Home កម្សាន្ត មក​ស្គាល់មុខ​...

មក​ស្គាល់មុខ​គូស្នេហ៍​តារាចម្រៀង ខេ​ម ក្រោយ​បែកធ្លាយ​រឿង​មាន​ទំនាក់ទំនង​លាក់បាំង​ជា​យូរ​មកហើយ​

​ដោយ​: បូ​រិ​ន / ភ្នំពេញ​: ក្រោយពី​តារាចម្រៀង​លោក ខេ​ម បានប្រកាស​បើក​ភោជនីយដ្ឋាន​ថ្មី​មួយកន្លែង ដោយ​លោក​បាន​ចំណាយ​ទុន​រហូតដល់​២០​ម៉ឺន​ដុល្លារ​នោះ ក៏​ស្រាប់តែ​ផ្ទុះ​រឿង​បែកធ្លាយ​រឿង​គូស្នេហ៍​របស់លោក ដែលជា​ស្រី​ស្អាត​ម្នាក់​។

​តាម​ប្រភព​ជិតដិត​របស់​តារាចម្រៀង ខេ​ម បាន​ទម្លាយ​ឱ្យ​រស្មី​កម្ពុជា​បានឱ្យដឹង​កាលពី​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២០​កន្លង​នេះ ឱ្យដឹងថា គូស្នេហ៍​របស់​តារាចម្រៀង ខេ​ម បានបង្ហាញ​វត្តមាន​ក្នុង​ពិធី​សម្ពោធ​ហាង​ផឹកស៊ី​របស់លោក​ជាមួយគ្នា ប៉ុន្តែ​មិនមែនជា​ភ្ញៀវ​ទេ គឺ​នាង​ជា​គ្រប់គ្រង​ហាង​ជំនួស​លោក ខេ​ម ទៅវិញ ខណៈ​តារាចម្រៀង​ប្រុស​នេះ​ជាប់ដៃ​ទទួលភ្ញៀវ​ច្រើនសន្ធឹក​។ នារី​រូប​ស្រស់​ជា​អនគ​ត​ភរិយា​តារាចម្រៀង​រូបនេះ ក៏មាន​វត្តមាន​ក្នុង​កម្មវិធី​សម្ពោធ​នេះ​ផងដែរ ហើយ​នាង​បានធ្វើ​ដំណើរ​មកពី​ប្រទេស​បារាំង​ជាង​១​ឆ្នាំ​កន្លងមកហើយ​។

​តាម​ប្រភព​ដដែល​បាន​បង្ហើប​ឱ្យដឹងថា នារី​រូប​ស្រស់​ដែលជា​គូស្នេហ៍​របស់​តារាចម្រៀង មានឈ្មោះ “​ស្រី​កា​” មុខមាត់​ស្រស់​សោភា​ខ្លាំង​មិន​ចាញ់​តារា​សម្តែង​ឡើយ​។ នាង​មាន​សម្បុរ​ស ច្រមុះ​ស្រួច ស្បែក​ស​ភ្លឺ​ថ្លា​មាន​វ័យ​ប្រមាណ​ជិត​៣០​ឆ្នាំ​ប៉ុណ្ណោះ​។ ក្រៅពី​មាន​រូបរាង​ស្រស់ស្អាត​មិន​ចាញ់​តារាៗ​នោះ នាង​ក៏មាន​អត្ត​ច​រិ​ក​រួសរាយ​រាក់ទាក់ គឺ​នាង​បាន​ដើរ​ស្វាគមន៍​ភ្ញៀវ​ដែល​ចូលរួម​កម្មវិធី​ខាងលើ​ផងដែរ​។ នាង​ទទួល​បានការ​កោ​សរសើរ​ខ្លាំង​ពី​មិត្ត​រួម​អាជីព​ថា​ក្រៅ​តែ​រកបាន​នារី​ស្រស់​សោភា​ជា​សង្សារ នាង​ក៏មាន​អត្ត​ច​រិ​ក​រួសរាយ​រាក់ទាក់​ផងដែរ​។

​ចំពោះ​ទំនាក់ទំនង​ស្នេហា​នេះដែរ តារាចម្រៀង​ខេ​ម​បាន​បង្ហើប​ថា លោក​បាន​ភ្ជាប់​ស្នេហ៍​ជាមួយ​នារី​ម្នាក់ ដែលជា​អាណិកជន​នៅ​ប្រទេស​បារាំង មិនមែនជា​អ្នកសិល្បៈ​ទេ ហើយ​ការស្រលាញ់គ្នា​នេះ​អស់​រយៈពេល​៥​ឆ្នាំ​កន្លងមកហើយ ពោលគឺ​ក្រោយពី​លោក​បាន​ចេញទៅ​ច្រៀង​រាំ​នៅ​ទីនោះ​។

​លោក ខេ​ម បាន​បញ្ជាក់ថា នៅ​មិនទាន់​រក​ពេលវេលា ដើម្បី​បង្ហាញ​មហាជន​ជា​សាធារណៈ ឬ​ពេលវេលា​រៀប​មង្គលការ បើទោះបីជា​ច្បាស់លាស់​ជាមួយគ្នា​ទៅហើយ​ក្តី​។ លោក​មិនមាន​គម្រោង​ចេញទៅ​រស់នៅ​ប្រទេស​បារាំង​ឡើយ ហើយ​ការបើក​ដំណើរការ​អាជីវកម្ម​ថ្មី​នេះ នឹង​ជា​ក្លាយជា​មុខរបរ​លំនឹង​មួយ​សម្រាប់​លោក​និង​អនាគត​ភរិយា​៕ ល​


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ច...

ដោយ​: ទេ​ពក​ង្រី / កំពង់ឆ...

រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័...

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖...

បុរស​ម្នាក់​ចាប់រំលោភ​កូន...

​ដោយ​: សម្បត្តិ / ភ្នំពេញ...

ប៉ូលិស​បង្ក្រាប​ក្រុម​ជួញ...

​ដោយ​: មុនី​រ័ត្ន / ភ្នំព...