ឆ្នាំជូត
រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះដួងរាសីល្អប្រសើរម្ល៉ោះហើយផ្តល់ផលល្អសម្រាប់លោកអ្នក ទំនាក់ទំនងសម្របសម្រួលការងារពីព្រោះថាផលល្អៗតែងហុចចំពោះមុខច្រើន។អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់ផ្លាស់ទីកន្លែងលក់ដូរឬចង់ទិញទំនិញស្តុកទុកឃើញថាក៏ជាឱកាសប្រពៃណាស់ដែរ។ ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
សម្ព័ន្ធស្នេហាប្រុសស្រីមានភាពផ្អែមល្ហែមនិងស្រស់ស្រាយចំពោះគ្នាប្រពៃណាស់៕
ឆ្នាំឆ្លូវ
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកឃើញថាមានការចម្រើនលូតលាស់ ហើយធ្វើអ្វីក៏តែងហុចផលមកវិញគ្រាន់ជាទីពេញចិត្តផង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំៗទៅរួច។ ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីបើមានការផ្សំផ្គុំគ្រួសារឬចូលស្តីដណ្តឹងជាពេលវេលាល្អប្រពៃបំផុត៕
ឆ្នាំខាល
រាសីស្រុតចុះ។នៅថ្ងៃនេះឃើញថាដំណើរជីវិតមិនសូវល្អប្រសើរទេពីព្រោះថាបញ្ហាតូចធំតែងកើតមាននាំរំខានចិត្តឬពិបាកទប់ទល់។អ្នកប្រកបរបររកស៊ីជួញដូរការធ្វើជំនួញទីជិតឆ្ងាយមិនសូវផ្តល់ផលល្អប៉ុន្មានទេព្រោះតែការរកផលចំណូលតានតឹងហើយការចំណាយវិញនោះមានគ្រប់សារពើដែលសឹងរកទប់ទល់ពុំចង់ឈ្នះ។ការធ្វើដំណើរឆ្ងាយជិតចូរប្រយ័ត្នក្រុមមនុស្សបង្កបញ្ហាណាមួយនាំត្រូវពិបាកទប់ទល់។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានដំណើរថយក្រោយមិនសូវមានការលូតលាស់ទៅមុខប៉ុន្មានទេ៕
ឆ្នាំថោះ
រាសីស្រុតចុះ។នៅថ្ងៃនេះមិនផ្តល់ផលល្អក្នុងការទំនាក់ទំនងការងារឬធ្វើអ្វីមួយឡើយពីព្រោះថាផលអាក្រក់តែងកើតមានជានិច្ច។ក្រៅពីនេះការប្រកបការងារក៏មិនអាចប្រមាថបានដែរបើពុំនោះក៏ងាយទទួលរងការខូចខាតឬបាត់បង់ដូចគ្នា។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញមិនត្រូវយកភាពឈ្នានីសឬមាត់ឌឺដងដល់អ្នកដទៃឡើយព្រោះងាយកើតជម្លោះវិវាទណាស់ហើយ ស្រួលមិនស្រួលកើតរឿងរាវប្រកាប់ប្រចាក់គ្នាថែមទៀត។
រីឯបញ្ហាស្នេហាប្រុសស្រីមិនត្រូវប្រកាន់ភាពមោហៈទោសៈដាក់ខ្លួននាំតែជួបបញ្ហាល្អក់កករឥតឈប់ឈរតែប៉ុណ្ណោះ៕
ឆ្នាំរោង
រាសីល្អជាមធ្យម។ នៅថ្ងៃនេះលោកអ្នកប្រឈមបញ្ហានឿយហត់ប៉ុន្តែការសប្បាយចិត្តនោះ ក៏មានច្រើនផងដែរ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញលោកអ្នកត្រូវលៃលកគិតគូរបញ្ជី ប្រាក់កាសឱ្យបានច្បាស់លាស់ ហើយត្រូវទូរទាត់ឱ្យរួចរាល់ប្រយ័ត្នកើតជម្លោះវិវាទដោយប្រការ ណាមួយ។ការធ្វើដំណើរទីជិតឆ្ងាយមិនសូវមានសុវត្តិភាពប៉ុន្មានទេពិសេសការធ្វើដំណើរផ្លូវឆ្ងាយតែម្តង។
សម្ព័ន្ធស្នេហាកំលោះក្រមុំចូរប្រយ័ត្នក្រុមមនុស្សទីបីចាក់ដោតនាំកើតជម្លោះវិវាទ៕
ឆ្នាំម្សាញ់
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះបើមានកិច្ចការងារល្អៗឈានចូលមកគប្បីស្រវាស្រទេញពីព្រោះថាផលល្អៗនោះឃើញថាតែងហុចមកវិញគ្រាន់ដូចជាទីពេញចិត្តផង។ក្នុងពេលនេះដែរបើលោកអ្នកគិតចង់ផ្លាស់ប្តូរការងារអាចជាពេលវេលាល្អប្រពៃមួយផងដែរ។អ្នកធ្វើជំនួញទាំងតូចទាំងធំនៅថ្ងៃនេះដែរបើចង់ចរចាទិញឬដោះដូរទំនិញអ្វីមួយដោយមិនត្រឹមឆាប់ត្រូវរ៉ូវគ្នាទេតែអាចសម្រេចជោគជ័យយ៉ាងឆាប់រហ័សផង ។
រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំមានការរីកលូតលាស់ទៅមុខនិងបើមិនទាន់មានគូគាប់ពេលនេះជាឱកាសល្អក្នុងការស្វែងរកហើយ៕
ឆ្នាំមមី
