Home ព័ត៌មានជាតិ សន្តិសុខ ជនសង្ស័យ​ម្នា...

ជនសង្ស័យ​ម្នាក់​និង​វត្ថុតាង​ថ្នាំញៀន​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​

 

​ដោយៈ​ទេ​ពក​ង្រី​/​កំពង់ឆ្នាំងៈជនសង្ស័យ​ម្នាក់​និង​វត្ថុតាង​ថ្នាំញៀន​២៣​កញ្ចប់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​និង​រកឃើញ​នៅ​សារធាតុ​ថ្នាំញៀន​ដោយ​ខុសច្បាប់​ដែល​ជននេះ​រក្សាទុក​ចែកចាយ​បន្ត​។ កិច្ចប្រតិបត្តិការ​នេះ​បានធ្វើ​ឡើង​នៅ​ល្ងាច​ថ្ងៃទី​៩ វិច្ឆិកា 2020 នៅ​ចំណុច​ភូមិ​ទី​៨ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​ឈ្មោះ​ឈ្មោះ ភាព សុ​ដា​វិ​ន អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ នៅ​ភូមិ​ត្រ​ពាំ​អញ្ចាញ ឃុំ​ស្វាយ​ជ្រម ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយ​សមត្ថកិច្ច​ដកហូត​វត្ថុតាង​ថ្នាំង​ញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​២៣ កញ្ចប់ និង​ឧបករណ៍​ជក់​មួយចំនួន​ផងដែរ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​ថ្នាំញៀន​ត្រូវបាន​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​កសាង​ឯកសារ​បញ្ជូន​បន្តទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular