Home ព័ត៌មានជាតិ សុខាភិបាល គិត​ត្រឹម​ម៉ោ...

គិត​ត្រឹម​ម៉ោង​១១​យប់​ថ្ងៃទី​៩​វិច្ឆិកា​លទ្ធផល​ធ្វើតេស្ត​លើ​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​ថ្ងៃទី​៣ វិច្ឆិកា​ជាង​១.០០០​នាក់ រកឃើញ​វិជ្ជមាន​កូ​វីដ​១៩​តែ​៣​នាក់​ប៉ុណ្ណោះ​

ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំពេញៈគិត​ត្រឹម​ម៉ោង​១១​យប់​ថ្ងៃទី​៩​ខែវិច្ឆិកា​លទ្ធផល​ធ្វើតេស្ត​កូ​វីដ​១៩​លើ​អ្នក​ប៉ះពាល់​ចំនួន​១១៤៣​នាក់ ក្នុង​ព្រឹត្តិការណ៍​ថ្ងៃទី​៣​វិច្ឆិកា​រកឃើញ​វិជ្ជមាន​តែ​៣​នាក់​ប៉ុណ្ណោះ​។​នេះ​បើតាម​មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល​ប្រាប់​គេហទំព័រ​Fresh News ។​
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា «​ថ្ងៃនេះ​ក្រុមគ្រូពេទ្យ​បានធ្វើ​តេស្ត​លើ​មនុស្ស​ចំនួន​១១៤៣​នាក់ មាន​វិជ្ជមាន​តែ​៣​នាក់​ប៉ុណ្ណោះ ថ្ងៃស្អែក​នឹងមាន​អ្នក​មក​ធ្វើតេស្ត​បន្តទៀត​។ ចំពោះ​អ្នកជំងឺ​៣​នាក់​ដែល​ត្រូវបាន​រកឃើញ និង​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​នោះ​មាន​សុខ​ភាពល្អ​ធម្មតា​»​។​
​អ្នក​ទាំង​៣​នាក់ ដែល​រកឃើញ​វិជ្ជមាន​កូ​វីដ​-១៩ នោះ​រួមមាន​៖ លោក សួស យ៉ា​រ៉ា តំណាងរាស្ដ្រ និង​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​, លោក សរ ចិ​ត្រា អគ្គលេខាធិការរង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​​និង ឯកអគ្គរដ្ឋទូត​ហុង​គ្រី ប្រចាំ​កម្ពុជា​៕​សរន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋមន្ត្រី​កសិកម្ម ចុះ​ព...

ដោយៈ ជា សីហៈ / ភ្នំពេញៈ ល...

បណ្តា​ស្ថានទូត​អ៊ីស្រាអែល...

ប្រែ​សម្រួលៈ​វាសនា​/​ហ្សេ...

​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ...

​ដោយៈ ជា សីហៈ / ភ្នំពេញៈ ...

ករណីពុលទឹកស្លាប់ពីរនាក់និ...

ដោយៈមុនីរ័ត្ន-ទេពកង្រី/កំ...