Home ព័ត៌មានជាតិ សេដ្ឋកិច្ច អ្នកវាយតម្លៃ​...

អ្នកវាយតម្លៃ​អចលនា​ទ្រព្យ​ម្នា​ក់រំ​ឮ​ក​អ្នក​ចង់​វិនិយោគ​អចលនទ្រព្យ​គួរ​សិក្សា​ពីរ​ហិរញ្ញវត្ថុ​ឲ្យ​ច្បាស់លាស់​

ដោយ:បូ​រិ​ន​/​ភ្នំពេញ​: លោក លីម ហាក់​ឃុន (Kevin Lim) ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ ឃី បាន​រំ​ឮ​ក​អ្នកមាន​បំណង​ចង់​វិនិយោគ​វិស័យ​អចលនទ្រព្យ ត្រូវមាន​ចំណេះដឹង​ច្បាស់ លាស់​ផ្នែក​ហិរញ្ញវត្ថុ ដើម្បី​ចៀសវាង​ហានិភ័យ​ទៅ​ថ្ងៃក្រោយ ។ នេះ​បើតាម​ការបញ្ជាក់​ក្នុង​សិក្ខាសាលា​ស្ដីពី​អចលនទ្រព្យ និង​ហិរញ្ញវត្ថុ នៅ​ភោជនីយដ្ឋាន​មួយ​កាលពីពេល​ថ្មីៗ​នេះ​។

អ្នកជំនាញ​ខាងលើ​បាន​ថ្លែងថា ការរៀបចំ​សិក្ខាសាលា​នេះ ក្នុង​គោលបំណង​ចែករំលែក​ចំណេះដឹង និង​បទ​ពិសោធ ទាក់ទង​នឹង​អចលនទ្រព្យ និង​ហិរញ្ញវត្ថុ សម្រាប់​អ្នកមាន​បំណង​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ ។ លោក​បាន​សង្កត់ធ្ងន់​លើ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ ដែលជា​កត្ដា​មួយ​ដ៏​សំខាន់ សម្រាប់ធ្វើ​ដើមទុន​ក្នុង​វិស័យ ដែល​ត្រូវការ​ទំហំ​ទឹកប្រាក់​ច្រើន ហើយ​ប្រើ​រយៈពេល​វែង​នេះ ។​

លោក លីម ហាក់ឃុន (Kevin Lim) ប្រធានក្រុមហ៊ុនអចលនទ្រព្យ ឃី

​លោក​បាន​បង្ហើប​ឱ្យដឹងថា “​បើ​យើង​មានចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ ខ្ញុំ​គិតថា ចំណេះដឹង​នេះ គឺជា​ដើមទុន សម្រាប់​យើង​ធ្វើការ​វិភាគ និង​ពិចារណា​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​។ មុនពេល​យើង​ធ្វើការ​សម្រេចចិត្ត​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ ហើយ​ដើ​ម្បិ​ថ្ងៃក្រោយ កុំ​ឲ្យ​មាន​ហានិភ័យ​កើតឡើង ឬ​ស្ដាយក្រោយ បន្ទាប់ពី​យើង​ធ្វើការ​វិនិយោគ ។ អញ្ចឹង​បើ​យើង​មានការ​វិភាគ​ច្បាស់លាស់ យើង​នឹងធ្វើ​ការវិនិយោគ​ទៅដោយ​ល្អប្រសើរ​” ។​

ជាមួយគ្នា​នោះ​ផងដែរ លោក Michael Chen ប្រធាន​ខុន​ដូ The Hexa បានបង្ហាញ​ការគាំទ្រ ចំពោះ​សិក្ខា​សាលា​​ខាងលើ ដើម្បី​ចែករំលែក​ព័ត៌មាន​បន្ថែម​លើ​វិស័យ​ដ៏​មាន​សក្ដានុពល​មួយ​នេះ ពិសេស​លោក​បានបង្ហាញ​នូវ​សុ​ទិដ្ឋិ​យម​ខ្ពស់ ចំពោះ​ឱកាស​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​បច្ចុប្បន្ន ទោះបី​ពិភពលោក​កំពុង​មាន​វិបត្តិ​កូ​វីដ​-១៩ ក៏ដោយ ។​

សូមបញ្ជាក់ថា ក្រុមហ៊ុន​អចលនទ្រព្យ ឃី បាន​បង្កើតឡើង កាលពី​ឆ្នាំ​២០១០ ដោយ​ផ្ដោតលើ​សេវា​អចលន​ទ្រព្យ ដែលមាន​វិជ្ជាជីវៈ​ច្បាស់លាស់ ដើម្បី​តម្រូវការ​របស់​វិស័យ​ធនាគារ រហូតដល់​ពេលបច្ចុប្បន្ន ក្រុមហ៊ុន​បាន​ពង្រីក​ប្រតិបត្តិការ​ពេញ​ប្រទេស ដើម្បី​ផ្ដល់​សេវា​អចលនទ្រព្យ​ជូន​អតិថិជន ក៏ដូចជា​ឆ្លើយតប​ទៅនឹង​ភាព​រីក​ចម្រើន នៃ​វិស័យ​អចលនទ្រព្យ​ក្នុងប្រទេស​កម្ពុជា​បច្ចុប្បន្ន ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋបាល​ខេត្តតាកែវ ប្រជុំ...

​ដោយៈ ទេព មង្គល / តាកែវៈ ...

រដ្ឋបាល​ខេត្តកោះកុង និង​ក...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

ប្រតិភូ​ស្ថានទូត​កម្ពុជា​...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រដ្ឋបាលខេត្ត​ព្រះវិហារ បើ...

ដោយ​: សៅ វ៉ាន់ឌី / ព្រះវិ...