​ចុះ​ពិនិត្យ​ខ្នង​ផ្ទះ​ពលរដ្ឋ​និង​គ្រួសារ​ទ័ព​ដែល​បាន​រងគ្រោះ​ដោយសារ​ខ្យល់ព្យុះ​

1343
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​មេបញ្ជាការ​កងពលធំ​អន្តរាគមន៍​លេខ​៣​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ស្រី​ឌឹ​ក​នាយរង​សេនាធិការ​ចម្រុះ​កាលពី​ថ្ងៃទី​១៦​ខែមេសា​ឆ្នាំ​២០១៨​រួម​ដំណើរ​ដោយ​មេបញ្ជាការ មេបញ្ជាការរង​បាន​ចុះ​ពិនិត្យមើល​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ​និង​បងប្អូន​គ្រួសារ​កងទ័ព ដែល​រង​ផល​បះ​ពាល់​ដោយសារ​គ្រោះធម្មជាតិ​ខ្យល់​កន្ត្រាក់​បានធ្វើឱ្យ​ខ្នង​ផ្ទះ​ជាច្រើន​របើក​ដំបូល និង​ដួលរលំ​ស្ថិតក្នុង​ឃុំ​ចំនួន​២​ន័យ​ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។​

​លោក មូល​ម៉ាប់​មេឃុំ​កន្ទួត​បានឱ្យដឹងថា​ភូមិ​ចំនួន​៤​ក្នុង​ឃុំ​កន្ទួត​បាន​រង​ផល​បះ​ពាល់​ដោយសារ​គ្រោះធម្មជាតិ​ខ្យល់​កន្ត្រាក់​សរុប​ចំនួន​៧៨​ខ្នង​ផ្ទះ ។​ក្នុងនោះ​របើក​តំបូល​ចំនួន​៧៣​ខ្នង​ដួល​និង​លោត​ចេញពី​ជើងតាង​ចំនួន​៥​ខ្នង​តែ​សំណាងល្អ​មិន​បណ្តាលឱ្យមាន​មនុស្ស​ណា​ម្នាក់​បាត់បង់​អាយុជីវិត ឬក៏​រងរបួស​នោះឡើយ​។​

ដោយឡែក​លោក ប្រាក់ ភី មេឃុំ​ស្រអែម បានបញ្ជាក់​ឱ្យដឹង​ដែរ​ថា​ភូមិ​ចំនួន​៣ ក្នុង​ឃុំ​ស្រអែម បាន​រង​ផល​បះ​ពាល់​ដោយសារ​ខ្យល់​កន្ត្រាក់​សរុប​ចំនួន​១៤២​ខ្នង​ផ្ទះ​។ ក្នុងនោះ​របើក​តំបូល​ទាំងស្រុង​ចំនួន​១៨​ខ្នង របើក​មួយ​ចំហៀង​ចំនួន​៥៣​ខ្នង របើក​មធ្យម​ចំនួន​៥៨​ខ្នង រលំ​ដល់​ដី​ទាំងស្រុង​ចំនួន​១០​ខ្នង និង​ត្រេ​ត​ចំនួន​៣​ខ្នង​។ លោក​បាន​បន្តថា​ភូមិ​ធម្មជាតិ​សម្តេច​តេ​ជោ ខូចខាត​ចំនួន​៥០​ខ្នង ភូមិ​ស្រអែម​ខូចខាត​ចំនួន​៧១​ខ្នង និង​ភូមិ​ចំបក់​សែន​ជ័យ​ចំនួន​២១​ខ្នង​ផងដែរ​។​

​សូមបញ្ជាក់​ផងដែរ​ថា នៅក្នុង​ដំណើរ​ចុះ​ពិនិត្យ​ខ្នង​ផ្ទះ​ពលរដ្ឋ បងប្អូន​គ្រួសារ​កងទ័ព​នេះដែរ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស្រី ឌឹ​ក បាន​ជួយឧបត្ថម្ភ​ថវិកា​ចំនួន​១​លាន​រៀល រួម​និង​សម្ភារៈ គ្រឿងឧបភោគ​បរិភោគ​មួយចំនួន​ដល់​ក្រុមគ្រួសារ​អតីតយុទ្ធជន​មួយ​គ្រួសារ នៅ​វរ​សេនា​តូច​៣៨១ ដល់​ឈ្មោះ លោក​មាស ភី អាយុ​៥៥​ឆ្នាំ មានកូន​ចំនួន​៣​នាក់​ក្នុងបន្ទុក​។ ដោយ​កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង​១២ ថ្ងៃទី​១៤ ខែមេសា​ជា​ថ្ងៃ​ទទួល​ទេវតា​ថ្ងៃទី​១ ផ្ទះ​ឈើ​មួយ​ខ្នង​របស់លោក មាន​ទទឹង​៧​ម៉ែត្រ​បណ្តោយ​៩​ម៉ែត្រ ត្រូវបាន​អគ្គិភ័យ​ឆេះ​ខ្ទេច​អស់ទាំង​ស្រុង ដែល​បណ្តាលមកពី​ភ្លើងទាន​។​

​ដោយសារ​ការយកចិត្ត​ទុក្ខ​ដាក់ ពី​សំណាក់​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់ ចំពោះ​គ្រួសារ​អតីតយុទ្ធជន​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស្រី ឌឹ​ក រួមជាមួយ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ លី ស៊ុន មេបញ្ជាការ​កងពលតូច​អន្តរាគមន៍​លេខ​៨ និង​ដោយមាន​ការឯកភាព​ចូលរួម​ខ្ពស់​ពី​សំណាក់​លោក​អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ បាន​សន្យាថា​និង​ធ្វើ​ផ្ទះ​ឈើ​មួយ​ខ្នង ដែលមាន​ទំហំ​ទទឹង​៧​ម៉ែត្រ និង​បណ្តោយ​៩​ម៉ែត្រ ជូន​ក្រុមគ្រួសារ​លោក មាស ភី ក្រោយ​ពិធីបុណ្យ​ចូលឆ្នាំ​រួច​ផងដែរ​៕S/

​ចុះ​ពិនិត្យ​ខ្នង​ផ្ទះ​ពលរដ្ឋ​និង​គ្រួសារ​ទ័ព​ដែល​បាន​រងគ្រោះ​ដោយសារ​ខ្យល់ព្យុះ​

ទីតាំងផ្សាយពាណិជ្ជកម្ម