Home ព័ត៌មានអន្តរជាតិ ជ័យជម្នះ​របស់...

ជ័យជម្នះ​របស់​បៃដិនបើ​កទ្វារ​សម្រាប់​លទ្ធភាព​ជំរុញ​ទំនាក់ទំនង​ឱ្យ​ប្រសើរ​ឡើង​វិញ​រវាង​ចិន​និង​អាម៉េរិក​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​សៀង​ហៃ​៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​បាន​បញ្ចេញ​សំឡេង​សុទិដ្ឋិនិយម​កាលពី​ថ្ងៃ​ចន្ទ (៩ វិច្ឆិកា​)​ក្នុង​បទ​វិចារណកថា​ប្រតិកម្ម​ទៅ​នឹង​ការ​ឈ្នះឆ្នោត​ប្រធានាធិបតី​របស់បេ​ក្ខ​​ជន​បក្ស​ប្រជាធិបតេយ្យ​លោក ចូ បៃ​ដិន ដោយ​និយាយ​ថា​ទំនាក់ទំនង​អាច​ត្រូវបាន​ស្តារ​ឡើង​វិញ​ទៅ​ជា​ស្ថានភាព​ដែល​អាច​ព្យាករណ៍​បាន​កាន់តែ​ច្រើន​ហើយ​អាច​ចាប់ផ្តើម​ជាមួយ​នឹង​ពាណិជ្ជកម្ម​។​

​ខណៈ​ទទួលស្គាល់ថា​សហ​រដ្ឋ​អាម៉េរិក​ទំនងជា​មិន​បន្ធូរបន្ថយ​សម្ពាធ​លើ​ប្រទេស​ចិន​លើ​បញ្ហា​មួយចំនួន​ដូចជា​ស៊ីន​ជាំ​ង​និង​ហុងកុង​នោះ កាសែត​រដ្ឋ​ឈ្មោះ Global Times​បាន​និយាយថា​រដ្ឋាភិបាល​ក្រុង​​ប៉េកាំង​គួរតែ​ធ្វើការ​ទាក់ទង​ជាមួយ​ក្រុម​លោកបៃ​ដិន​ឱ្យបាន​ហ្មត់ចត់​តាម​ដែល​អាច​ធ្វើទៅបាន​។​

​កាសែត​នេះ​និយាយថា រដ្ឋបាល​ត្រាំ​បាន​បង្កើត​ភាព​តានតឹង​ដោយ​ចេតនា​ក្នុង​ទំនាក់ទំនង​ចិន​-​អាម៉េរិក​ជាពិសេស​បន្ទាប់ពី​បាន​អនុវត្ត​យុទ្ធសាស្ត្រ​ធ្វើ​យុទ្ធនាការ​ដាក់​សម្ពាធ​ចិន ដែលនាំឱ្យ​មាន​”​ភាព​​រកាំរកូស​” កើត​ឡើង​នៅក្នុង​គោលនយោបាយ​អាម៉េរិក​-​ចិន​។​

​កាសែត​រដ្ឋ​និយាយទៀតថា “​យើង​ជឿ​ថា​វា​អាច​ទៅរួច​ក្នុង​ការលុបបំបាត់​ភាព​រកាំរកូស​ទាំងនោះ​។ វា​ជា​ផលប្រយោជន៍​រួម​របស់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​និង​សហគមន៍​អន្តរជាតិ​ដែល​ទំនាក់ទំនង​រវាង​ចិន​​និង​អាម៉េរិក​មាន​ភាព​ធូរស្បើយ​និង​អាច​គ្រប់គ្រង​បាន​”​។​

​កាសែត Global Times គឺជា​កាសែត​ដែល​បោះពុម្ពផ្សាយ​ដោយ​កាសែត People’s Daily ដែល​ជា​កាសែត​ផ្លូវការ​របស់​បក្ស​កុម្មុយនីស្ត​ចិន​កាន់អំណាច​ប៉ុន្តែ​មិន​និយាយ​ក្នុងនាម​គណបក្ស​និង​រដ្ឋា​ភិ​​បាល​ទេ​៕

​កាសែត Global Times ជឿ​ថា​លោកបៃ​ដិ​ននឹង​ធ្វើឱ្យ​ទំនាក់ទំនង​រវាង​ចិន​និង​អាម៉េរិក​ល្អប្រសើរ​វិញ ដោយ​ចាប់ផ្តើម​មុនគេ​ជាមួយនឹង​វិស័យ​ពាណិជ្ជកម្ម

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកក្លែងព័ត៌មានអំពីកូវីដ...

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ...

ប្រទះឃើញ​បុរស​ម្នាក់ ដេកស...

​ដោយៈ ចាន់តូ / ភ្នំពេញៈ ប...

​ប្រមុខ​រាជរដ្ឋាភិបាល​អំព...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

មន្ត្រី​កសិកម្ម ខេត្តកំពង...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...