Home ព័ត៌មានជាតិ សេដ្ឋកិច្ច ភ្លៀងរលឹម​ដោយ...

ភ្លៀងរលឹម​ដោយ​ឥទ្ធិពល​ព្យុះ​ទី​២១​កំពុង​មាននៅ​មណ្ឌលគិរី​

ដោៈប​.​ខុន​/​ភ្នំពេញៈ​ភ្លៀងរលឹម​ដោយសារ​ឥទ្ធិពល ព្យុះ​ទី​២១​ដែល​បាន​ដើរ​កាន់តែ​មក​កៀក​នឹង​តំបន់ឆ្នេរ Ninh Ho’a នៃ​ប្រទេស​វៀតណាម​នា​ព្រលឹម​ថ្ងៃទី​១០ ខែវិច្ឆិកា កំពុង​ធ្លា​ក់នៅ​តំបន់​ខ្ពង់រាប​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​​​ដែល​រួមមាន​ដូចជា​ខេត្តរតនគិរី មណ្ឌលគិរី ត្បូងឃ្មុំ​និង​បន្ត​ចូលទៅ​កាន់​ខេត្តក្រចេះ​។​នេះ​បើតាម​មន្ត្រី​ក្រសួង​ធនធានទឹក​និង​ឧតុនិយម បាន​ប្រាប់ឱ្យដឹង​មកពី​ខេត្តមណ្ឌលគិរី នៅ​ព្រឹក​ថ្ងៃទី​១០​ខែវិច្ឆិកា​។​

​នៅ​ព្រម​ពេល​ព្យុះ​អ៊ី​តូ (ETAU) ដើរ​កាន់តែ​មក​កៀក​នឹង​តំបន់ឆ្នេរ​របស់​វៀតណាម​នៅ ពីក្រោយ​ព្យុះ​ទី​២២​ឈ្មោះ​វ៉ា​ម​កូ (VAMCO) កំពុងមាន​សកម្មភាព​នៅក្នុង​សមុទ្រ​ភាគ​អ​គ្នេ​យ៍​នៃ​ប្រទេស​ហ្វីលីពីន​មាន​សម្ពាធ​ទាប​សកម្ម Active Low មួយ ទៀត​ដែល​អាច​នឹង​វិ​វត្ត​ទៅជា​ព្យុះ​ទី​២៣ មានដំណើរ​តាម​គន្លង​ព្យុះ​ទី​២១ និង​ព្យុះ​ទី​២២ ចូលមកក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដែរ​។​

​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​កាលពី​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២០​បាន ប្រកាស​ព័​ត៍​មាន​ថា​នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ​វិ​សម្ពាធ (Tropical Depression) បាននិងកំពុង​ស្ថិតនៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​នឹងធ្វើ​ដំណើរ​ឆ្ពោះ​មក​ទិសបស្ចឹម ដោយ​បង្កើន​ឥទ្ធិពល​របស់ខ្លួន​ទៅជា​កូន​ព្យុះ​ទី​២១​ឈ្មោះ​អ៊ី​តូ នៅ​ថ្ងៃទី​១០​ខែ វិច្ឆិកា​ឆ្នាំ​២០២០ ។

​នៅក្នុង​សេចក្តីជូនដំណឹង​បាន​សរសេរ​ទៀតថា​តាម​ការ​ព្យាករ​ព្យុះ​នេះ​នឹង​ថមថយ​ឥទ្ធិពល​ទៅជា​វិ​សម្ពាធ (Tropical Depression) ពេល​ចូលដល់​លើ​ឆ្នេរ​ភាគ ខាងត្បូង​ប្រទេស​វៀតណាម នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០ ហើយ​បន្ទាប់មក​ទៅ ជា​សម្ពាធ​ទាប (Low Pressure) ពេល​ចូល​មកដល់​លើ​ភាគ​ខាងកើត ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​តាម​សេចក្តីជូនដំណឹង​ដដែល​បាន​សរសេរ​ទៀតថា លក្ខណៈ​បែប​ខាងលើ​នឹងធ្វើ​ឲ្យ​អាកាសធាតុ​នៅ​ព្រះរាជា​ណា ចក្រ​កម្ពុជា​ចាប់ពី​យប់​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១២ ខែវិច្ឆិកា​ឆ្នាំ ២០២០​មាន​ស្ថានភាព​ដូចជា​នៅ​រាជធានី​ភ្នំពេញ​និង​ខេត្ត​នៅ​តំ បន់ ខ្ពង់រាប ភាគ​ឦសាន ខេត្ត​ភាគ​ខាងកើត​ជាប់​ព្រំដែន​ប្រទេស​វៀតណាម និង ខេត្ត​ភាគខាង​ត្បូង នឹង​អាចមាន​ភ្លៀងខ្យល់​ក្នុង​កម្រិត​ពី​បង្គួរ​ទៅ​ច្រើន​។ ខេត្ត​នៅ​តំបន់ មាត់សមុទ្រ​នឹង​អាចមាន​ភ្លៀងខ្យល់​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ​និង​រលក​សមុទ្រ​មាន​កម្ពស់​មធ្យម ។​

​ក្នុង​សេចក្តីប្រកាស​ដំណឹង​នេះ​បាន​សរសេរ​បន្ថែមថា យោង​លើ​ស្ថានភាព​អាកាសធាតុ​ដូច​បាន​ជម្រាបជូន​ខាង​លើ សូម​សាធារណជន​ជ្រាប​ជា​ព័ត៌មាន ពិសេស​បងប្អូន​ប្រជា​នេសាទ និង​អ្នកធ្វើដំណើរ​តាម​សមុទ្រ​ទាំងអស់​សូម​បង្កើន ការយកចិត្តទុកដាក់​ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ​ដែល​អាច​កើតមានឡើង​ជាយថាហេតុ ។ ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាននិងកំពុង​បន្ត​តាមដាន​យ៉ាង​យកចិត្ត​ទុកដាក់​លើ​បាតុភូត​ធម្មជាតិ​នេះ ហើយនឹង​ជម្រាបជូន​ព័ត៌មាន​ជា​បន្តបន្ទាប់​ទៀត​ក្នុងករណី​អាកាសធាតុ​មានការ​ប្រែប្រួល ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាលរងខេត្តកំពង់ឆ្នាំងដ...

ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈ...

អាវុធហត្ថឃាត់ខ្លួនបុរសម្ន...

ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈ...

អ្នកនាំពាក្យ​ក្រសួងសុខាភិ...

ដោយ: មុនីរ័ត្ន / ភ្នំពេញ:...

នាយកដ្ឋាន​ព័ត៌មានវិទ្យា រ...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...