Home កម្សាន្ត តារា​សម្តែង ស...

តារា​សម្តែង សុ​ផា លីដា ស្ងាត់​ពី​សិល្បៈ​មួយរយៈ​ធំ​ទៅសម្ងំ​ប្រមូល​ចំណូល​ពីមុខ​របរ​ចំណីអាហារ​


​ដោយ​: បូ​រិ​ន/​ភ្នំពេញ​: ពិធីការនី និង​ជា​តារា​បង្ហាញ​ម៉ូត​ដែលមាន​សម្រស់​ស្រស់ស្អាត កេរ្តិ៍ ឈ្មោះ​ល្បីល្បាញ​លំដាប់​តារា​ជួរមុខ​នោះ កញ្ញា​សុ​ផា​លីដា មួយរយៈ​ចុងក្រោយ​នេះ​ហាក់​បាត់​មុខ​ពី​វិស័យ​សិល្បៈ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​មានការ​ងឿងឆ្ងល់​មិនតិច​ទេ​។

បើតាម​មិត្ត​សិល្បៈ​ដែល​ជិតស្និទ្ធ​និង​អ្នកនាង​បាន​បង្ហើប​ថា ការបាត់​មុខ​ពី​សិល្បៈ​របស់​សុ​ផា​លីដា ដោយសារតែ​អ្នកនាង​កំពុង​មមាញឹក​ក្នុង​មុខ​ជំនួញ​ជាច្រើន​ជាពិសេស​ជោគជ័យ​យ៉ាងខ្លាំង​ហើយ​កំពុង​ប្រមូល​ចំណូល​ពី​អាជី​វកម្ម​ម្ហូបអាហារ​ឈ្មោះ​ហាង​ខ្ទះ​ពុះ​ដែល​កំពុងតែ​ពេញនិយម​ខ្លាំងណាស់​សំរាប់​យុ​វ័យ​និង​ទទួលបាន​ការគាំទ្រ​យ៉ាង​ច្រើន​ស្ទើ​តែ​គ្មាន​កន្លែង​អង្គុយ​ជា​រៀងរាល់ថ្ងៃ​នៅ​ម្តុំ​សាលា​វ៉ាន់ដារ ។​


​ប្រភព​ដដែល​បាន​បន្ត​រថា តារា​សម្តែង សុ​ផា លីដា មិនបាន​បោះបង់​សិល្បៈ​ចោល​នោះទេ​តែ​អ្នកនាង​ផ្អាក​បន្តិច​សិន​ដោយ​ចង់​ពង្រឹង​មុខ​ជំនួញ​ផ្ទាល់ខ្លួន​ឲ្យ​កាន់តែ​រឹងមាំ​បន្ថែមទៀត ហើយ​អ្នកនាង​កំពុងតែ​បោះទុន​បន្ថែមទៀត​ដើម្បី​ពង្រីក​មុខ​ជំនួញ​និង​បើក​សាខា​ថ្មី​យីហោ​ខ្ទះ​ពុះ​ដែល​កំពុង​ទទួល​បានកា​រ​គាំទ្រ​ខ្លាំង ។ ប៉ុន្តែ​នាង ក៏បាន​ភ្ជាប់ពាក្យ​តាម​ប្រពៃណី​ជាមួយ​បុរស​សង្ហា​រវ័យ​ប្រហែល​៣០​ឆ្នាំ​ម្នាក់ ឈ្មោះ​កាំ​ង បុ​ណ្ណា ហើយក៏​ត្រៀម​ចូល​រោងការ​ផងដែរ ទើប​អ្នកនាង​មិនសូវមាន​ពេល​ជាមួយ​សិល្បៈ ។​

​សូមបញ្ជាក់ថា​តារា​ស្រី​ម៉ូ​ដែល និង​ជា​ពិធី​ការិនី​ទូរទស្សន៍​កញ្ញា សុ​ផា លីន​ដា បាន​ចាប់ដៃ​ជាមួយ​សង្សារ​ជា​អាណិកជន​ខ្មែរ​-​អាមេរិក ក្រោយមក​បាន​ភ្ជាប់ពាក្យ ហើយ​បើក​ភោជនីយដ្ឋាន​ឈ្មោះ “​ខ្ទះ ពុះ​” ដោយ​ចំណាយ​ទុន​រួម គ្នា​រាប់ម៉ឺន​ដុល្លារ​។


​គូ​ដណ្តឹង​របស់​កញ្ញា សុ​ផា លីន​ដា លោក កាន់ ប៊ុណ្ណា ត្រូវគេ​ស្គាល់​ថា​ជា​អ្នកជំនួញ បាន​ទៅ​រស់នៅ និង​បន្ត​ការសិក្សា​ឯ​រដ្ឋ​កាលីហ្វ័រ​នីញ៉ា សហរដ្ឋ​អាម៉េរិក​តាំងពី​កុមារភាព​ហើយ​លោក​បាន​ត្រឡប់មក​ដាក់ទុន​រក​ស៊ី​នៅ​ទឹក ដី​កំណើត​កាលពី​ជាង​២​ឆ្នាំមុន និង​មាន​បទពិសោធ​លើ អាជីវកម្ម​ភោជនីយដ្ឋាន​ក្នុងចំណោម​មុខរបរ​ជាច្រើន​ទៀត ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

លោកស្រី អោ​ង សាន ស៊ូ​ជី​៖...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

ចាប់ផ្ដើម​សាងសង់​អគារ​សាល...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រាវ​រកឃើញ​គ្រាប់​យុទ្ធ​ភ័...

ដោយ​: ប​.​ជ័យ / បន្ទាយមាន...

លោកនាយ​ឧត្ដមសេនីយ៍ ម៉ឹង ស...

ដោយ​: វ៉ៃ​កូ / ខេត្តស្វាយ...