Home ព័ត៌មានជាតិ សង្គម នៅ​បន្ទាយមានជ...

នៅ​បន្ទាយមានជ័យ​៖ ការចែក​ស្រូវពូជ​អំណោយ​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​នឹងធ្វើ​ដូច​គ្រោងទុក

ដោយ​: ភ្នំ​ស្វាយ​/ បន្ទាយមានជ័យ​: ការចែក​ស្រូវពូជ​អំណោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន នឹងធ្វើ​ដូច​ការគ្រោងទុក​គឺ​ព្រឹក​ថ្ងៃទី​១០​ខែវិច្ឆិកា​ឆ្នាំ​២០២០ នៅក្នុង​ពិធី​សំណេះសំណាល​នា​ផ្សារ​បូរី​ជ័យ​ទី​២ ភូមិ​ចម្ការ​តា​ដោក​ឃុំ​ឬ​ស្សី​ក្រោក​ស្រុក​មង្គល​បូរី​។ ប៉ុន្តែ​សម្តេច​តេ​ជោ មិនបាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ទេ ដោយបាន​ចាត់​ឲ្យ​លោក ហ៊ុន ម៉ា​ណែ​ត ជា​តំណាង​ជាន់ខ្ពស់​។​

​លោក អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃទី​៨​និង​៩​ខែវិច្ឆិកា បាន​ចុះ​ពិនិត្យ​ការរៀបចំ​ពូជស្រូវ និង​អំណោយ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ១១.០០០​គ្រួសារ ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ប្រព្រឹត្ត​ទៅនា​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០​។ ពោលគឺ​កញ្ចប់​អំណោយ​ត្រូវបាន​បញ្ជា​ឲ្យ​រៀបចំ​តាំង​រយៈពេល​ជិត​សប្តាហ៍​មកហើយៗ ចាត់​អោយ​កងកម្លាំង​និង​ក្រុមការងារ​យាម​ទាំងយប់​ទាំង​ថ្ងៃ​។​

​កសិករ​រងគ្រោះ​ដោយ​ទឹកជំនន់​លិចលង់​ដំណាំ​ស្រូវ​ដោយសារ​ជំនន់​ទឹកភ្លៀង និង​ជំនន់​ទឹក​ហូរ មកពី​ប្រទេស​ថៃ ដំណាក់កាល​ទី​២ និង​ពី​ថ្ងៃទី​៣ ពីថ្ងៃ​ទី​៣​ខែតុលា​កន្លងមក ទល់​ដើមខែ​វិច្ឆិកា​ឆ្នាំ​២០២០ បាន​ប៉ះពាល់​ដំណាំ​ស្រូវ​របស់​កសិករ​រ​នៅ​៨​ក្រុង​ស្រុកលើ​៩​។ ក្នុងនោះ ខូចខាត​ហើយ​មាននៅ​៤​ស្រុក​ក្រុង​លើ​៩​។​

​យោង​ស្ថិ​តី​ផ្ទៃដី​ប៉ះពាល់​និង​ខូចខាត​ដោយ​គ្រោះទឹកជំនន់​លើ​ដំណាំ​ស្រូវ​រដូវ​វ​វស្សា​ឆ្នាំ​២០២០-២១ របស់​មន្ទីរ​កសិកម្ម រុក្ខ​ប្រមាញ់ និង​នេសាទ​ខេត្តបន្ទាយមានជ័យ (​ចាប់ពី​ថ្ងៃទី​២៤​កញ្ញា​ដល់​ដើមខែ​វិច្ឆិកា​) បាន​ឲ្យ​ដឹងថា​៖ ផ្ទៃដី​អនុវត្តបាន​(​បង្កបង្កើនផល​) នៅ​ទូទាំង​ខេត្ត​សរុប​រួមមាន​ចំនួន ២៦៨.៥២១​ហិកតា​។​

​ឯ​ផ្ទៃដី​ប៉ះពាល់​(​ហ​ត​)​ចំនួន ៧៦.៤៣៤​ហិកតា ដែលមាន​ស្រូវ​ឡើង​ទឹក​ចំនួន​៥.០២២​ហិកតា ស្រូវធ្ងន់​ចំនួន ១០.១០២​ហិកតា កណ្តាល​ចំនួន ២៥.៥៣០​ហិកតា ស្រាល​សរុប ២៤.៦៤៨​ហិកតា ក្នុងនោះ​ដើមរដូវ​២០.៥៨៦​ហិកតា​។ ចំណែក​ផ្ទៃដី​ខូចខាត​(​ហ​ត​) សរុប​១៥.៧០៨​ហិកតា ក្នុងនោះ ធ្ងន់​ចំនួន​៣៤៥​ហិកតា កណ្តាល ៦.៣១០​ហិកតា ស្រាល​សរុប ៩.០៥៣​ហិកតា ក្នុងនោះ​ដើមរដូវ ៧.៤២៤​ហិកតា​។​

​ក្នុង​សុន្ទរកថា របស់លោក អ៊ុ រាត្រី ដែល​នឹង​អាន​នៅ​ថ្ងៃទី​១០​ខែវិច្ឆិកា​ឆ្នាំ​២០២០ ដែល​កាសែត​រស្មី​ក​ម្ព​ជា​ទទួលបាន​នៅ​ថ្ងៃទី​៩​ខែវិច្ឆិកា បា​នប​ញ្ឫ​ក់ថា ៖ អំណោយ​និង​ស្រុ​វ​ពូជ​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​នៅ​ខេត្តបន្ទាយមានជ័យ​មាន​១១.០០០​គ្រួសារ ក្នុងនោះ​ស្រុក​មង្គល​បូរី​ចំនួន ៩.៣៤០​គ្រួសារ ,​ក្រុង​សិរីសោភ័ណ​ចំនួន ២៧២​គ្រួសារ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

លោកទេសាភិបាលធនាគារជាតិធ្វ...

ដោយ:បញ្ញាសាស្រ្ត/ភ្នំពេ...

អភិបាលខេត្ត​បាត់ដំបង​ទស្ស...

​ដោយ​: គ្រញូង / សៀមរាប​: ...

លោក​តំណាងរាស្ត្រ សៀង ណាំ ...

ដោយ​: បាយ័ន / សៀមរាប​: នា...

រដ្ឋបាលខេត្ត​បន្ទាយមានជ័យ...

ដោយ​: ភ្នំ​ស្វាយ / បន្ទាយ...