សូមមើលស្ថានភាពអាកាសធាតុពីថ្ងៃ១១ដល់១៧វិច្ឆិកា

ដោយៈប.ខុន/ ភ្នំពេញៈយោងការសង្កេតតាម ដាន ស្ថានភាពអាកាសធាតុបាន ឃើញថា ព្យុះទី២១ ឈ្មោះ អេតូ ( ETAU ) បាននឹងកំពុងធ្វើបន្ដដំណើរឆ្ពោះមកទិសខាងលិច ។ ព្យុះនេះនឹងចូលដល់លើភាគខាងត្បូងនៃប្រទេសវៀតណាម និងភាគខាងកើតរបស់ប្រទេសកម្ពុជាមុននឹងថមថយឥទ្ធិពលជាវិសម្ពាធនិងសម្ពាធទាបនៅថ្ងៃទី១០ ខែវិច្ឆិកា ។ នេះបើយោងតាមការព្យាករអាកាសធាតុសម្រាប់ពីថ្ងៃទី១១ដល់១៧ខែវិច្ឆិការបស់ក្រសួងធនធានទឹកនិងឧតុនិយមថ្ងៃទី១០ខែវិច្ឆិកា។

នៅក្នុងសេចក្តីជូនដំណឹងខាងលើបានសរសេរទៀតថានៅលើសមុទ្រខាងកើតប្រទេសហ្វីលីពីន កើតនូវព្យុះទី២២ ឈ្មោះ វ៉ាមកូ ( VAMCO ) ។ តាមការព្យាករ ព្យុះនេះនឹងវិវត្តខ្លួនជាលំដាប់ទៅ ជាព្យុះ ទីហ្វុង នៅពេលឆ្លងចូលមកក្នុងសមុទ្រចិនខាងត្បូង ហើយដំណើររបស់ព្យុះនេះនឹងចូលមកដល់លើភាគកណ្តាលប្រទេស វៀតណាម នៅ ថ្ងៃទី១៥ ខែវិច្ឆិកា ដោយថមថយឥទ្ធិពលមកជាវិសម្ពាធទាបមុន នឹងថមថយមកជាសម្ពាធទាបនៅលើភាគឦសានប្រទេសកម្ពុជា ។

ស្ថានភាពបែបនេះធ្វើឲ្យ ៖ ១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖ – សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ អង្សាសេ – សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ អង្សាសេ នៅថ្ងៃទី ១១-១២ ខែវិច្ឆិកា នឹងអាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន ។ នៅថ្ងៃទី ១៥-១៧ ខែវិច្ឆិកា នឹងអាចមានភ្លៀងក្នុងកម្រិតតិចទៅមធ្យម ។

២-បណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖ – សីតុណ្ហភាពអប្បបរមា មានពី ២០-២១ អង្សាសេ – សីតុណ្ហភាពអតិបរមា មានពី ២៧-២៩អង្សាសេ នៅថ្ងៃទី ១១-១២ ខែវិច្ឆិកា នឹងអាចមានភ្លៀងក្នុងកម្រិតមធ្យមទៅច្រើន ។ នៅថ្ងៃទី ១៥-១៧ ខែវិច្ឆិកា នឹងអាចមានភ្លៀង-ខ្យល់ក្នុងកម្រិតមធ្យម ។ ៣-តំបន់មាត់សមុទ្រ ៖ – សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ អង្សាសេ – សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ អង្សាសេ នៅថ្ងៃទី ១១-១២ ខែវិច្ឆិកា នឹងអាចមានភ្លៀងក្នុងកម្រិតតិចទៅបង្គួរ ។ នៅថ្ងៃទី ១៥-១៧ ខែវិច្ឆិកា នឹងអាចមានភ្លៀងក្នុងកម្រិតមធ្យម ព្រមទាំងរលកសមុទ្រអាចមាន កម្ពស់ខ្ពស់ជាបង្គួរ ។ អាស្រ័យស្ថាន ភាពធាតុអាកាសដូចបានជម្រាបជូនខាងលេី សូមសាធារណៈជនជ្រាបជាព័ត៌មាន និងមាន ការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលនឹងអាចកេីតមានជាយថាហេតុណាមួយ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកក្លែងព័ត៌មានអំពីកូវីដ...

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ...

ប្រទះឃើញ​បុរស​ម្នាក់ ដេកស...

​ដោយៈ ចាន់តូ / ភ្នំពេញៈ ប...

​ប្រមុខ​រាជរដ្ឋាភិបាល​អំព...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

មន្ត្រី​កសិកម្ម ខេត្តកំពង...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...