Home ព័ត៌មានជាតិ នយោបាយ សម្តេច​តេ​ជោ​...

សម្តេច​តេ​ជោ​ហ៊ុនសែន ផ្ញើ​សារ​បន្ទាន់​អំពាវនាវ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​និងកុំស្លន់ស្លោ

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈសម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយក​រដ្ឋ​ម​ន្រី្ត​កម្ពុជា​បាន​ផ្ញើ​សារ​ពិសេស​បន្ទាន់​ជា​សំឡេង​នៅ​រាត្រី​ថ្ងៃទី​៩​ខែវិច្ឆិកា​នេះ​ដោយ​អំពាវនាវ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ទាក់ទង​នឹង​កូ​វីដ​១៩​និងមិនត្រូវភ័យស្លន់ស្លោព្រោះអាចគ្រប់គ្រងបាន។


​ក្នុង​សារ​ជា​សំឡេង​ជា​១០​នាទី​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ដល់​បណ្តាញសារព័ត៌មាន​សម្ដេចនាយក​រដ្ឋមន្ត្រី​ហ៊ុនសែន​បាន​មានប្រសាសន៍ថា ព្រឹត្តិការណ៍​ដែល​ទាក់ទង​ជាមួយនឹង​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការបរទេស​ហុង​គ្រី ដែល​ខ្ញុំ​សុំ​ប្រសិទ្ធ​នាម​ថា ជា​ព្រឹត្តិការណ៍​៣​វិច្ឆិកា​ដើម្បី​បញ្ចៀស​នូវ​ការហៅ​ចំឈ្មោះ​ចំពោះ​ប្រទេស​ហុង​គ្រី​ដែល​នាំទៅដល់​មាន​ផលប៉ះពាល់​ក្នុង​ទំនាក់ទំនង​រវាង​កម្ពុ​ជា​ជាមួយ​ហុង​គ្រី​នៅពេល​ក្រោយ ទើប​ខ្ញុំ​ហៅ​វា​ថា​ជា​ព្រឹត្តិការណ៍​៣​វិច្ឆិកា ។​៣ វិច្ឆិកា នេះ​បាន​បង្ក​ស្ថានភាព​រំជើបរំជួល​នៅក្នុង​ទីក្រុង​ភ្នំពេញ និង​ខេត្តកណ្ដាល ហើយ​ទៅដល់​ខេត្តពោធិ៍សាត់​។ ខេត្ត​បន្ទាប់​ទៅ​ខេត្ត​ព្រះសីហនុ ខេត្តតាកែវ ខេត្តកំពត និង​ខេត្ត​កែប ។ ដោយឡែក​ភាព​ធ្ងន់ធ្ងរ​នៅក្នុង​ទីក្រុង​ភ្នំពេញ ហើយ​អាចមាន​ផ្នែក​នៅ​ខេត្តកណ្ដាល ជាទី​កន្លែង​តំបន់​អង្គរក្ស​រស់នៅ​ជាដើម គឺ​នៅក្នុង​ដែនដី​ខេត្តកណ្ដាល បាន​បង្ក​នូវ​ការភ័យខ្លាច​សម្រាប់​ប្រជាជន ក្នុង​ទីក្រុង​ភ្នំពេញ​និង​នៅក្នុង​ខេត្តកណ្ដាល ។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា​ថ្ងៃនេះ​បន្ទាប់ពី​ការធ្វើ​តេស្ត​លើក​ទី​២ គឺ​បានឃើញ​វិជ្ជមាន​ចំនួន​បី នាក់ នៅក្នុង​នោះ​មន្ត្រីជាន់ខ្ពស់​កម្ពុជា​ចំនួន​២​នាក់​បូក​ជាមួយនឹង​អគ្គរដ្ឋទូត​ហុង​គ្រី​ម្នាក់ទៀត​រាប់ទាំង​អង្គរក្ស​ការពារ​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី​ចំនួន​នេះ​បាន​ឡើង​ទៅដល់​៤​នាក់​ហើយ​។​អ្វី​ដែលជា​បញ្ហាសំខាន់រ​បស់​យើង​ការបារម្ភ​យើង​បាន​គ្រប់គ្រង​សភាពការណ៍​នេះ​ក្នុង​កម្រិត​មួយ​គឺ​ការបិទ​ស្តា​ត​អូឡាំពិក​បិទ​សាលារៀន​ទាំង​រដ្ឋ​និង​ឯកជន​នៅ​រាជធានី​ភ្នំពេញ​និង​នៅ​ខេត្តកណ្ដាល ជា​បណ្ដោះអាសន្ន​ក្នុង​រយៈពេល​ខ្លី ។​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ក៏បាន​ស្នើសុំ មក​សម្ដេច​ដើម្បី​បិទ​កន្លែង​មួយចំនួន​ផ្សេងទៀត​ដូចជា​សារមន្ទីរ​និង​កន្លែង​ខ្លះ​ផ្សេងទៀត​ដូច​មាន​ប្រកាស​នៅក្នុង​ប្រកាស​របស់​ក្រសួងសុខាភិបាល​។​

​សម្ដេច​តេ​ជោ​ក៏បាន​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កុំ​មានការ​ភ័យ​ស្លន់ស្លោរ​ចំពោះមុខ​សភាពការណ៍​នេះ ពិតមែនតែ​វា​ធ្ងន់ធ្ងរ ក៏ប៉ុន្តែ​វា​មិនទាន់​ដល់​កម្រិត​មួយ​ដែល​ធ្វើ​ឲ្យ​យើង​ស្លន់ស្លោរ​រហូត​ទៅដល់​ធ្វើ​ឲ្យ​ទំនិញ​ឡើងថ្លៃ ហើយ​សូម​អរគុណ​ដល់​បងប្អូន​នៅតាម​ទីផ្សារ​ទាំងឡាយ​ដែល​នៅ​បន្ត​ស្ថានភាព​ធម្មតា​ពុំមាន​ការ​ជ្រួលច្របល់ ជាពិសេស​ទាក់ទង​ទៅនឹង​ថ្លៃទំនិញ​នៅ​ទីក្រុង​ភ្នំពេញ​និង​នៅតាម​បណ្ដា​ខេត្ត ។ ស្ថានភាព​យើង​នៅ​ត្រួតត្រា​បានល្អ ប្រជាពលរដ្ឋ​ក៏​នៅ​បន្ត​ជីវភាព​ជាធម្មតា ។ កង្វល់​ពិតប្រាកដ​របស់ខ្ញុំ ទាក់ទង​ទៅនឹង​ការធ្វើ​ច​ត្តា​ឡី​ស័ក ហើយ​សុំ​អំពាវនាវ​នោះ​សារជាថ្មី​ម្ដងទៀត​ចំពោះ​មន្ត្រី អ្នក​ជាប់​ពាក់ព័ន្ធ​ទាំងអស់ ពេ​ជ្ជ​តា​នេះ​សាក់​ឲ្យ​បាន​ត្រឹមត្រូវ​បំផុត មិន​ថា​ខ្លួន​ផ្ទាល់​នោះទេ សូម្បីតែ​ប្រពន្ធ​កូន​យើង រឿង​ក៏​ត្រូវតែ​មាត់​ចប់​ឋិត​នៅក្នុង​ផ្ទះ ព្រោះថា​ប្រពន្ធ​និង​កូន​យើង​បាន​ប៉ះពាល់​ជាមួយនឹង​យើង​ហើយ ដូច្នេះ​បើតាម​ការដឹង​របស់ខ្ញុំ ចាប់ពី​ថ្ងៃ​សៅរ៍​ថ្ងៃអាទិត្យ​កន្លងទៅនេះ រឿង​ប្រពន្ធ​មន្ត្រី​មួយចំនួន​ដោយ​ចិត្ត​ទុក​ថា​ខ្លួន ជា​អ្នក​ប៉ះពាល់​ដោយ​ប្រយោល ដូច្នេះ​បាន​ទៅ​ចូលរួម​ពិធី​នេះ​ពិធី​នោះ​នេះ​គឺជា​ការធ្វេសប្រហែស​មួយ​ដ៏​ធំ អាចឈាន​ទៅដល់​ការ​អន្តរាយ ។ ហើយ​សុំ​ស្នើ​ដោយ​ទទូច​ចំពោះ​អ្នកពាក់ព័ន្ធ​ដោយផ្ទាល់ រួមទាំង​ប្រពន្ធ​កូន​និង​ក្រុមគ្រួសារ​នៅក្នុង​ផ្ទះ ច​តា​ឡី​ស័ក​ឲ្យ​បាន​ត្រឹមត្រូវ ព្រោះនេះ​ជា​បញ្ហាសំខាន់ យើង​មិនត្រូវ​នាំខ្លួន​យើង​ចម្លង​មេរោគ​ឱ្យ​អ្នកដទៃ ឲ្យ​ទៅ​សង្គម​នោះទេ​។ ចង់​បញ្ចប់​ព្រឹត្តិការណ៍ 3 វិច្ឆិកា ឲ្យ​បាន​ឆាប់ ជម្រើស​តែមួយគត់​របស់​យើង គឺ​ការធ្វើ​ច​ត្តា​ឡី​ស័ក​ឲ្យ​បាន​ត្រឹមត្រូវ បើ​មិន​ដូច្នេះ​ទេ​យើង​អាច​ដើរទៅ​ចម្លង​នៅ​ខាងក្រៅ អ្វីដែល​គ្រោះថ្នាក់​ជាងនេះទៅទៀត ការបាត់​អ្នក​ខាងក្រៅ រឿង​ចម្លង​ទីកន្លែង​ផ្សេងៗ គឺជា​ការចម្លង​ចូល​សហគមន៍ ដោយ​គ្មាន​ដាន​ទាល់តែសោះ នោះ​ហើយ​គឺជា​មហន្តរាយ​វា​នឹង​កើត​រីក​មិន​ត្រឹមតែ​ទីក្រុង​ភ្នំពេញ​នោះទេ អាច​រីក​រាលដាល​ទៅដល់​ទូទាំងប្រទេស​ទៀតផង ។

