Home ព័ត៌មានជាតិ សន្តិសុខ ស្នងការដ្ឋាន​...

ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​បំភ្លឺ​រឿង​ឧ​ត្ត​ម​សេនីយ៍​ត្រី សារ៉ុន សុវណ្ណារ៉ា យក​ឡាន​អំណោយ​សម្តេច ស ខេង កាង​រណ្តៅ​ដី​

ដោយៈ ឫទ្ធិ​ស័ក្តិ​/​ភ្នំពេញៈ ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បានធ្វើ​ការបំភ្លឺ និង​បដិសេធ ចំពោះ​ការផ្សាយ​ព័ត៌មាន​ចោទប្រកាន់​លើ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សារ៉ុន សុវណ្ណារ៉ា ស្នងការរង​នគរបាល​ខេត្តកណ្តាល យក​ឡាន​អំណោយ​សម្តេច​ក្រឡាហោម ស ខេង កាង​រណ្តៅ​ដី និង​បានធ្វើ​ទារុណកម្ម​មន្ត្រី​ក្រោមបង្គាប់​មិនអោយ​ហូប​បាយ គ្រា​ដែល​ពួកគេ​ចុះ​បំពេញការងារ​ជាមួយ​ស្នងការ​ទៅ​ជួយ​ពលរដ្ឋ​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​នា​ពេល​កន្លងមក គឺជា​ព័ត៌មាន​មិន​ពិត​នោះទេ​។​

​យោងតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ករ​បស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​បាន​បំភ្លឺថា សារព័ត៌មាន​ដែល​បាន​ចុះផ្សាយ​ចោទប្រកាន់​លើ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សារ៉ុន សុវណ្ណារ៉ា ស្នងការរង​នគរបាល​ខេត្តកណ្តាល គឺជា​ព័ត៌មាន​មិន​ពិត​នោះទេ វា​គ្រាន់តែ​ជាការ​មួលបង្កាច់​បង្ខូច​ឈ្មោះ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សារ៉ុន សុវណ្ណារ៉ា តែប៉ុណ្ណោះ និង​ជា​ចេតនា​អាក្រក់​របស់​បុគ្គល​ណាមួយ​ធ្វើឱ្យមាន​ការភាន់ច្រឡំ​មកលើ​ថ្នាក់ដឹកនាំ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ទាំងមូល​។

​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល និង​បន្ត​ស៊ើបអង្កេត​រឿងនេះ​ដើម្បី​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​របស់​ថ្នាក់ដឹកនាំ​ដែល​តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​កងកម្លាំង​ទូទាំង​ខេត្ត​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកបើក​រ៉ឺម៉ក​លក់​ផ្កា ស...

ដោយៈ វណ្ណៈ/ព្រះសីហនុៈ បុរ...

ក្រោយ​រកឃើញ​បុគ្គលិក​ធនាគ...

ដោយៈ​សុផល​/​ភ្នំពេញ​៖ អគា...

កម្មការិនី​រោងចក្រ​ម្នាក់...

ដោយៈ ស​រិ​ទ្ធ/ស្វាយរៀងៈ ក...

អធិការនគរបាល ខណ្ឌ​កំបូល ន...

ដោយៈ រ៉ា​ម៉ន/ភ្នំពេញៈ ដោយ...