Home ព័ត៌មានអន្តរជាតិ បៃ​ដិន​អំពាវន...

បៃ​ដិន​អំពាវនាវ​អោយ​ពលរដ្ឋ​អាម៉េរិក​ពាក់​ម៉ាស់ នៅពេល​ការ​ឆ្លងកូវី​ដ​ឡើងដល់​១០​លាន​នាក់​

​ប្រែ​សម្រួលៈ​វាសនា​/​វ៉ាស៊ីនតោន​៖ ​ប្រធានាធិបតី​ទើប​ជាប់ឆ្នោត លោកចូ បៃ​ដិន បាន​អំពាវនាវ​អោយ​ពលរដ្ឋ​អាម៉េរិក​«​ពាក់​ម៉ាស់​»​ដើម្បី​ជួយ​ប្រយុទ្ធ​នឹង​ការឆ្លង​រាលដាល​នៃ​រី​រុស​កូរ៉ូណា នៅ​ពេល​ប្រទេស​​នេះ​បាន​រាយការណ៍​អ្នក​ឆ្លង​ជំងឺកូវីដ១៩ហួស​១០​លាន​នាក់​កាលពី​ថ្ងៃ​ចន្ទ​។​

​លោកបៃ​ដិន បាន​និយាយថា ពាក់​ម៉ាស់​អាចជួយ​ពន្យឺត​ឬ​បន្ថយ​ចំនួន​ស្លាប់​ដោយ​ជំងឺ​កូវី​ដ​១៩ ដែល​លោក​បាន​ស្មានថា​អាច​បន្ថែម​២០០.០០០​នាក់​ទៀត​មុន​មាន​វ៉ាក់សាំង​​ប្រើ​ជាទូទៅ​។​

​លោក​បាន​និយាយ​ដូច្នេះ​ថា «​យើង​ជា​ពលរដ្ឋ​អាម៉េរិក និង​ប្រទេស​យើង​កំពុង​ស្ថិត​ក្រោម​ការ​គំរាម​។​ខ្ញុំ​សូម​អំពាវនាវ​អោយ​អ្នក​រាល់គ្នា​ពាក់​ម៉ាស់​។​ម៉ាស់​អាច​សង្គ្រោះ​អាយុ​​ជីវិត​មនុស្ស​ចាស់ កូន​ក្មេង​និង​គ្រូបង្រៀន​។​វា​ថែមទាំង​សង្គ្រោះ​អាយុជីវិត​របស់​អ្នក​ផ្ទាល់​»៕

​លោកបៃ​ដិនថា លោក​មិន​ទាន់​ចូលកាន់​តំណែង​ប្រធានាធិបតី​ទេទម្រាំដល់ខែមករា​ឆ្នាំក្រោយ តែ​លោក​កំពុង​ដើរ​តួនាទី​ជា​មេដឹកនាំ​សាធារណៈ​មួយ​នៅក្នុង​ការប្រយុទ្ធប្រឆាំង​​នឹង​ជំងឺ​ឆ្លងកូវី​ដ​១៩​មុន​ការស្បថ​ចូលកាន់​តំណែង​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្ដេច​ក្រឡាហោម ចេញ​បទបញ្...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

កុមារា​អាយុ ៦​ឆ្នាំ​ម្នាក...

ដោយ​: ស​រិ​ទ្ធ / ស្វាយរៀង...

កម្លាំង​ជលផល​ខេត្តព្រះវិហ...

​ដោយ​: សៅ​វ៉ាន់ឌី / ខេត្ត...

អ្នកនាំពាក្យៈ រដ្ឋមន្ត្រី...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...