Home ព័ត៌មានជាតិ សន្តិសុខ នគរបាល​ប៉ុស្ដ...

នគរបាល​ប៉ុស្ដិ៍​ស្ទឹងមានជ័យ​៣ ឆ្មក់​បង្ក្រាប​ទីតាំង​លួច​លេងល្បែង​ជល់​មាន់​

ដោយ​: គ្រី​សម្បត្តិ / ភ្នំពេញ​: កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​៣ បាន​ចុះទៅ​បង្ក្រាប​ទីតាំង​លួច​លេងល្បែង​ជល់​មាន់​មួយកន្លែង តែ​ក្រុមអ្នកលេង​ល្បែង ហាក់​ដឹងខ្លួន​មុន​បាននាំគ្នា​រត់​ចែក​ជើង​គ្នា​បាត់អស់​។ ករណី​បង្ក្រាប​នេះ ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​៩​ខែវិច្ឆិកា​ឆ្នាំ​២០២០ នៅ​ភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ​។​

​លោកនាយ​ប៉ុស្តិ៍នគរបាល​ស្ទឹងមានជ័យ​៣ បាន​ឲ្យ​ដឹងថា ក្រោយពី​លោក​ទទួលបាន​ព័ត៌មាន ពី​ការចុះផ្សាយ​របស់​សារព័ត៌មាន​ថា ចំណុច​ទីតាំង​ខាងលើ​មាន​ល្បែងស៊ីសង​ជល់​មាន់ លោក​ក៏បាន​ដឹកនាំ​កម្លាំង​ចុះ ទៅ​បង្ក្រាប​ជាក់ស្ដែង ខណៈពេល​កម្លាំង​ទៅដល់​ស្រាប់ តែ​ក្រុម​អ្នកញៀន​ល្បែង​ទាំងនោះ​រត់​បាត់អស់​។ លោក​បន្តថា បើសិនជា​មានការ​លួច​លេង​ទៀត លោក​នឹង​ចុះបង្ក្រាប​បន្តទៀត​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

កំពូល​តារា​ទាត់​ធាក់​ឥណ្ឌ...

​ប្រែ​សម្រួលៈ​វាសនា​/​ឆេន...

ក្រុមហ៊ុន​ថ្មី នឹង​ប្រសើរ...

ដោយ​: ម៉េង​ឆៃ​/ ភ្នំពេញ​:...

ក្រសួងសុខាភិបាល​ប្រកាស​ពី...

​ដោយៈ​វិវឌ្ឍន៍​/​ភ្នំពេញៈ...

ខ្យល់​ខ្លាំង និង​សកម្មភាព...

​ដោយៈ​ប​.​ខុន / ភ្នំពេញៈ ...