រដ្ឋបាលខេត្ត​កំពង់ចាម ប្រារព្ធ​ខួប​លើក​ទី​៦៧ ទិវា​ឯករាជ្យ​ជាតិ​

ដោយៈ គង់​ហេង / កំពង់ចាមៈ រដ្ឋបាលខេត្ត​កំពង់ចាម បាន​ដឹកនាំ​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដើម្បី​ប្រារព្ធ​ខួប​លើក​ទី​៦៧ ទិវា​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា និង​ទិវា​កំណើត កងយោធពល​ខេមរភូមិន្ទ ដែល​បាន​រៀបចំឡើង នៅ​បរិវេណ​សួនច្បារ ខាងមុខ​សាលាខេត្ត នា​ព្រឹក​ថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​នាឱកាស​នោះ លោក អ៊ុន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាល ខេត្តកំពង់ចាម បាន​គូសបញ្ជាក់ ពី​អត្ថន័យ នៃ​ខួប​អនុស្សាវរីយ៍​លើក​ទី ៦៧ នៃ​ទិវា​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា និង​ទិវា​កំណើត នៃ​កងយោធពល​ខេមរភូមិន្ទ ដែលជា​ទិវា​ប្រវត្តិសាស្ត្រ ដ៏​មាន​សារ​:​សំខាន់ សម្រាប់​ជាតិ និង​ប្រជាជន​ខ្មែរ គ្រប់​ជំនាន់ ស្ថិតក្រោម ព្រះរាជ​បូជនីយកិច្ច ដឹកនាំ​កងជីវពល ក្នុង​ព្រះរាជ​បេស​សកម្ម ដ៏​ឧត្តុង្គឧត្តម របស់​ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះមហា​វីរ​:​ក្សត្រ ព្រះវររាជ​បី​តា ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ជាទី​សក្ការ​:​ដ៏​ខ្ពង់​ខ្ពស់បំផុត ក្នុងការ​ទាមទារ​ឯក​រាជ្យ​ភាព ពី​អាណានិគមនិយម​បារាំង បាន​ត្រួតត្រា​លើ​ប្រទេស​កម្ពុជា អស់​រយៈ​ជិត​មួយ​សតវត្សរ៍ ពី​ឆ្នាំ​១៨៦៣ ដល់​ឆ្នាំ​១៩៥៣​។​

​ក្នុងនាម​កូនចៅ​ជំនាន់​ក្រោយ និង​ក្នុងនាម​រដ្ឋបាល ខេត្តកំពង់ចាម សូម​ធ្វើការ​ប្តេជ្ញា​ថា ចងចាំ​ជានិច្ច​នូវ​ពលិកម្ម ដើម្បី​ឯករាជ្យ​ជាតិ តរៀង​ទៅ​! ចូលរួម និង​លះបង់ ដើម្បី​ជាតិ​សាសនា និង​ព្រះមហាក្សត្រ​ដោយ​ដង្ហែ​តាម​វីរភាព​របស់​សម្តេចព្រះ​បរម​រតន​កោដ្ឋ​ជា​គំរូ​! ចូលរួម​ថែរក្សា​ឱ្យបាន​នូវ​សន្តិភាព និង​ការអភិវឌ្ឍ​ជូន​ជាតិ​! ចូលរួម​ការពារ និង​ដើរ​តាម​មាគ៌ា​ដឹកនាំ របស់​រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​! ចូលរួម​បម្រើ​ប្រជាពលរដ្ឋ រួមសុខ​រួមទុក្ខ ជាមួយ​ប្រជាពលរដ្ឋ និង​នៅ​ជាមួយ​ប្រជាពលរដ្ឋ គ្រប់​កាលៈទេសៈ​ទាំងអស់​៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ករណី​ពុល​ស្រាស ជា​រឿង​ចាស...

ដោយៈ ម៉េង​ឆៃ​/​កំពង់ឆ្នាំ...

ការទប់ស្កាត់​ការចម្លង​កូ​...

​ដោយ​: ម៉េង​ឆៃ​/ ភ្នំពេញ​...

​ ​ហោរាសាស្ត្រ​

ប្រចាំថ្ងៃអង្គារ ទី១ ខែធ្...

យុវជន​ម្នាក់​ស្លាប់​ដោយ​ប...

​ដោយៈ​ចាន់តូ​/​ភ្នំពេញ​: ...