ដោយៈមុនីរ័ត្ន/ភ្នំពេញៈ លោក ហ៊ុន ម៉ាណែត ប្រធានសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចូលរួមក្នុងកម្មវិធីប្រកួតបាល់ទាត់មនុស្សធម៌ ប្រមូលថវិកាជួយជនរងគ្រោះដោយទឹកជំនន់ អតីតយុទ្ធជន យោធិនពិការ និងគ្រួសារយោធិនមានជីវភាពខ្វះខាត, កីទ្បដ្ឋាន Smart RSN Stadium កាលពីថ្ងៃទី៨ ខែវិច្ឆិកា។
លោក ហ៊ុន ម៉ាណែត ប្រធានសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចូលរួមក្នុងកម្មវិធីប្រកួតបាល់ទាត់មនុស្សធម៌
នៅពេលនោះលោក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា គោលដៅចម្បងនៃកម្មវិធីថ្ងៃនេះ គឺជាការសម្រេចជោគជ័យក្នុងចលនារួមគ្នាដើម្បីជួយដល់ប្រជាពលរដ្ឋអតីតយុទ្ធជននិងយោធិនរបស់យើងដែលកំពុងប្រឈមនឹងកាលៈទេសៈដ៏លំបាកនៃគ្រោះទឹកជំនន់ ។ជាការពិតណាស់ដែលប្អូនៗនិស្សិតអាហាររូបករណ៍សម្តេចអគ្គសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ទាំងអស់រួបរួមគ្នាធ្វើសកម្មភាពមនុស្សធម៌ដ៏ថ្លៃថ្លានេះ។ ការប្រកួតនេះ គឺយើងប្រកួតនៅក្នុងស្មារតីមិត្តភាពនិងសាមគ្គីភាពដើម្បីចូលរួមចំណែកទាំងអស់គ្នាជួយទៅដល់ប្រជាពលរដ្ឋយើងដែលរងគ្រោះដោយសារទឹកជំនន់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកដែលកំពុងតែត្រូវការជំនួយចាំបាច់ជាពិសេសនៅក្នុងដំណាក់កាលនៃការស្តារទ្បើងវិញនាពេលនេះ។
លោក ហ៊ុន ម៉ាណែត បានអរគុណក្រុមការងារគ្រប់គ្រងនិស្សិត អាហារូបករណ៍សម្តេចអគ្គសេនាបតីតេជោ និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត (អ.ម.ត) ក្រុម LP8 និងសប្បុរសជនទាំងអស់ ដែលបានបរិច្ចាគនូវធនធានថវិកា និងសម្ភារៈ តាមរយៈកម្មវិធីនេះ ក្នុងបុព្វហេតុមនុស្សធម៌ជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ដែលកំពុងជួបប្រទះការលំបាកក្នុងគ្រាអាសន្ន៕សរន
ប្រកួតបាល់ទាត់មនុស្សធម៌ ប្រមូលថវិកាជួយជនរងគ្រោះដោយទឹកជំនន់ អតីតយុទ្ធជន យោធិនពិការ និងគ្រួសារយោធិនមានជីវភាពខ្វះខាត