៣​នាក់ (​បម្រុង​១) (​ឆ្នាំ​កំណើត​ពី​២០០២) យុវនារី ១៨​ឆ្នាំ​ចុះ ២​នាក់ ទល់ ២​នាក់ (​ឆ្នាំ​កំណើត​ពី​២០០២)​។ ចំណែក​វិញ្ញាសា វ័យចាស់ ៣​នាក់ ទល់ ៣​នាក់ (​បម្រុង​១) (​អាយុ​៥៥​ឆ្នាំ​ឡើង​), យុវជន ១៥​ឆ្នាំ​ចុះ ១​នាក់ ទល់ ១​នាក់ (​ឆ្នាំ​កំណើត​ពី ២០០៥), យុវនារី ១៥​ឆ្នាំ​ចុះ ១​នាក់ ទល់ ១​នាក់ (​ឆ្នាំ​កំណើត​ពី​២០០៥, សមាគមនារី និង​វ័យចាស់ អាច​ចូលរួមបាន ចាប់ពី​ចំណាត់ថ្នាក់​លេខ​៥​ឡើង និង​បុរស (​ពាន​ធំ​) អាច​ចូលរួមបាន​ចាប់ ពី​ចំណាត់ថ្នាក់​លេខ​៩​ឡើង​

​ប្រភព​ដដែល បានបញ្ជាក់​ថាៈ លទ្ធផល នៃ​ការប្រកួត​ផ្តាច់​ព្រ័ត នា​ល្ងាច​ថ្ងៃអាទិត្យ​នេះ មាន​ដូចតទៅៈ ១-​វិញ្ញាសា យុវជន​ក្រោម​១៥​ឆ្នាំ​៖ សមាគម​ខេត្តកណ្តាល យកឈ្នះ ក្លិប​កីឡា​ប៊ូល និង​ប៉េតង់​តាខ្មៅ ខេត្តកណ្តាល ក្នុង​លទ្ធផល ១៣ : ២ ។ ២-​វិញ្ញាសា បុរស ពាន​ធំ ៣​ទល់​៣ ៖ ក្លិប​ទីស្តីការគណៈរដ្ឋមន្ត្រី យកឈ្នះ ក្លិប​ក្រសួងមហាផ្ទៃ ក្នុង​លទ្ធផល ១៣ : ០ ។ ៣-​វិញ្ញាសា​នារី ពាន​ធំ ៣​ទល់នឹង​៣៖ ក្លិប​ទីស្តីការគណៈរដ្ឋមន្ត្រី យកឈ្នះ សមាគម​យោធភូមិភាគ​ពិសេស ក្នុង​លទ្ធផល ១៣ : ៦ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

Spursឡើង​មក​លេខ​១ ក្រោយ​ស...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

សម្តេច​តេ​ជោ ហ៊ុន សែន អញ្...

​ដោយៈ​តារា​រិ​ទ្ធ​-​គ...

យុទ្ធនាការ​ «​ស្អាត​ជា​ទម...

​ដោយៈ​រ៉ា​ម៉ន​/​ភ្នំពេញៈ​...

ករណី​ពុល​ស្រា​នៅក្នុង​ស្រ...

ដោយៈ​ទេ​ពក​ង្រី​/​កំពង់ឆ្...