ដោយៈ ភ្នំស្វាយ / ឧត្តរមានជ័យៈលោកស្នងការនគរបាលខេត្តកំពង់ធំបានអញ្ជើញទៅរំលែកទុក្ខនិងចូលរួមបុណ្យសពមេបញ្ជាការ /រងលេខ៩០៥នៅព្រំដែនកម្ពុជា ថៃ ស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ ។
លោកឧត្តមសេនីយ៍ទោម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ(អតីតស្នងការនគរបាលខេត្តឧត្តរមានជ័យ) ឲ្យដឹងកាលពីថ្ងៃទី៨ខែវិច្ឆិកាថា លោកមានការសោកស្តាយណាស់ (យុទ្ធមិត្ត)ដែលធ្លាប់រួមសុខទុក្ខ តស៊ូកម្សត់លំបាកជាង២០ ឆ្នាំ (លោកកាលជាអធិការស្នងការនិងជាស្នងការ១ខេត្តឧត្តរមានជ័យ ) ។
ស្នងការនគរបាលខេត្តកំពង់ធំអញ្ជើញចូលរួមរំលែកទុក្ខបុណ្យសពមេបញ្ជាការ /រងលេខ៩០៥ដែលស្លាប់ដោយការបាញ់ប្រហារ
សូមរំលឹកថា នៅរសៀល ថ្ងៃទី៦ ខែវិច្ឆិកា នៅចំណុចភូមិជើងភ្នំ ឃុំត្រពាំងប្រិយជនដៃដល់គឺអនុសេនីយ៍ឯក អ៊ុំ ឈយ អាយុ៤២ឆ្នាំ ជានាយរងប៉ុស្កិ៍នគរបាលការពារព្រំដែនគោកចុងព្រិច ឈរជើងនៅចំណុចភូមិជើងភ្នំ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យបានស្ពាយសាក់កាដូរនិងយកកាំភ្លើងអាកាស្វ័យបត់គ្រាប់ពេញទៅបាញ់លោកវរសេនីយ៍ត្រី ហ៊ុន ប៊ី ភេទប្រុស អាយុ៤៩ឆ្នាំ ជានាយនាយប៉ុស្កិ៍នគរបាលការពារព្រំដែនគោកចុងព្រិច ត្រូវពីរគ្រាប់ និងលោកអនុសេនីយ៍ឯក ស្រេង រាសី អាយុ៥១ឆ្នាំ (ត្រូវមួយគ្រាប់)នាយផ្នែកស៊ើបការណ៍ចំណុះឲ្យវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩០៥ ដែលដើរតាមពីក្រោយសុំអង្វរយកកាំភ្លើងពីដៃជនដៃដល់ឈ្មោះ អ៊ុំ ឈយ ។
ជនដៃដល់ ធ្លាប់មានជំងឺឆ្កួត(សសៃប្រសាទ) ហើយធ្លាប់មកព្យាបាលរយៈពេល៣ឆ្នាំនៅខេត្តសៀមរាប ហើយក៏បានវិលទៅធ្វើការនៅអង្គភាពវិញ ៕សរន
ស្នងការនគរបាលខេត្តកំពង់ធំអញ្ជើញចូលរួមរំលែកទុក្ខបុណ្យសពមេបញ្ជាការ /រងលេខ៩០៥ដែលស្លាប់ដោយការបាញ់ប្រហារ