ជាមួយគ្នានេះ​សម្ដេច​តេ​ជោ​ហ៊ុនសែន​ក៏បាន​ចេញ​បញ្ជា​ឲ្យ​គ្រប់​ទីកន្លែង​ទាំងអស់​ដែលមាន​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ឲ្យ​បាន​ត្រឹមត្រូវ​បំផុត​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ​។​អាជ្ញាធរ​មូលដ្ឋាន​ត្រូវតែ​រៀបចំ​ពិនិត្យ​តាមដាន​ឱ្យបាន​ច្បាស់លាស់​។​ប្រសិនបើ​គេ​មិន​ធ្វើបាន​ត្រឹម​ត្រូវសុំ​ប្រញាប់ប្រញាល់​អញ្ជើញ​ពួកគាត់​ទៅកាន់​ទីកន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​ដែល​រៀបចំឡើង​ដោយ​ផ្នែក​សុខាភិបាល​។​មិន​ថា​នៅ​ទីក្រុង​ភ្នំពេញ​តាម​បណ្ដា​ខេត្ត​នោះទេ​ត្រូវតែ​អញ្ជើញ​ពួកគាត់​ទៅកាន់​ទីកន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​ត្រូវ​មានការ​យាមកាម​ឲ្យ​បាន​តឹងរឹង​នគរបាលជាតិ​កងរាជអាវុធហត្ថ​។​នេះ​មិនមែនជា​ការដាក់​ឃុំ​ទេ​ប៉ុន្តែ​វា​ជា​តម្រូវការ​ចាំបាច់​នៃ​ការឃុំ​ខ្លួនឯង​ដោយ​រស់នៅ​ដាច់ដោយឡែក​ឃុំខ្លួន​នៅផ្ទះ​មេត្តា​អនុវត្ត​ត្រឹម​ត្រូវតែ​បើសិនជា​អស់លោក​លោកស្រី​បំពាន​ទៅលើ​បំរាម​និង​បញ្ញត្តិ​នៃ​ការធ្វើ​ច​ត្តា​ឡឺ​ស័ក​ជម្រើស​ដែល​នៅ​សេសសល់​របស់​រាជរដ្ឋាភិបាល​អស់លោក​លោកស្រី​ទៅកាន់​ទីកន្លែង​ដែល​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​មានការ​យាមកាម​។​
​សម្ដេច​តេ​ជោ​ហ៊ុនសែន​បាន​សុំ​ឲ្យ​ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ក្រសួងការពារជាតិ អគ្គបញ្ជាការ​កងយោធពល​ខេ​មរ​ភូ​មិន បញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ត្រៀមកម្លាំង​ដើម្បី​ការពារ​នូវ​ទីកន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​ផងដែរ​។ សូម​អំពាវនាវ​ដល់​អាជ្ញាធរ​គ្រប់​ថ្នាក់ សុំ​ឲ្យ​តាម​ពិនិត្យ​ចំពោះ​អ្នក​ដែល​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​គេហដ្ឋាន​តើ​គេ​ធ្វើបាន​ត្រឹមត្រូវ​ឬទេ ។ នេះគ្រាន់តែ​ជាការ​អំពាវនាវ​តែប៉ុណ្ណោះ ខុសប្លែក​ពី​ប្រទេស​ដទៃ ដែល​ប្រើប្រាស់​កងទ័ព​ដើម្បី​អនុវត្ត​វិធាន​ការបិទ​ប្រទេស ឬ​បិទ​តំបន់ ឬ ការបំពាន​លើ​បំរាម​ទាក់ទង​ទៅនឹង​កូ​វីដ​១៩។ ប្រទេស​ខ្លះ​ផាក​ជា​ប្រាក់​កាក់ ។ពេលខ្លះ​ប្រើ​កម្លាំង​ដើម្បី​យាម​កម្ម​ដើម្បី​ដាក់ទណ្ឌកម្ម។តែយើង​ដូចជា​មិនទាន់​ដើរ​ដល់​កម្រិត​នេះ​ទេ​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​បញ្ជាក់ថា …​សភាពការណ៍​នេះ​យើង​អាច​ជម្នះ​បាន ប៉ុន្តែ​បើសិនជា​យើង​មិន​យកចិត្តទុកដាក់​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​នូវ​ការធ្វើ​ច​ត្តា​ឡី​ស័ក​នោះ​វា​នឹង​បង្ក​យើង​គ្រប់គ្រង​សភាពការណ៍​លែង​បាន ហើយ​ចាប់ផ្តើម​ពី​ទីក្រុង​ភ្នំពេញ​តែម្តង ។ សម្រាប់​អ្នក​ដែល​គ្មាន​លទ្ធភាព​ផ្ទះ​ចង្អៀត យើង​បានរៀបចំ​សណ្ឋាគារ ៤០០​បន្ទប់​នៅ​សណ្ឋាគារ​សុខា ។​ប៉ុន្តែ​មកដល់ពេលនេះ​មាន​មនុស្ស​ត្រឹមតែ​ជាង ១០​នាក់​តែប៉ុណ្ណោះ ទៅធ្វើ​ច​ត្តា​ឡី​ស័ក នៅ​ទីនោះ​។ សម្តេច​បន្តថា​ក្នុងករណី​ដែល​មិនអាច​និយាយ​គ្នា​ស្ដាប់​បាន​គឺ​សុំ​អាជ្ញាធរ​ទទួលខុសត្រូវ​គ្រប់លំដាប់​ថ្នាក់​យក​ការទទួលខុសត្រូវ​ដោយ​អញ្ជើញ​ពួកគាត់​ទៅកាន់​ទីកន្លែង​ដែលមាន​យាមកាម​តឹងរ៉ឹង​ដូច្នេះ​ដើម្បី​ការពារ​ខ្លួន ការពា​អ្នកដទៃ​និង​ការពារជាតិ ការពារ​ជីវិត​របស់​យើង​។ ជម្រើស​ដែល​ល្អ​ជាងគេ​គឺ​ការធ្វើ​ច​ត្តា​ឡី​ស័ក​ដើម្បី​ចៀសវាង​ការចម្លង ។ ប្រសិនបើជា​ការចម្លង​ហើយ​ទៅដល់​អ្នកដទៃ​ដែល​យើង​មិន​បានដឹង​ហើយ​អ្នក​ដែល​ត្រូវ​ទទួល​ការចម្លង​នោះ​កាន់តែ​មិនដឹង​ទៀត ហើយ​បាត់ដាន​នេះ​គឺជា​គ្រោះថ្នាក់​តែ​នឹង​ឆ្លង​ចូល​សហគមន៍​។ សុំ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន ។ សង្ឃឹមថា​ការអំពាវនាវ​របស់​ស​ម្ដេច​ធ្វើ​នៅមុន​ពេលដែល​សម្ដេច​កំពុងតែ​គិតថា តើ​ត្រូវ​ប្រកា​សបិទ​ទីក្រុង​ភ្នំពេញ ឬ​ផ្នែក​ណាមួយ​នៅក្នុង​ប្រទេស​ឬទេ ព្រោះ​ច្បាប់​ក្នុង​គ្រា​មាន​អាសន្ន​មាននៅ​ក្នុង​ដៃ​រួចហើយ ។​សម្តេច​អាច​នឹង​ស្នើ​ថ្វាយ​ព្រះមហាក្សត្រ​ដើម្បី​ព្រះហស្តលេខា​ប្រទេសជាតិ​ក្នុង​ផ្នែក​ណាមួយ ឬ​ទីក្រុង​ភ្នំពេញ ឬ​ក្នុងប្រទេស​ទាំងមូល ក្នុង​គ្រា​មាន​អាសន្ន​បាន​។ ក៏ប៉ុន្តែ​សម្ដេច​មិន​ចង់​ទៅដល់​នឹង​ទេ ព្រោះ​វា​ប៉ះពាល់​សិទ្ធិសេរីភាព​មនុស្ស​ច្រើន​គ្នា​។ យើង​មាន​មនុស្ស​អ្នក​ដែល​បាន​ប៉ះពាល់​ផ្ទាល់ និង​ដោយ​ប្រយោជន៍​ជាង ៩០០​នាក់​បណ្ដាលមកពី​ការកើនឡើង​នៃ​ការធ្វេសប្រហែស​របស់​យើង​រាប់ទាំង​ការធ្វើដំណើរ​របស់​មន្ត្រី​ជាន់ខ្ពស់​ខ្លះទៅ​កាន់​ខេត្ត​ព្រះសីហនុ កែប កំពត និង​តាកែវ ដែលជា​ទីកន្លែង​នាំទៅដល់​ការ​នៅ​នៃ​ចំនួន​មនុស្ស​តែប៉ុណ្ណោះ​។ សម្រាប់​អ្នក​នៅ​ទីក្រុង​ភ្នំពេញ​នេះ​ហានិភ័យ​មួយ​ដែល​មិនត្រូវ​របស់​យើង​មួយចំនួន​ទៅ​ទទួល​ចូលរួម​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​ឬ​ពិធី​ផ្សេងៗ ដែល​ចាត់ទុកថា ខ្លួន​ជា​អ្នកពាក់ព័ន្ធ​ដោយ ប្រយោល ហើយ​ពុំមាន​បញ្ហា​អ្វី​។ ដូច្នេះ សូម​ស្នើ​យ៉ាងទទូច​សុំ​ឲ្យ​រលត់​សភាពការណ៍​នេះ យ៉ាងយូរ​រយៈពេល​បី​សប្តាហ៍​ខាងមុខ ដើម្បី​រំលត់​សភាពការណ៍​ដែល​ហៅថា ៣ វិច្ឆិកា​នេះ​បានជា​មានការ​ធ្វើ​ច​ត្តា​ឡី​ស័ក​បាន​ហ្មត់ចត់​បំផុត ។​មិន​ដូច្នោះ​ទេ​មហន្តរាយ​នឹង​កើតមាន​នៅក្នុង​ប្រទេសរ​បស់​យើង​ប្រទេស​ដទៃ​ដែល​កំពុងតែ​ឆ្លងកាត់​នូវ​រោគរាតត្បាត​នៅក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស​ដែល​ត្រួតត្រា​មិនបាន​៕​សរន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

បុត្រី​ច្បង​សម្ដេចព្រះរាម...

ដោយ​:​ជា សីហ​:/​ភ្នំពេញ​:...

ស្ត្រី​វ័យ​៧១​ឆ្នាំ​ម្នាក...

​ដោយៈ គូលែន/សៀមរាបៈ ស្ត្រ...

ជំនាញ​កំពុង​ធ្វើ​កំណាយ​ដើ...

ដោយ​:ជា​សីហហៈ/​ភ្នំពេញ​:​...

តន់ ចន្ទ​សី​ម៉ា ច្រៀង​១​ល...

ដោយ​៖​បញ្ញា​សាស្ត្រ​/​ភ្ន...