Home ព័ត៌មានអន្តរជាតិ អ្នកជំនាញ ៖ វ...

អ្នកជំនាញ ៖ វ៉ាក់សាំង​កូវី​ដ​១៩​មិន​មាន​ន័យ​ថា​អ្វីៗ​នឹង​វិលត្រឡប់​ទៅរក​ធម្មតា​វិញ​នោះទេ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​អង់គ្លេស ៖ អ្នកជំនាញ​ម្នាក់​បាន​ព្រមាន​ថា​ផលិត​បាន​វ៉ាក់សាំង​កូវី​ដ​១៩​មិនមែន​មានន័យថា​អ្វីៗ​អាច​វិល​មក​រក​ភាព​ធម្មតា​វិញ​នោះទេ​ហើយ​វា​នឹង​អាច​ជួយ​បាន​ប៉ុន្តែ​មិន​​មែន​ជា​អ្នក​ផ្លាស់ប្តូរ​ស្ថានការណ៍​នោះទេ​។​

​ការលើកឡើង​នេះ​ធ្វើឡើង​នៅពេល​ដែល​ក្រុមហ៊ុន​ឱសថ Pfizer និង​ក្រុមហ៊ុន​ជីវ​បច្ចេកវិជ្ជា​BioNTech ប្រកាស​លទ្ធផល​ជោគជ័យ​ពី​ការសាកល្បង​វ៉ាក់សាំង​របស់​ពួកគេ​។​

​ទោះយ៉ាងណា លទ្ធផល​ទាំងនេះ​គឺជា​លទ្ធផល​បណ្តោះអាសន្ន​ដែល​មិន​ទាន់​ត្រូវ​បាន​ពិនិត្យឡើងវិញ​ដោយ​អ្នកជំនាញ ហើយ​វ៉ាក់សាំង​នេះ​នៅ​មិនទាន់​ទទួលបាន​ការយល់ព្រម​ពី​និយតករ​នៅឡើយ​ទេ​។​

​លើសពីនេះ​ទៀត ទោះបីជា​ចក្រភព​អង់គ្លេស​ទទួលបាន​វ៉ាក់សាំង​របស់ Pfizer / BioNTech ចំនួន​៤០​លាន​ដូស​ក៏ដោយ ក៏​វា​ត្រូវការ​ពេលវេលា​ខ្លះ​សម្រាប់​ការផលិត​និង​ការចែក​ចាយ​ដែរ​។​

​ទោះយ៉ាងណា វិមាន​រដ្ឋាភិបាល​អង់គ្លេស Downing Street បាន​និយាយ​ថា​ចក្រភព​អង់គ្លេស​នឹង​ទិញ​បាន​វ៉ាក់សាំង​នេះ​ចំនួន ១០ លាន​ដូស​ដើម្បី​ចែកចាយ​នៅ​ចុងឆ្នាំ​នេះ​ប្រសិនបើ​វ៉ាក់សាំង​ទទួល​​បាន​ការយល់ព្រម​។​

​លោក ដេវីដ ណា​បា​រ៉ូ សហប្រធាន​នៃ​វិទ្យាស្ថាន​ច្នៃប្រឌិត​សុខភាព​សកល​នៃ​សាកលវិទ្យាល័យ​ឡុង​ដ៍​ខូលិក​បាន​និយាយថា “​រាល់​ដំណឹង​គួរ​ជាទី​រំពឹង​អំពី​វ៉ាក់សាំង​គឺជា​ព័ត៌មាន​ដ៏​អស្ចារ្យ​”​ប៉ុន្តែ​បាន​ព្រមាន​​ថា​នៅ​មិនទាន់​អាច​ត្រឡប់​ទៅ​រក​ប្រក្រតីភាព​បាន​នៅឡើយ​ទេ​។​

​គាត់​បាន​ប្រាប់ BBC ថា “​អ្នក​ដែល​ឮ​និង​មើលឃើញ​ដំណឹង​នេះ​នឹង​និយាយថា វ៉ា​វ​! តើ​នេះ​មានន័យថា​ជីវិត​អាច​វិល​មក​រក​ភាពប្រក្រតី​វិញ​នាពេល​អនាគត​ដ៏​ខ្លី​នេះ​មែន​ទេ​?”​។​ជីវិត​នឹង​វិល​ទៅ​រក​ភាព​​ប្រក្រតី​ថ្មី​ប៉ុន្តែ​យើង​មិនទាន់​ទៅ​ដល់​ចំណុច​ប្រក្រតី​ដូច​មុន​នៅឡើយ​ទេ​”​។​

​ទោះយ៉ាងណា អ្នកជំនាញ​ខ្លះ​មាន​សុទិដ្ឋិនិយម​ជាង​មុន​អំពី​ការវិវឌ្ឍ​របស់​វ៉ាក់សាំង​។

​លោក ច​ន ប៊ែល សាស្ត្រាចារ្យ​ផ្នែក​វេជ្ជសាស្ត្រ​នៃ​សាកលវិទ្យាល័យ​អុក​ស្វត​និង​ជា​សមាជិក​នៃ​ក្រុមការងារ​ទទួលបន្ទុក​ការងារ​ផលិត​វ៉ាក់សាំង​របស់​រដ្ឋាភិបា​លអង់​គ្លេ​ស​បាន​បង្ហាញថា​ប្រជាជន​អាច​ទន្ទឹង​​រង់ចាំ​ជីវិត​ធម្មតា​មក​វិញ​នៅ​ប៉ុន្មាន​ខែ​ខាងមុខនេះ​។​

​គាត់​បាន​ប្រាប់​កម្មវិធី World At One របស់​វិទ្យុ BBC Radio 4 ថា “​ខ្ញុំ​ពិតជា​រីករាយ​ជាមួយនឹង​លទ្ធផល​នេះ វា​បង្ហាញ​ថា​អ្នក​អាច​ផលិត​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​កម្ទេចកម្ទី​នេះ​បាន​។ ៩០​ភាគរយ​គឺ​ជា​កម្រិត​មួយ​ដ៏​អស្ចារ្យ​នៃ​ប្រសិទ្ធភាព​។ ពិតណាស់ ពិតណាស់ ពិតណាស់ ពិតណាស់ ជីវិត​នឹង​ត្រឡប់​ទៅ​រក​ប្រក្រតីភាព​វិញ​។ ខ្ញុំ​ប្រហែល​ជា​មនុស្ស​ដំបូង​គេ​និយាយ​ដូច្នេះ ប៉ុន្តែ​ខ្ញុំ​និយាយ​ជាមួយ​ភាពជឿជាក់​មួយចំនួន​”៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អង្គការ​រ​ហ្គូ​ដ​ណេ​បឺស​ក...

ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​...

បុរស​ម្នាក់​ជិះ​កង់​ហាត់ប...

ដោយៈ ស​រិ​ទ្ធ​/​កណ្ដាលៈ ប...

​ក្រសួងសុខាភិបាល​ណែនាំ​ពង...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

អាជ្ញាធរ​ខណ្ឌដង្កោ អំពាវន...

ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ន...