Home ព័ត៌មានអន្តរជាតិ ជំទាវ​ទីមួយ​ថ...

ជំទាវ​ទីមួយ​ថ្មី ជី​ល បៃ​ដិន ជា​នរណា​?

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​អាម៉េរិក ៖ លោក ចូ បៃ​ដិន នឹង​ក្លាយជា​ប្រធានាធិបតី​ទី​៤៦ របស់​សហរដ្ឋ​អាម៉េរិក​នៅ​ថ្ងៃទី ២០ ខែ​មករា​ឆ្នាំ ២០២១​បន្ទាប់ពី​គាត់​ត្រូវបាន​ប្រកាស​ជា​អ្នកឈ្នះ​នៅ​រដ្ឋ​ផេន​ស៊ីល​វ៉ានៀ​​និង​រដ្ឋ​ណេវ៉ា​ដា ។ ប៉ុន្តែ​តើ​នរណា​នឹង​ក្លាយជា​ជំទាវ​ទីមួយ​បន្ទាប់​?

​លោកចូ បៃ​ដិនបាន​ផ្តួល​ប្រធានាធិបតីក្នុង​តំណែង​មក​ពី​បក្ស​សាធារណរដ្ឋ លោក​ដូណាល់ ត្រាំ បន្ទាប់ពី​ការបោះឆ្នោត​ប្រធានាធិបតី​អាម៉េរិក ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃ​អង្គារ​ទី ៣ ខែវិច្ឆិកា​។​ទោះជា​​យ៉ាងណា លោក​ត្រាំ​នៅ​មិនទាន់​ទទួលស្គាល់​បរាជ័យ​នៅឡើយ​និង​មិន​ទាន់​និយាយ​ជា​សាធារណៈ​ទេ​តាំងពី​ពេល​ចាញ់ឆ្នោត​។

​លទ្ធផល​នេះ​ធ្វើឱ្យ​លោក​ត្រាំ​ក្លាយជា​ប្រធានាធិបតី​តែ​មួយ​អាណត្តិ​ចាប់តាំងពី​ទសវត្សរ៍​ឆ្នាំ​១៩៩០ ហើយ​ភរិយា​របស់​គាត់ មេ​ឡានៀ ត្រាំ ក្លាយ​ជា​ជំទាវ​ទី​មួយ​តែ​មួយ​អាណត្តិ​។​ទោះ​យ៉ាងណា​ក្នុងពេល​លោក​​បៃ​ដិន​ក្លាយ​ជា​ប្រធានាធិបតីជាប់​ឆ្នោត​ថ្មី ភរិយា​របស់​គាត់​លោកស្រី ជី​ល បៃ​ដិន នឹង​ក្លាយជា​ជំទាវ​ទីមួយ​ថ្មី ប៉ុន្តែ​តើ​លោកស្រី​ជា​នរណា​?

​ប្រធានាធិបតី​ជាប់ឆ្នោត​របស់​បក្ស​ប្រជាធិបតេយ្យ​លោកចូ បៃ​ដិន បាន​ប្តេជ្ញា​បង្រួបបង្រួម​ជនជាតិ​អាម៉េរិក​និង​ព្យាបាល​ការបែកបាក់​គ្នា​នៅ​ទូទាំង​ប្រទេស​។​

​នៅ​គ្រានេះ ភរិយា​លោកបៃ​ឌិន គឺ​លោកស្រី ជី​ល បៃ​ដិន នឹង​ក្លាយជា​ជំទាវ​ទី​មួយ​របស់​សហរដ្ឋ​អាម៉េរិក​។​

​តើ​ជី​ល បៃ​ដិន ជា​នរណា​?

