Home ព័ត៌មានជាតិ សន្តិសុខ បញ្ជូន​ជនសង្ស...

បញ្ជូន​ជនសង្ស័យ​ពីរ​នាក់​និង​វត្ថុតាង​ថ្នាំ​យ៉ាម៉ា​ជិត​២០​ថង់​ទៅ​តុលាការ​

 

​ដោយៈ​គ្រញូង​/​បាត់ដំបងៈកាលពី​ព្រឹក​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿង​​​​​​​​​​ញៀន​​​​ខេត្ត​បាន​បញ្ជូន​ជនសង្ស័យ​ពីរ​នាក់​និង​វត្ថុតាង​ថ្នាំ​យ៉ាម៉ា​១៦​ថង់​ទៅ​តុលាការ​ពីបទ​ជូ​ញ​ដូរ​គ្រឿង​ញៀន​។ ជន​សង្ស័យ​ទាំង​២​នាក់​នេះ​ត្រូវ​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​សហការ​ជា​មូ​យ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​តា​គ្រាម​ចាប់ខ្លួនបាន​កាលពី​រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​-​ឃុំ​តា​គ្រាម​ស្រុក​បាណន់​ខេត្​តបាត់ដំបង​។​

​ជនសង្ស័យ​ទាំងពីរ​នាក់​មានឈ្មោះ ទូច សីហា ហៅ​សី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​តា​គ្រាម ស្រុក​បាណន់ និង ឈ្មោះ​ពឿ​ត សុ​ឃឿ​ត ហៅ​ម៉ៅ ភេទ​ប្រុស អាយុ​១៨ នៅ​ភូមិ​ថ្មី ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្ត​បាត់​ដំបង បង​ព្រមទាំង ដកហូត​បាន​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ម៉ា​ទឹកកក ICE ចំ​នួ ន​១៦ ថង់​ទម្ងន់ ២,៩០​ក្រាម​ទូរស័ព្ទ​២​គ្រឿង សម្ភារៈ​សម្រាប់​ប្រើប្រាស់​ថ្នាំញៀន​មួយចំនួន​និង​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​ពណ៌​ខ្មៅ​ស៊េរី​​២០០៨​ពាក់​ស្លាក​លេខ បាត់ដំបង 1A 9060​។​

​បច្ចុប្បន្ន​នគរបាល​ការិយាល័យ​ជំនាញ​ខេត្ត​បាន​បញ្ជូន​មុខសញ្ញា​ទាំងពីរ​នាក់​និង​វត្ថុតាង​មួយចំនួន​ទៅកាន់​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕​​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

​ ​ហោរាសាស្ត្រ​

​ប្រចាំថ្ងៃ​ពុធ ទី២ ខែធ្ន...

អន្តេវាសិក​,​អន្តេវាសិន​,...

ដោយៈ​ដកស្រង់​ពី​វចនានុក្រ...

រដ្ឋាភិបាល​កម្ពុជា​ជួយ​ម៉...

​ដោយៈ​បាយ័ន​/​ភ្នំពេញ...

ជួសជុល​លុប​ជង្ហុក សំបុកមា...

​ដោយ​:​រ៉ា​ម៉ន​/​ភ្នំពេញ​...