Home ព័ត៌មានជាតិ សន្តិសុខ រថយន្ត​សាំ​យ៉...

រថយន្ត​សាំ​យ៉ុង បុក​អ្នកដើរ​ឆ្លងផ្លូវ ស្លាប់​ម្នាក់ រីឯ​អ្នកបើកបរ ចុះ​រត់​គេចខ្លួនបាត់​

ដោយៈ​គូលែន / សៀមរាបៈ បុរស​ម្នាក់ បាន​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ ខណៈពេល​បុរសរងគ្រោះ បាន​ដើរ​ឆ្លងផ្លូវ ហើយ​ពេលនោះ ក៏មាន​រថយន្ត ម៉ាក​សាំ​យ៉ុង បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន បាន​បុក​បុរស​នោះ យ៉ាង​ពេញទំហឹង​។ ក្រោយពី​កើតហេតុ អ្នកបើកបរ​រថយន្ត បាន​ចុះ​រត់​គេចខ្លួនបាត់ បន្សល់ទុក រថយន្ត​ចោល នៅ​កន្លែងកើតហេតុ​។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បានកើត​ឡើង នៅវេលា​ម៉ោង ៦​និង​៣០​នាទី ល្ងាច​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២០ ស្ថិតនៅ​ភូមិ​ពោធិ​សិរី ឃុំ​កំពង់ក្តី ស្រុក​ជីក្រែង ខេត្តសៀមរាប ។​

​លោក​វរសេនីយ៍ទោ តាន់ សុ​ផុន អធិការនគរបាល​ស្តីទី ស្រុក​ជីក្រែង បាន​និយាយថាៈ រថយន្ត​បង្ក​មាន​ម៉ាក SANG YONG ISTANA ផលិត​ឆ្នាំ​២០០០ ពាក់​ផ្លាកលេខ ភ្នំពេញ 2AU- 3798 ប្រភេទ​ដឹក​អ្នកដំណើរ ពណ៌​បៃតងចាស់ បើកបរ ក្នុង​ល្បឿន​យ៉ាង​លឿន ដែល​អ្នកបើកបរ មិន​ស្គាល់​អត្តសញ្ញាណ បើកបរ​ក្នុងទិសដៅ​ពី​ខាងលិច ទៅ​ទិសខាងកើត​។​

​លោក​បាន​បន្តថា លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​ជនរងគ្រោះ បាន​ដើរ​ឆ្លងផ្លូវ ស្រប​ពេលដែល​រថយន្ត​មកដល់​ផង បាន​បុក​ជនរងគ្រោះ យ៉ាង​ពេញទំហឹង បណ្តាលអោយ​ជនរងគ្រោះ បាន​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ ចំណែក​អ្នកបើកបរ​រថយន្ត បាន​ចុះ​រត់​គេចខ្លួនបាត់ ដោយ​បន្សល់ទុក​រថយន្ត​ចោល នៅ​កន្លែងកើតហេតុ​។​

​លោក​អធិការ​ស្តីទី បាន​បន្តទៀតថា ជនរងគ្រោះ​មានឈ្មោះ សួង បញ្ញា ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ទីលំនៅ​ភូមិ​ពោធិ​សិរី ឃុំ​កំពង់ក្តី ស្រុក​ជីក្រែង ខេត្តសៀមរាប​។​

​ក្រោយពី​កើតហេតុ សមត្ថកិច្ច បាន​ចុះ​មកដល់​កន្លែងកើតហេតុ ហើយ​បានប្រគល់​សាកសព ជនរងគ្រោះ អោយទៅ​ក្រុមគ្រួសារ ដើម្បី​យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី​។ ចំណែក​រថយន្ត​បង្ក ត្រូវបាន​យកទៅ​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល ស្រុក​ជីក្រែង ដើម្បី​ស្រាវជ្រាវ​រក​ម្ចាស់ មក​អនុវត្ត តាម​នីតិវិធី​ច្បាប់​៕/V

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យុទ្ធនាការ​១៦​ថ្ងៃ​: បង្ក...

ដោយ​: មុនី​រ័ត្ន / ភ្នំពេ...

អភិបាលខណ្ឌ​ចំកា​មន​៖ សម្ត...

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​:...

ក្មេងប្រុស​អាយុ​១២​ឆ្នាំ ...

ដោយ​: អង្គា​រ៍​ហេង / ភ្នំ...

សម្តេច​ក្រឡាហោម ស ខេង ចេញ...

​ដោយ​: មុនី​រ័ត្ន / ភ្នំព...