Home ព័ត៌មានជាតិ អប់រំ ក្រសួង​អប់រំ ...

ក្រសួង​អប់រំ បន្ត​រកឃើញ​អង្គភាព​ពាក់ព័ន្ធ ជាមួយ​គណៈប្រតិភូ នៃ​ប្រទេស​ហុង​គ្រី ចំនួន ១២ ស្ថាប័ន​ហើយ​

ដោយៈ ដេប៉ូ / ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ នៃ​ក្រសួង​អប់រំ បានឱ្យដឹងថាៈ គិត​រហូតមកដល់ ត្រឹម​យប់​ថ្ងៃទី​៩ វិច្ឆិកា ២០២០ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​រកឃើញ​អង្គភាព ក្រោម​ឱវាទ ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ ៣ វិច្ឆិកា សរុប​មានៈ មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត ចំនួន​២ ក្លិប​ហាត់​កីឡា​កា​រ៉ា​តេ​ដូ ចំនួន​១ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក និង​គ្រឹះស្ថានសិក្សា​ឯកជន ចំនួន ៩ បើ​សរុប​មាន​ចំនួន ១២ ស្ថាប័ន​ហើយ​។​

​បើតាម​ការ​ឱ្យដឹងពី លោក រស់ សុ​វាចា មន្ត្រី​នាំពាក្យ ក្រសួង​អប់រំ យុវជន និង កីឡា បានបញ្ជាក់​ប្រាស់ រស្មី​កម្ពុជា​ថាៈ អង្គភាព​ក្រោម​ឱវាទ ក្រសួង​អប់រំ យុវជន និង​កីឡា​ទាំងនេះ បាន​ចាត់ចែង​អនុវត្ត វិធានការ តាម​ការណែនាំ របស់​ក្រសួងសុខាភិបាល យ៉ាង​ខ្ជាប់​ខ្ជាន់​។ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ផ្អាក​ដំណើរ ការសិក្សា ក្នុង​ថ្នាក់រៀន ជា​បណ្តោះអាសន្ន រយៈពេល ២ សប្តាហ៍ និង​បន្ត​ការសិក្សា តាម​អន​ឡាញ នៅ​រាជធានី​ភ្នំពេញ ទី​រួម​ខេត្តកណ្តាល និង​ទីតាំង គោលដៅ​។ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ផ្អាក​ដំណើរការ ជា​បណ្តោះអាសន្ន នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក រហូតដល់​មានការ ជូនដំណឹង​ជាថ្មី​។ លទ្ធផល​តេស្ត​កូ​វីដ​-១៩ របស់​អ្នកពាក់ព័ន្ធ ស្ថិតក្នុង​ការផ្សព្វផ្សាយ របស់​ក្រសួងសុខាភិបាល​។​

​ដោយឡែក ពាក់ព័ន្ធ​ទៅនឹង​ស្ថានភាព នៃ​អង្គភាព​ក្រោម​ឱវាទ​ក្រសួង ដែល​បាន​ពាក់ព័ន្ធ​ទៅនឹង​គណៈប្រតិភូ នៃ​ប្រទេស​ហុង​គ្រី គិត​ត្រឹម​យប់ ថ្ងៃទី​៩ វិច្ឆិកា ត្រូវបាន​លោក រស់ សុ​វាចា លើក​មក​បញ្ជាក់ មានដូចជាៈ ១). មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​ទី​២៖ សមាជិក​មួយចំនួន បាន​ចូលរួម​ប្រជុំ ជាមួយ​អ្នក​ប៉ះពាល់ ក្នុង​ព្រឹត្តិការណ៍ ៣ វិច្ឆិកា​។ ២).​គ្រឹះស្ថានសិក្សា​ទី​៩៖ សិស្ស​៣​រូប​មាន​មាតាបិតា បាន​ប៉ះពាល់​ជាមួយ​អ្នក​ប៉ះពាល់ ក្នុង​ព្រឹត្តិការណ៍ ៣ វិច្ឆិកា​។​

​សម្រាប់​ស្ថានភាព នៃ​អង្គភាព​ក្រោម​ឱវាទ​ក្រសួង គិត​ត្រឹម​យប់​ថ្ងៃទី​៧ វិច្ឆិកា ៖
១).​ក្លិប​ហាត់​កា​រ៉ា​តេ​ដូ​១ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​៖ គ្រូបង្ហាត់​កីឡា​កា​រ៉ា​តេ​ដូ ដែលជា​អង្គរក្ស​ជនជាតិខ្មែរ ការពារ​ផ្ទាល់ អ្នក​ប៉ះពាល់ ក្នុង​ព្រឹត្តិការណ៍ ៣ វិច្ឆិកា​។ ២). មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​ទី​១៖ បុគ្គលិក និង​សមាជិកគ្រួសារ ចំនួន ២៣ រូប បានទទួល​ទាន​អាហារ ជាមួយ​អ្នក​ប៉ះពាល់ ក្នុង​ព្រឹត្តិការណ៍ ៣ វិច្ឆិកា​។ ៣).​គ្រឹះស្ថានសិក្សា​ទី​៨៖ សិស្ស ២ រូប មាន​មាតាបិតា បាន​ប៉ះពាល់​ជាមួយ អ្នក​ប៉ះពាល់ ក្នុង​ព្រឹត្តិការណ៍ ៣ វិច្ឆិកា​។ ៤).​គ្រឹះស្ថានសិក្សា​ទី​៧៖ សិស្ស ១ រូប មាន​មាតាបិតា បាន​ប៉ះពាល់​ជាមួយ អ្នក​ប៉ះពាល់ ក្នុង​ព្រឹត្តិការណ៍ ៣ វិច្ឆិកា​។​

