វៀតណាម​បង្កើន​ការបង្ក្រាប​ប្រឆាំង​អំពើពុករលួយ​ទៅលើ​ក្រុម​អតីត​មន្ត្រីជាន់ខ្ពស់​

3198
ចែករម្លែក
  • 12
    Shares

ប៉ូលិសវៀតណាមកាលពីថ្ងៃអង្គារទី១៧មេសាបានចាប់ខ្លួនអតីតមន្ត្រីនប៉ូលិសជាន់ខ្ពស់ម្នាក់ និង អតីតប្រធានក្រុងដាណាំង (Da Nang )ម្នាក់ ហើយបានឃុំខ្លួនមនុស្ស៤នាក់ផេ្សងទៀតនៅក្នុងផ្ទះ ស្របពេលដែលរដ្ឋាភិបាលនេះ បានបង្កើនការបង្ក្រាបប្រឆាំងអំពើពុករលួយ។

ក្រសួងសន្តិសុខសាធារណៈ បាននិយាយនៅវេបសាយរបស់ខ្លួនថា លោក Phan Huu Tuanអតីតអនុប្រធាននាយកដ្ឋានស៊ើបការណ៍សម្ងាត់នៃក្រសួងសន្តិសុខសាធារណៈ ត្រូវបានចាប់ឃុំខ្លួនដោយសង្ស័យថា បានលួចបញ្ចេញព័ត៌មានសម្ងាត់របស់រដ្ឋ។ ក្រសួងនេះ មិនបានបញ្ជាក់លម្អិតទេ។

ក្រសួងនេះបាននិយាយថា ប៉ូលិសក៏បានចាប់ខ្លួន លោក Tran Van Minh អតីតប្រធានក្រុងដាណាងផងដែរដោយសង្ស័យថាបានរំលោភលើបទបញ្ជារបស់រដ្ឋអំពីការគ្រប់គ្រងដីធ្លី និង ទ្រព្យសម្បត្តិរបស់រដ្ឋ។

ប៉ូលីសក៏បានចាប់ឃុំខ្លួនអតីតប្រធានក្រុងនេះម្នាក់ទៀតគឺ លោក Van Huu Chien នៅក្នុងផ្ទះ ជាមួយនឹងមន្រ្តី៣នាក់មកពីនាយកដ្ឋានធនធានធម្មជាតិ និងបរិស្ថាន របស់ក្រុងនេះ និងមកពីទីភ្នាក់ងារជំរុញការវិនិយោគរបស់ក្រុងនេះ ផងដែរ។

ក្រសួងនេះបាននិយាយថាពួកគេត្រូវបានសង្ស័យថាបានរំលោភលើបទបញ្ជាគ្រប់គ្រងដីធ្លី។

លោក Tran Van Minh បានធ្វើជាប្រធានក្រុងដាណាំង ពីឆ្នាំ ២០០៦ ដល់ឆ្នាំ២០១១ ខណៈដែលលោក Van Huu Chien បានធ្វើប្រធានក្រុងនេះពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៤ ។

សេចក្តីថ្លែងការណ៍របស់ក្រសួងនេះបាននិយាយថា ការចាប់ខ្លួននេះគឺជាផ្នែកមួយនៃរឿងក្តីឧក្រិដ្ឋដ៏ធំដែលពាក់ព័ន្ធនឹងពាណិជ្ជករ ឈ្មោះ Phan Van Anh ដែលត្រូវបានចាប់ខ្លួន កាលពីខែមករាជុំវិញការចោទ ប្រកាន់ពីបទលួចបញ្ចេញព័ត៌មានសម្ងាត់របស់រដ្ឋ ការគេចពន្ធ និង ការរំលោភអំណាច៕ដោយ៖សុខា/sn

លោក Tran Van Minh អតីតប្រធានក្រុងដាណាំង

ទីតាំងផ្សាយពាណិជ្ជកម្ម