Home ព័ត៌មានអន្តរជាតិ រុស្ស៊ី​បញ្ជូ...

រុស្ស៊ី​បញ្ជូនទាហាន​ថែរក្សា​សន្តិភាព​ទៅ​ណាហ្គ័រ​ណូ​ការ៉ាបាក់ ក្រោយ​ឧទ្ធម្ភាគចក្រ​របស់ខ្លួន​មួយ​ធ្លាក់​

​ប្រែ​សម្រួលៈ​វាសនា​/​មូ​ស្គូ​៖ ​ប្រធានាធិបតី​រុស្ស៊ី បាន​និយាយថា យោង​តាម​សេចក្តីថ្លែងការណ៍​រួម រុស្ស៊ី​នឹង​បញ្ជូនទាហាន​ថែរក្សា​សន្តិភាព​ទៅកាន់​តំបន់​ណាហ្គ័រ​ណូ​ការ៉ាបាក់​ជា​តំបន់​ដែល​អា​ម៉េ​នី​និង​​អា​សែ​បៃ​ហ្សង់​បាន​និង​កំពុង​វាយដ​ណ្តើ​ម​គ្នា​។​

​ចំណែក​ប្រធានាធិបតី អា​សែ​បៃ​ហ្ស​ង់ បាន​និយាយថា​កិច្ចព្រមព្រៀង​ថ្មី​មួយ​ស្តីពី​ការបញ្ឈប់​អារិភាព​នៅ​តំបន់​ការ៉ាបាក់ នាំ​ដល់​ដំណោះស្រាយ​នៃ​ជម្លោះ​។​លោក​បាន​ហៅ​កិច្ចព្រមព្រៀង​ឈប់​បាញ់​ថ្មី​នេះ​ថា​ជា​​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ ដែល​នឹង​បញ្ចប់​ការ​បង្ហូរឈាម​និង​នាំ​ទៅ​រក​សន្តិភាព​យូរអង្វែង​។​

​បទ​ឈប់​បាញ់​ថ្មី​នេះ ត្រូវ​បាន​សំរេច​ឡើង​បន្ទាប់ពី​កងកម្លាំង​អា​សែ​បៃ​ហ្សង់​បាន​និយាយថា ខ្លួន​បាន​វាយ​ដណ្តើម​បាន​ទីក្រុង ស៊ូ​ស៊ី ដែល​ជា​ទីក្រុង​ធំ​ទី​២​នៅ​តំបន់​ណាហ្គ័រ​ណូ កា​រ៉ា​បាក់​និង​បាន​បាញ់​ទម្លាក់​​ឧទ្ធម្ភាគចក្រ​រុស្ស៊ី​មួយគ្រឿង​។​

​អា​សែ​បៃ​ហ្សង់​កាលពី​ថ្ងៃច​ន្ទបាន​អះអាងថា ខ្លួន​បាន​បាញ់​ទម្លាក់​ឧទ្ធម្ភាគចក្រ​រុស្ស៊ី​មួយ​នៅ​លើ​អា​ម៉េនី នៅ​ឆ្ងាយ​ពី​កន្លែង​វាយ​ប្រយុទ្ធ​គ្នា ដែល​បណ្តាល​អោយ​ទាហាន​រុស្ស៊ី​២​នាក់​ស្លាប់​។​

​ឧទ្ធម្ភាគចក្រ​រុស្ស៊ី​ត្រូវ​បាញ់​ទម្លាក់​នៅ​ជិត​ព្រំដែន​តំបន់ ណាក​ស៊ី​វ៉ាន ជា​បរិ​ពន្ធ​ភូមិ​អា​សែ​បៃ​ហ្ស​ង់ ដែល​ហ៊ុមព័ទ្ធ​ដោយ​អា​ម៉េនី តួ​ក​គី​និង​អ៊ីរ៉ង់​។​ក្រសួងការពារជាតិ​រុស្ស៊ី​និយាយថា ឧទ្ធម្ភាគចក្រ​នេះ​បាន​អម​​ការពារ​ក្បួន​រថយន្តយោធា​។ រុស្ស៊ី មាន​មូលដ្ឋាន​យោធា​ធំ​មួយ​នៅ​អា​ម៉េនី ។​

​ក្នុងពេល​ជាមួយគ្នា នាយករដ្ឋមន្ត្រី​អា​ម៉េនី​នៅតែ​និយាយ​ថា ការប្រយុទ្ធ​ដណ្តើម​កាន់កាប់​ទីក្រុង​ស៊ូ​ស៊ី​កំពុង​បន្ត និង​ថា​កងកម្លាំង​អាម៉េនីកំ​ពុង​ព្យាយាម​វាយ​យក​ទី​ក្រុងនេះ​មកវិញ និង​រារាំង​កុំអោយ​​កងកម្លាំង​អា​សែ​បៃ​ហ្សង់​រុ​លមកកាន់​រដ្ឋធានី​។​

​សូមបញ្ជាក់​ថា ណាហ្គ័រ​ណូ កា​រ៉ា​បាក់ ជា​តំបន់​ស្វយ័ត​មួយ​នៅក្នុង​អំឡុង​សម័យ​សូ​វៀត​។​នៅពេល​សហភាពសូវៀត​ដួលរលំ​ទៅ​នៅ​ឆ្នាំ​១៩៩១ មាន​ការប៉ះទង្គិច​និង​ផ្ទុះ​សង្គ្រាម​ដណ្តើម​តំបន់​នេះ​រវាង​អតីត​សា​ធារ​​ណ​រដ្ឋ​សូ​វៀត​២ គឺ​អា​សែ​បៃ​ហ្ស​ង់ និង​អា​ម៉េនី​។​មនុស្ស​ប្រមាណ​៣០.០០០​នាក់​ត្រូវបាន​សម្លាប់​ក្នុងការ​វាយ​ប្រយុទ្ធ​គ្នា ដែល​បាន​បញ្ចប់​ដោយ​បទ​ឈប់​បាញ់​មួយ​នៅ​ឆ្នាំ​១៩៩៤​។​

​ក្នុង​សង្គ្រាម​លើក​នេះ អា​ម៉េនី និយាយ​ថា​ទាហាន​របស់ខ្លួន​ជាង​១.២០០​នាក់​បាន​បាត់បង់​ជីវិត រីឯ​អា​សែ​បៃ​ហ្សង់​មិន​បាន​បញ្ជាក់ថា​ប៉ុន្មាន​ទេ​៕

​ឧទ្ធម្ភាគចក្រ​រុស្ស៊ី​ត្រូវ​បាញ់​ទម្លាក់​នៅ​ជិត​តំបន់​ជម្លោះ តែ​លើ​ទឹកដី​អា​ម៉េនី

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

មន្ត្រី​ជំនាញ ទទូច​ជាថ្មី...

ដោយៈ សុ​ផានី​តា / កោះកុងៈ...

អាវ​ម៉ា​រ៉ាដូ​ណា​ថ្ងៃ​យក​...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ប្រធានាធិបតី​ប្រេ​ស៊ីល​ថា...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

បន្ទាប់​ពី​ម៉ាឡេស៊ី​ទិញ​វ...

​ប្រែ​សម្រួលៈ​វាសនា​/​គូ​...