Home ព័ត៌មានអន្តរជាតិ បៃ​ដិន ៖ ដំណឹ...

បៃ​ដិន ៖ ដំណឹង​អំពី​វ៉ាក់សាំង​ផ្តល់ “​ក្តីសង្ឃឹម​” ប៉ុន្តែ​ការតស៊ូ​ស្ថិត​នៅលើ​ផ្លូវ​វែងឆ្ងាយ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​សហរដ្ឋ​អាម៉េរិក ៖ ប្រធានាធិបតី​ជាប់ឆ្នោត​អាម៉េរិក​លោក ចូ បៃ​ដិន កាលពី​ថ្ងៃ​ចន្ទ​ទី​៩​វិច្ឆិកា​បាន​សាទរ​ថា​ជា​បុព្វហេតុ​សម្រាប់ “​ក្តីសង្ឃឹម​” ចំពោះ​ដំណឹង​ថា​វ៉ាក់សាំង​កូវី​ដ​១៩​បង្កើត​ដោយ​ក្រុមហ៊ុន Pfizer និង​ក្រុមហ៊ុន BioNTech មាន​ប្រសិទ្ធភាព​លើ​៩០ ភាគរយ ប៉ុន្តែ​បាន​ព្រមាន​ថា​ការតស៊ូ​ស្ថិតនៅ​ផ្លូវ​វែងឆ្ងាយ​ទៀត​នៅពេល​ខាងមុខ​។​

​លោកបៃ​ដិន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយថា “​ខ្ញុំ​សូម​អបអរសាទរ​ចំពោះ​ស្ត្រី​និង​បុរស​អស្ចារ្យ​ទាំងឡាយ ដែល​បាន​ជួយ​បង្កើត​នូវរ​បក​គំ​ឃើញ​នេះ​និង​ផ្តល់​បុព្វហេតុ​បែបនេះ​សម្រាប់​ក្តីសង្ឃឹម​”​។​

​លោក​បាន​បន្ថែមថា “​ទន្ទឹមនឹងនេះ​ដែរ វា​ក៏​សំខាន់​ផង​ដែរ​ក្នុង​ការ​យល់​ថា ទីបញ្ចប់​នៃ​ការប្រយុទ្ធប្រឆាំង​នឹង​កូវី​ដ​១៩ នៅ​មាន​រយៈពេល​ជាច្រើន​ខែ​ទៀត​” ដោយ​សង្កត់ធ្ងន់​ទៅលើ​សារៈសំខាន់​ជា​បន្ត​នៃ​ការពាក់​ម៉ាស​សម្រាប់​អនាគត​។​

​លោក​បាន​ថ្លែង​បែបនេះ ខណៈ​ទី​ផ្សារភាគហ៊ុន​អឺរ៉ុប​និង​តម្លៃ​ប្រេង​បាន​កើនឡើង​ដោយសារ​ដំណឹង​នៃ​វ៉ាក់សាំង​។​

​ក្រុមហ៊ុន Pfizer និង BioNTech បាន​និយាយថា​យោង​តាម​លទ្ធផល​បឋម ការការពារ​អ្នកជំងឺ​ត្រូវ​បាន​សម្រេច​បាន​ក្នុងពេល ៧ ថ្ងៃ​បន្ទាប់ពី​ការចាក់​វ៉ាក់សាំង​លើក​ទី ២ ក្នុងចំណោម ២ ដូស និង ២៨ ថ្ងៃ​បន្ទាប់​ពី​ដូសទី​១​។​

​ក្រុមហ៊ុន​បាន​និយាយថា ពួក​គេ​រំពឹង​ផ្តល់នូវ​វ៉ាក់សាំង​រហូតដល់ ៥០ លាន​ដូ​សនៅ​ទូទាំង​ពិភពលោក​នៅ​ឆ្នាំ ២០២០ និង​រហូត​ដល់ ១,៣ ពាន់​លាន​ដូ​ស​នៅ​ឆ្នាំ ២០២១​។

​ប្រធានាធិបតី​អាម៉េរិក​ដូណាល់ ត្រាំ​ក៏បាន​សាទរ​ចំពោះ​ព័ត៌មាន​នេះ​ដែរ ដោយ​បាន​ហៅ​វា​ថា “​អស្ចារ្យ​” នៅលើ​បណ្តាញ​សង្គម Twitter៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកក្លែងព័ត៌មានអំពីកូវីដ...

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ...

ប្រទះឃើញ​បុរស​ម្នាក់ ដេកស...

​ដោយៈ ចាន់តូ / ភ្នំពេញៈ ប...

​ប្រមុខ​រាជរដ្ឋាភិបាល​អំព...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

មន្ត្រី​កសិកម្ម ខេត្តកំពង...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...