​សម្រាប់​ស្ថានភាព នៃ​គ្រឹះស្ថានសិក្សា គិត​ត្រឹម​យប់ ថ្ងៃទី​៦ វិច្ឆិកា ៖
១).​គ្រឹះស្ថានសិក្សា​ទី​៦៖ សិស្ស ២ រូប​មាន​មាតាបិតា ដែល​បាន​ទទួលទាន​អាហារ ជាមួយ​អ្នក​ប៉ះពាល់ ក្នុង​ព្រឹត្តិការណ៍ ៣ វិច្ឆិកា​។ ២).​គ្រឹះស្ថានសិក្សា​ទី​៥៖ សិស្ស ២ រូប មាន​មាតាបិតា បាន​ប៉ះពាល់​ជាមួយ អ្នក​ប៉ះពាល់ ក្នុង​ព្រឹត្តិការណ៍ ៣ វិច្ឆិកា​។​

​ចំពោះ​ស្ថានភាព នៃ​គ្រឹះស្ថានសិក្សា គិត​ត្រឹម​យប់​ថ្ងៃទី​៥ វិច្ឆិកា ៖ ១).​មាន​គ្រឹះស្ថានសិក្សា​ទី​៤៖ សិស្ស ២ រូប មាន​មាតាបិតា បាន​ប៉ះពាល់​ជាមួយ​អ្នក​ប៉ះពាល់ ក្នុង​ព្រឹត្តិការណ៍ ៣ វិច្ឆិកា​។ ២).​គ្រឹះស្ថានសិក្សា​ទី​៣៖ សិស្ស ២ រូប មាន​មាតាបិតា បាន​ប៉ះពាល់​ជាមួយ អ្នក​ប៉ះពាល់ ក្នុង​ព្រឹត្តិការណ៍ ៣ វិច្ឆិកា​។ ៣). គ្រឹះស្ថានសិក្សា​ទី​២៖ សិស្ស ២ រូប មាន​មាតាបិតា បាន​ប៉ះពាល់​ជាមួយ អ្នក​ប៉ះពាល់ ក្នុង​ព្រឹត្តិការណ៍ ៣ វិច្ឆិកា​។ ៤).​គ្រឹះស្ថានសិក្សា​ទី​១៖ បុគ្គលិក ១ រូប បាន​ប៉ះពាល់​ជាមួយ អ្នក​ប៉ះពាល់ ក្នុង​ព្រឹត្តិការណ៍ ៣ វិច្ឆិកា​។​

​ជាមួយគ្នានេះ លោក រស់ សុ​វាចា បាន​លើក​មក​បញ្ជាក់ដែរថាៈ ក្រសួង​អប់រំ យុវជន និង​កីឡា សូម​អំពាវនាវ​ដល់ អ្នកពាក់ព័ន្ធ​ក្រោម​ឱវាទ ក្រសួង​អប់រំ យុវជន និង​កីឡា​ទាំងអស់ មេត្តា​បន្ត​រាយការណ៍ ជូន​ក្រសួង តាមរយៈ​លេខ​ទូរស័ព្ទ ០១២ ៣៣៥ ៩៩៩ ។ ចំពោះមុខ​នេះ អង្គភាព​ក្រោម​ឱវាទ ក្រសួង​អប់រំ យុវជន និង​កីឡា គណ​:​គ្រប់គ្រង គ្រឹះស្ថានសិក្សា លោកគ្រូ​-​អ្នកគ្រូ បុគ្គលិក​អប់រំ សិស្សានុសិស្ស មាតាបិតា និង​គ្រប់ភាគី​ពាក់ព័ន្ធ ត្រូវ​បន្ត​ការអនុវត្ត យ៉ាង​ខ្ជាប់ខ្ជួន នូវ​វិធានការ​សុវត្ថិភាព​សុខភាព តាម​គោលការណ៍​ប្រតិបត្តិ​ស្តង់ដារ របស់​ក្រសួង​អប់រំ យុវជន និង​កីឡា និង​តាម​ការណែនាំ របស់​ក្រសួងសុខាភិបាល​។​ ​ក្រសួង​អប់រំ យុវជន និង​កីឡា សូម​គោរព​ថ្លែងអំណរគុណ ជូន​គ្រប់ភាគី​ពាក់ព័ន្ធ ដែល​បានផ្តល់​កិច្ចសហការ ទាន់ពេលវេលា ប្រកបដោយ​សុក្រឹតភាព​៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ក្រសួង​អប់រំ លើក​ពេល​ប្រក...

​ដោយៈ ដេប៉ូ / ភ្នំពេញៈ ដើ...

សមត្ថកិច្ច ឲ្យ​ស្ត្រី​ម្ន...

ដោយៈ ស​រិ​ទ្ធ / បាត់ដំបងៈ...

ស្រុក​កៀនស្វាយ​បដិសេធ​ព័ត...

ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ​...

តោះ​ចូល​ចុច Like លើ​រូបថត...

​ដោយៈ​ម៉េង​ឆៃ​/​ភ្នំពេញៈ​...