​លោកស្រី​បណ្ឌិត ជី​ល បៃ​ដិន ជា​ភរិយា​របស់​លោកបៃ​ដិន ដែល​នឹង​នៅ​ក្បែរ​លោក​ប្រធានាធិបតី​នៅ​ពេល​លោក​ក្លាយ​ជា​ប្រធានាធិបតី​។​

​លោកស្រី​ជី​ល ដែល​មានឈ្មោះ​ដើម​ថា ជី​ល ចា​កូប កើត​នៅ​ខែ​មិថុនា​ឆ្នាំ ១៩៥១ នៅ​រដ្ឋ​ញូ​វ​ជើ​ស៊ី​។​

​លោកស្រី​គឺជា​កូនស្រី​ច្បង​ក្នុងចំណោម​បងប្អូន ៥ នាក់​ហើយ​ធំធាត់​ឡើង​នៅ​សង្កាត់​វី​ល​ឡូហ្គ្រោ​នៅ​ជាយក្រុង​ហ្វីល​ឡា​ដែល​ហ្វៀ​។​

​លោកស្រី​បណ្ឌិតបៃ​ដិនបាន​រៀបការ​ជាមួ​យ​អតីត​កីឡាករ​ឱប​ប្រចាំ​សាកលវិទ្យាល័យ​ឈ្មោះ ប៊ី​ល ស្តេ​វិន​សុន មុន​ពេល​រៀបការ​ជាមួយ​លោកបៃ​ដិន​។​

​លោកស្រី​បាន​ជួប​លោកបៃ​ដិន​នៅថ្ងៃណា​ត់​គូ​ដោយ​មិន​បានព្រាង ពេល​លោក​ស្រី​នៅ​រៀន​មហាវិទ្យាល័យ ហើយ​លោក​បៃដិនជា​ព្រឹទ្ធសមាជិក​។​

​អ្នក​ទាំង​ពីរ​បាន​រៀបការ​ក្នុង​ឆ្នាំ ១៩៧៧ ពោលគឺ ៤ ឆ្នាំកន្លះ​បន្ទាប់ពី​ប្រពន្ធ​ដំបូង​របស់​លោកបៃ​ដិន​ឈ្មោះនីល​លៀម​និង​កូនស្រី​តូច​ឈ្មោះ​នី​ល​លី​យ៉ា​បាន​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាច​រណ៍​។​

​កូនប្រុស​ទាំង​ពីរ​របស់​គាត់​គឺ​លោក ប៊ី​យូ និង​លោក ហាន់​ធឺ បាន​រួចផុត​ពី​គ្រោះថ្នាក់​។​

​លោកស្រី ជី​ល បៃ​ដិន ធ្លាប់​បាន​បដិសេធ​សំណើ​សុំ​រៀបការ​ចំនួន ៤ លើក​ពី​ប្រធានាធិបតី​ជាប់ឆ្នោត មុន​នឹង​យល់ព្រម​ធ្វើ​ជា​ភរិយា​របស់​គាត់​។​

​លោកស្រី​បាន​ប្រាប់​ទស្សនា​វ​ដ្តី Vogue ថា “​ខ្ញុំ​ជា​និស្សិត​ជាន់ខ្ពស់ ហើយ​ខ្ញុំ​បាន​ណាត់​ជួប​បុរស​ម្នាក់​ជាមួយនឹង​ខោ​ខូវប៊យ​ស្បែកជើង​ប៊ូល​និង​អាវយឺត​។​គាត់​បាន​មកដល់​មាត់ទ្វារ​ផ្ទះ​ហើយ​គាត់​ពាក់អាវ​​កាក់​កីឡា​ខាងក្រៅ​និង​ស្បែកជើង​សង្រែក ពេលនោះ​ខ្ញុំ​គិតថា ព្រះ​អើយ​មិនអាច​ទាក់ទង​គ្នា​បានទេ ទោះ​១​លាន​ឆ្នាំ​ទៀត​ក៏​មិន​អាច​ដែរ​។ គាត់​មាន​អាយុ​បង​ខ្ញុំ ៩ ឆ្នាំ​!”​។​

​លោកស្រី​បណ្ឌិត​បាយ​ដិនបាន​ចំណាយ​ពេលរា​ប់​ទសវត្សរ៍​ធ្វើការ​ជា​គ្រូបង្រៀន​។​

​លោកស្រី​មាន​សញ្ញាប័ត្រ​បរិញ្ញាបត្រ​មួយ សញ្ញាប័ត្រ​អនុបណ្ឌិត​ពីរ និង​សញ្ញាប័ត្រ​បណ្ឌិត​អប់រំ​មួយ​ពី​សាកលវិទ្យាល័យ​ដេ​ឡាវែ​។​

