ឥណ្ឌូនេស៊ីចាប់ខ្លួនជនសង្ស័យផលិតស្រាមានជាតិ​ពុល ដែលសម្លាប់មនុស្សរាប់សិបនាក់

3242
ចែករម្លែក

ក្រុមអាជ្ញាធរបាននិយាយនៅថ្ងៃពុធទី១៨ខែមេសា ថាប៉ូលីសបានចាប់ខ្លួនជនសង្ស័យដ៏សំខាន់ម្នាក់ក្នុង ករណីផលិត ស្រាមានជាតិពុលដែលបានសម្លាប់មនុស្សរាប់សិបនាក់នៅទូទាំងប្រទេសឥណ្ឌូនេស៊ី។ ជនសង្ស័យនេះ ប្រឈមការជាប់គុកអស់មួយជីវិត បើសិនគាត់ត្រូវបានកាត់ទោសឱ្យជាប់ទោសនោះ។

ជនសង្ស័យដ៏សំខាន់នេះ ឈ្មោះ Samsudin Simbolon ត្រូវបានចាប់ខ្លួនកាលពីព្រឹកថ្ងៃពុធនេះ នៅចម្ការប្រេងដូងមួយ នៅកោះស៊ូម៉ាត្រា ដែលនាំឱ្យបញ្ចប់ការស្រាវជ្រាវនៅទូទាំងប្រទេសនេះ សម្រាប់បុរសម្នាក់ ដែលបានផលិតស្រាមានជាតិពុលដែលបានសម្លាប់មនុស្ស៥០នាក់នៅខេត្តWest Java ។

លោក Agung Budi Maryoto ប្រធានប៉ូលិសខេត្តនេះ បាននិយាយថា ជនសង្ស័យSamsudin Simbolon ដែលជាម្ចាស់ថៅកែផលិតស្រាពុលខុសច្បាប់នេះ ត្រូវបានចោទប្រកាន់ពីបទលក់ទំនិញប្រកបដោយគ្រោះថ្នាក់ ដែលអាចជាប់គុកអស់មួយជីវិត។

សរុបប្រជាជនឥណ្ឌូនេស៊ីប្រហែល១០០នាក់ត្រូវបានគេជឿថាបានស្លាប់ដោយសារតែផឹកស្រាមានជាតិពុលនៅទូទាំងប្រទេសនេះ ចាប់តាំងពីខែមីនា ខណៈដែលមនុស្សរាប់សិបនាក់បន្ថែមទៀតស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ ៕

ប៉ូលិស ប្រមូលភស្តុតាងដែលទាក់ទងនឹងការផលិតស្រាមានជាតិពុលដែលមានសម្លាប់មនុស្សរាប់សិបនាក់នៅទូទាំងឥណ្ឌូនេស៊ី

ទីតាំងផ្សាយពាណិជ្ជកម្ម