មន្ត្រី​ជំនាញ ចុះ​ពិនិត្យ​ណែនាំ​ក្លិប​កម្សាន្ត និង​ខារ៉ាអូខេ ក្រុង​បាត់ដំបង បង្ការ​ការរីក​រាលដាល​ជំងឺ​កូ​វីដ ១៩

ដោយៈ ភ្នំ​ខៀវ / បាត់ដំបងៈ មន្ត្រី​អធិការកិច្ច នៃ​មន្ទីរ​ទេសចរណ៍ ខេត្តបាត់ដំបង បាន​ឆ្មក់​ចុះ​ពិនិត្យ ណែនាំ​ដល់​បណ្តា​ក្លិប​កម្សាន្ត និង​ខារ៉ាអូខេ ក្នុង​ទីប្រជុំជន​ក្រុង ដើម្បី​បង្ការ​ការរីក​រាលដាល ជំងឺ​កូ​វីដ​-១៩​។​

​លោក អ៊ុច អ៊ុ​ភី​នីស្សា​រ៉ា ប្រធាន​មន្ទីរ​ទេសចរណ៍ ខេត្តបាត់ដំបង បាន​ប្រាប់​ឲ្យ​ដឹងថាៈ យុទ្ធនាការ​នេះ ធ្វើឡើង​ដោយមាន​កិច្ចសហការ រវាង​មន្ត្រី​អធិការកិច្ច របស់​មន្ទីរ​ទេសចរ​ណ៍​ខេត្ត ជាមួយនឹង​អាជ្ញាធរ​ក្រុង​បាត់ដំបង ជាច្រើន​នាក់ ចាប់ពី​វេលា​ម៉ោង ៨ យប់ ថ្ងៃទី ៩ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០២០​នេះ ដោយបាន​ចុះ​ត្រួតពិនិត្យ និង​ណែនាំ​លើ​ទីតាំង​ខារ៉ាអូខេ ក្លិប​កម្សាន្ត​នានា ប្រមាណ​ជាជាង ១០ ទីតាំង ក្នុង​ទីប្រជុំជន​ក្រុង​។​

​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត បានបញ្ជាក់​ថាៈ យុទ្ធនាការ​ដ៏​ចាំបាច់​នេះ មន្ត្រី​ជំនាញ បាន​អប់រំ​ណែនាំ ម្ចាស់​ទីតាំង​ខារ៉ាអូខេ ក្លិប​កម្សាន្ត និង​ភោជនីយដ្ឋាន ជាច្រើន ឲ្យ​ចូលរួម​អនុវត្ត គោរព​តាម​គោលការណ៍​ណែនាំ របស់​ក្រសួងសុខាភិបាល ពិសេស​រាជរដ្ឋាភិបាល ស្តីពី​ការបិទ​ផ្អាក​ជា​បណ្តោះអាសន្ន នូវ​ការធ្វើ​អាជីវកម្ម​ខារ៉ាអូខេ ក្លិប​កម្សាន្ត ឬ​ក្លិប​ហាត់ប្រាណ ប្រជុំ​ដោយ​មនុស្ស​ច្រើន​។ រិត​តែ​សំខាន់ ម្ចាស់​ទីតាំង​ទាំងអស់ ក៏​មិនត្រូវ​លួចលាក់ បើក​ដំណើការ អាជីវកម្ម របស់ខ្លួន​ស្ងាត់ៗ​ដែរ ពុំ​នោះទេ ក្នុងករណី​ដែល​មន្ត្រី​ជំនាញ រកឃើញ​ចំពោះ​ការបំពាន ល្មើស​កិច្ចសន្យា មន្ទីរ​ទេសចរណ៍ និង​ក្រុមការងារ មន្ត្រី​ជំនាញ នឹង​ចាត់វិធានការ តាមផ្លូវ​ច្បាប់​ជា​ធរមាន ដូចនេះ ម្ចាស់​អាជីវកម្ម​ទាំងអស់ ត្រូវតែ​ចូលរួម​អនុវត្តតាម ក្នុងករណី​ចាំបាច់​នេះ អោយបាន​ខ្ជាប់ខ្ជួន ដើម្បី​ទប់ស្កាត់ ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង​កាលៈទេសៈ​ដ៏​ប្រឈម​ខ្លាំង ពេលនេះ​។​

​ឆ្លងតាម​ការត្រួតពិនិត្យ​ជាក់ស្តែង ជា​លទ្ធផល រាល់​បុគ្គលិក​បំរើការ នៅតាម​ភោជនីយដ្ឋាន​នានា ពួកគាត់​មានការ​ការពារ ក្នុង​កម្រិត​ខ្ពស់ ដូចជា ពាក់​ម៉ាស់ មាន​ភ្នាក់ងារ​ប្រចាំការ ក្នុង​ការបាញ់​អាល់កុល ពិនិត្យ​វាស់​កម្តៅ និង​ដាក់​គម្លាត​សុវត្ថិភាព រវាង​បុគ្គលិក ក៏ដូចជា​ភ្ញៀវ ថែមទាំង​បាន​បិទ​ប័ណ្ណ​ផ្សព្វផ្សាយ ពី​ជំងឺ​កូ​វីដ -១៩ រួមទាំង​ការកត់ត្រា ឈ្មោះ​សម្គាល់ រាល់​ម៉ោង​ចេញចូល ផងដែរ​៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

កក​ ,​កក់​ ,​កក្កដ​ ,កករ​...

ដោយៈ​ដកស្រង់​ពី​វចនានុក្រ...

៥​ធ្នូ ទិវា​អន្តរជាតិ​នៃ​...

ដោយៈ សុផល​/ភ្នំពេញៈ នៅ​ថ្...

កម្ពុជា​-​ឥណ្ឌា​បន្ដ​វេទិ...

ដោយ​: ជា សីហៈ​/​ភ្នំពេញ​៖...

ឃាត់​ចិន​៥​នាក់ និង វៀតណា...

​  ដោយៈ​ស​រិ​ទ្ធ​/​ភ្...