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលជាវិជ្ជមានច្រើនទាំងការងារនិងបញ្ហាប្រាក់កាសពីព្រោះថាធ្វើអ្វីៗក៏តែងជឿនលឿនទៅមុខគ្រាន់ជាទីកក់ក្តៅ។នៅពេលនេះដែរបើលោកអ្នករង់ចាំប្រាក់កាសឬការងារក៏តែងទទួលលទ្ធផលល្អជាងអាក្រក់ផងដែរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានភាពកាក់កបគួរសមទាំងការជួញទីជិតឆ្ងាយដោយអាចប្រមូលផលចំណូលត្រឡប់មកផ្ទះវិញគ្រាន់កក់ក្តៅ ។
រីឯបញ្ហាស្នេហាកំលោះក្រមុំពុំគប្បីលលេងជាមួយល្បែងកាមគុណប្រយ័ត្នជួបព្យុះជីវិតនាថ្ងៃខាងមុខចៀសពុំរួចហើយត្រូវមកខូចអនាគតភ្លឺស្វាងឥតអំពើ៕
ឆ្នាំមមែ
រាសីល្អជាមធ្យម។ នៅក្នុងថ្ងៃនេះមិនមានអ្វីប៉ះទង្គិចដល់លោកអ្នកច្រើនទេ ប៉ុន្តែយ៉ាងណាការ ប្រកបការងារតោងតែប្រយ័ត្នក្រុមមនុស្សបាបមិត្តផងដែរពីព្រោះការប៉ងអាក្រក់របស់គេនៅតែមានឥតធូរស្បើយឡើយ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញមានការទិញចូលលក់ចេញគ្រាន់រស់រវើកបន្តិចហើយការជួញឆ្ងាយទៀតសោតក៏តែងហុចផលកម្រៃជាងការជួញជិតជានិច្ច។ការធ្វើដំណើរទៅទិសនិរតី ពុំសូវមានសុវត្តិភាពទេគួរប្រយ័ត្នប្រយែងបន្តិចទើបប្រពៃបំផុត។
រីឯបញ្ហាគូស្នេហ៍កំលោះក្រមុំចូរប្រយ័ត្នកើតមានការរង្គោះរង្គើព្រោះតែអ្នកទីបីចូលមកឡូកឡំ៕
ឆ្នាំវក
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីងាយបញ្ចប់និងទទួលជោគជ័យត្រឡប់មកវិញផង។ការប្រកបការងារលោកអ្នកគប្បីមានការធ្វើឱ្យពេញទំហឹងនោះនឹងទទួលផ្លែផ្កាដូចជាទីពេញចិត្តពុំខាន។ចូរលោកអ្នកធ្វើបុណ្យដាក់ទានខ្លះដើម្បីសន្សំសេចក្តីសុខទៅគ្រាខាងមុខ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពសុខដុមនិងនឹករលឹកចំពោះគ្នាប្រពៃណាស់៕
ឆ្នាំរកា
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកជួបនូវបញ្ហាលំបាកមួយចំនួនត្រូវឆ្លងកាត់ពិសេសងាយកើតរឿងទំនាស់ថែមទៀត។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទោះលោកអ្នកមើលឃើញថាល្អហើយចង់ជួញក៏ច្រើនតែមិនសូវដូចគាប់បំណងដែរគឺបានត្រឹមបង់កម្លាំងច្រើនជាង។ដំណើរចាកចេញក្រៅផ្ទះចូរប្រយ័ត្នជួបគ្រោះភ្លើងឆេះនិងគ្រោះមុតរបស់ស្រួចដោយប្រការណាមួយ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមិនមានការជឿនលឿនទៅមុខហើយក៏មិនមានការថយ ក្រោយដែរគឺដូចសព្វមួយដង៕
ឆ្នាំច
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះដោយសារដួងរាសីល្អប្រសើរម្ល៉ោះហើយបើមានការប្រកបការងារតែងមានការជឿនលឿនទៅមុខនិងឆាប់ហុចផ្លែផ្កាមកវិញ។អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះ ដែរមានការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំដុំទៅរួច។
រីឯសេចក្តីស្នេហាប្រុសស្រីបើចង់ធ្វើការជ្រើសគូស្រករតែងជួបគូព្រេងពិតដូចសេចក្តីប្រាថ្នា៕
ឆ្នាំកុរ
រាសីស្រុតចុះ។ នៅថ្ងៃនេះបើទោះបីដួងរាសីស្រុតចុះពិតមែនប៉ុន្តែបើលោកអ្នកមានការខិតខំប្រឹង ប្រែងក៏តែងផ្តល់ផលល្អៗមកវិញមួយចំនួនផងដែរ។លោកអ្នកបានឆ្លងការលំបាកក្នុងរយះពេលកន្លងមកនេះចាត់ទុកថាល្អប្រសើរដោយយ៉ាងហោចណាស់បានឆ្លងកាត់បទពិសោធន៍និងអ្នកខ្លួះបានទទួលផលនៅពេលក្រោយរយះពេលយូរទៀតផង។សម្រាប់ថ្ងៃនេះដែរការប្រកបរបររកស៊ីជួញដូរមានដំណើរការល្អប្រសើរហើយបើចង់ទារបំណុលពីនរណាម្នាក់ក៏ជាពេលវេលាល្អប្រពៃណាស់ផង។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រឆាំងនិងរកាំចិត្តចំពោះគ្នាបន្តិចពីព្រោះម្នាក់ៗប្រកាន់ចិត្តខ្លាំងរៀងៗខ្លួន៕