Home ព័ត៌មានជាតិ សន្តិសុខ នារី​ម្នាក់ ប...

នារី​ម្នាក់ បើក​ម៉ូតូ​បុក​ម៉ូតូ​គេ​ពីក្រោយ ដួល​បោក​ក្បាល​ស្លាប់​

​ដោយៈ សម្បត្តិ / ភ្នំពេញៈ នារី​ម្នាក់ បាន​ស្លាប់ ក្រោយពេល​នារី​ម្នាក់​​នោះ បាន​បើក​ម៉ូតូ បុក​ម៉ូតូ​គេ​ពីក្រោយ ដួល​បោក​ក្បាល នៅលើ​ដងផ្លូវ បណ្ដាលឱ្យ​បែក ។ ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ៣​និង ២0 នាទី រសៀល​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ ស្ថិតនៅលើ​ផ្លូវជាតិ​លេខ​២ ភូមិ​ព្រែក​តា​ឡុង សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ។​

​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន បានឱ្យដឹងថាៈ នារី​រងគ្រោះ ឈ្មោះ អ៊ី ស្រីរ័ត្ន អាយុ ២៨​ឆ្នាំ ស្នាក់នៅ​ភូមិ​តាជី​មួយ សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្ដាល​។​

​បើតាម​សាក្សី នៅ​កន្លែងកើតហេតុ បាន​ប្រាប់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​ស្ត្រី​រងគ្រោះ បាន​បើក​ម៉ូតូ ម៉ាក​ហុងដា ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៣ ពាក់​ស្លាក​លេខ ភ្នំពេញ 1BZ-8564 តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ ក្នុងទិសដៅ​ពី​ខាងត្បូង ទៅខាង​ជើង ស្រាប់តែ​មកដល់​ចំណុចកើតហេតុ មាន​បុរស​ម្នាក់ បើក​ម៉ូតូ​ម៉ាក​ហុងដា ឌ្រី​ម ស៊េរី​ឆ្នាំ​២០២០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1IH-4766 បាន​ឈប់​អែប​ខាង ខណៈពេល​នោះ នារី​រងគ្រោះ បាន​ជ្រុល​មក​បុក​ពីក្រោយ បណ្ដាល​ឲ្យ​នារី​រងគ្រោះ ដួល​បោក​ក្បាល នៅលើ​ដងផ្លូវ បណ្ដាលឱ្យ​បែក​។ ភ្លាមៗ​នោះ រថយន្ត​សាមុយ បានមក​ដឹក​នារី​រងគ្រោះ ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិត្តភាព ខ្មែរ សូ​វៀត ហៅ​ពេទ្យ រុស្ស៊ី តែ​ជា​អកុសល ដោយសារតែ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​ខ្លាំងពេក បានធ្វើឱ្យ​នារី​រងគ្រោះ ស្លាប់ ខណៈពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ ។ លោកគ្រូ​ពេទ្យ បាន​បញ្ជាក់ថា នារី​រងគ្រោះ បាន​ផុង​លលាដ៍ក្បាល ខាងក្រោយ​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន សហការ​ជាមួយ សមត្ថកិច្ច​ជំនាញ​ចរាចរណ៍ ខណ្ឌមានជ័យ ក៏បាន​ចុះ​មកដល់​កន្លែងកើតហេតុ និង​បាន​វាស់វែង យក​ម៉ូតូ​ទាំងពីរ​គ្រឿង យកទៅ​រក្សាទុក នៅ​អធិការ​រដ្ឋា​ន នគរបាល ខណ្ឌមានជ័យ រង់ចាំ​ដោះស្រាយ នៅពេល​ក្រោយ​។ ចំណែក​សព ត្រូវបាន​សមត្ថកិច្ច ធ្វើលិខិត​ប្រគល់ ទៅឱ្យ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី នៅឯ​ស្រុកកំណើត​៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

មន្ត្រី​នាំពាក្យ​ក្រសួង​អ...

ដោយ​: ដេប៉ូ / ភ្នំពេញ​: ល...

បញ្ជូន​ជនសង្ស័យ​បីនាក់ មក...

ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ ...

ដំរី​ខា​វ៉ាន់​ដែលជា​ដំរី​...

ដោយៈ មុនី​រ័ត្ន​-​ដេប៉ូ​/...

ក្រសួង​អប់រំ​ប្រកាស​ផ្អាក...

​ដោយ​: គូលែន / សៀមរាប​: ក...