​លោកស្រី​បាន​បង្រៀន​នៅ​មហាវិទ្យាល័យ​សហគមន៍ វិទ្យាល័យ​សាធារណៈ និង​មន្ទីរពេទ្យ​វិកល​ចរិក​សម្រាប់​មនុស្ស​វ័យ​ជំទង់ មុន​ពេល​ផ្លាស់​ទៅ​ទីក្រុង​វ៉ាស៊ីនតោន​។​

​ខណៈពេលដែល​ស្វាមី​របស់​លោកស្រី​បាន​បម្រើការ​ជា​អនុ​ប្រធានាធិបតី​របស់លោក​បា​រ៉ាក់ អូ​បា​ម៉ា លោកស្រី​បាន​ធ្វើការ​ជា​សាស្ត្រាចារ្យ​ភាសា​អង់គ្លេស​នៅ​មហាវិទ្យាល័យន័​រ​ធឺ​ន​វើជី​នៀ​។​

​កាលពី​ខែ​សីហា លោកស្រី​បាន​សរសេរថា “​ការបង្រៀន​មិនមែនជា​អ្វី​ដែល​ខ្ញុំ​ធ្វើ​ទេ​។ វា​ជា​ខ្ញុំ ដែល​ចូលចិត្ត​ការបង្រៀន​”​។

​លោកស្រី​ជី​ល​បៃ​ដិនបាន​ឈប់សម្រាក​ពី​អាជីព​របស់​លោកស្រី​កាលពី​ខែ​មេសា​ឆ្នាំ​មុន​ដើម្បី​គាំទ្រ​ស្វាមី​នៅលើ​ផ្លូវ​យុទ្ធនាការ​បោះឆ្នោត​។​

​មុន​នេះ​លោកស្រី​បាន​និយាយថា​លោកស្រី​មាន​បំណង​ត្រឡប់​ទៅ​បង្រៀន​ភាសា​អង់គ្លេស​វិញ ប្រសិន​បើ​លោក​បៃដិនជា​ប់ជា​ប្រធានាធិបតី​។​

​លោកស្រី​បាន​ប្រាប់ CBD កាលពី​ថ្ងៃអាទិត្យ​ថា “​ខ្ញុំ​ចង់​ត្រឡប់​ទៅ​បង្រៀន​វិញ​។ ប្រសិនបើ​យើង​ទៅដល់​សេត​វិមាន ខ្ញុំ​នឹង​បន្ត​បង្រៀន​ទៀត​។ ខ្ញុំ​ចង់ឱ្យ​មនុស្ស​ផ្តល់​តម្លៃ​ដល់​គ្រូ​បង្រៀន​និង​ដឹង​ពី​ការរួមចំណែក​របស់​ពួកគេ​និង​លើកស្ទួយ​វិជ្ជាជីវៈ​មួយ​នេះ​”​។​

​នេះ​នឹង​ធ្វើឱ្យ​លោកស្រី​ក្លាយជា​ជំទាវ​ទីមួយ​ក្នុង​ប្រវត្តិសាស្ត្រ ដែល​មាន​ការងារ​បង្រៀន​ពេញ​ម៉ោង ខណៈ​ដើរតួ​ជា​ជំទាវ​ទីមួយ​៕

​លោកស្រី​ជី​ល បៃ​ដិ​ននឹង​បន្ត​ការងារ​ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស​ផង​និង​ធ្វើ​ជា​ជំទាវ​ទី​មួយ​ផង

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

វីរបុរស​បាល់ទាត់​អា​ហ្សង់...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

រាល់​ការទិញ​ទំនិញ​នៅ​ផ្សា...

ដោយៈ​សុផល​/​ភ្នំពេញ​៖ អតិ...

«​គម្រោង​ទប់ស្កាត់​នឹង​សំ...

ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំព...

ប្តូរ​សមាសភាព​មន្ត្រី​នៅត...

​ដោយៈ​សុផល​/​ភ្នំពេញៈ ដើម...