Home ព័ត៌មានជាតិ សន្តិសុខ អគ្គិភ័យ​ឆេះ​...

អគ្គិភ័យ​ឆេះ​យ៉ាង​សន្ធោរ​សន្ធៅ​លេប​ត្របាក់​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៤​ល្វែង​ទាំងស្រុង​នៅ​ខណ្ឌចំការមន​

​ដោយៈ​សម្បត្តិ​-ចាន់តូ/​ភ្នំពេញៈផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៤​ល្វែង​ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោរ​សន្ធៅ​បង្ក​ការភ្ញាក់​ផ្អើល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​អន្តរាគមន៍ ភ្លាមៗ​កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១០ ខែវិច្ឆិកា​ឆ្នាំ ២០២០ នៅ​ចំណុច​ផ្លូវ​៤៣០ ស្ថិតក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ផ្ទះ​ខាងលើ​មាន​ចំនួន​៤​ល្វែង​ជាប់ៗ​គ្នា ដោយ​ផ្ទះ​ទី​១​និង​ទី​២​មាន​លក់​បាយ​ម្ហូប​កាហ្វេ​ពេលព្រឹក និង​ផ្ទះ​ទី​៣​មាន​លក់​ចាបហួយ ផ្ទះ​ទី​៤​មាន​លក់​នំកង ។​

​ប្រភពព័ត៌មាន​បន្តថា មុនពេល​កើតហេតុ​គេ​បានឃើញ​អណ្តាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ផ្សែង​ខ្មួរ​ខ្មាញ់​ទើប​បង្ក​ការភ្ញាក់ផ្អើល​និង​រាយការណ៍​ទៅ​សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជាច្រើន​គ្រឿង​មក​អន្តរាគមន៍​។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ក្នុង​ហេតុការណ៍​ខាងលើនេះ​រថយន្ត​ពន្លត់អគ្គីភ័យ​មក​ចំនួន​២១​គ្រឿង​និង​ប្រើប្រាស់​អស់​ចំនួន​១៧​គ្រឿង អគ្គិភ័យ​ក៏​រលត់​ទាំងស្រុង​តែម្តង​។ ចំពោះ​ផ្ទះ​ចំនួន​៤​ល្វែង​ខាងលើ​គឺ​រង​ការខូចខាត​ទាំងស្រុង សំណាង​មិនមាន​មនុស្ស​រងរបួស​។​

​ចំពោះ​មូលហេតុ ជំហាន​ដំបូង​សមត្ថកិច្ច​សន្និដ្ឋាន​ថាប​ណ្តា​ល​មកពី​ឆ្លង​ចរន្តអគ្គិសនី​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ករណីពុល​ស្រាស​៖ ​អ្នកស្លា...

​ដោយ​: ទេ​ពក​ង្រី / ខេត្ត...

លោកទេសាភិបាលធនាគារជាតិធ្វ...

ដោយ:បញ្ញាសាស្រ្ត/ភ្នំពេ...

អភិបាលខេត្ត​បាត់ដំបង​ទស្ស...

​ដោយ​: គ្រញូង / សៀមរាប​: ...

លោក​តំណាងរាស្ត្រ សៀង ណាំ ...

ដោយ​: បាយ័ន / សៀមរាប​: នា...