Home ព័ត៌មានជាតិ សន្តិសុខ ចោរ​កាច់ក​ម៉ូ...

ចោរ​កាច់ក​ម៉ូតូ​ម្នាក់ បាន​ត្រូវ​តុលាការ​ឃុំខ្លួន​

ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ ជនសង្ស័យ​ម្នាក់ កាច់ក​ម៉ូតូ បានសម្រេច ហើយ​ជិះ​បម្រុង​គេចខ្លួន បាន​ត្រូវ​តុលាការ សម្រេច​ឃុំខ្លួន ដាក់ពន្ធនាគារ នៅ​ព្រឹក​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​ជនសង្ស័យ​ឈ្មោះ ឃួន ខុម អាយុ​២៤ ឆ្នាំ មុខរបរ ជា​កម្មករសំណង់ ស្នាក់នៅ​ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ចំណែក​នារី​រងគ្រោះ ឈ្មោះ ផាន់ គ្រី អាយុ​៣៧​ឆ្នាំ មុខរបរ ជា​បុគ្គលិក លក់​ផលិតផល តាម​អន​ឡាញ ស្នាក់នៅ​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ​។ ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ១២ និង​៣០ នាទី​ថ្ងៃត្រង់ ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២០ ស្ថិតនៅ​ត្រង់ចំណុច​ផ្ទះជួល នៅ​ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ​។​

​នារី​រងគ្រោះ បាន​ប្រាប់​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ នាង​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា ឌ្រី​ម ស៊េរី​ឆ្នាំ ២០១៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្ដាល 1U-5100 ចេញពី​កន្លែងធ្វើការ បំណង​មកលេង​ផ្ទះជួល របស់​ប្អូនស្រី ដែល​នៅ​កន្លែងកើតហេតុ​។ ពេលមកដល់​បន្ទប់​ជួល របស់​ប្អូនស្រី នាង​ក៏បាន​ទុក​ម៉ូតូ និង​ចាក់សោរ ក ត្រឹមត្រូវ នៅមុខ​បន្ទប់ ហើយ​ក៏បាន​ចូលទៅ​សម្រាក​នៅក្នុង​។ មួយសន្ទុះ​ក្រោយមក ស្រាប់តែ​ឮ​សំឡេង​ម៉ូតូ​របស់ខ្លួន​ឆេះ​។ ពេលនោះ នាង​ក៏​បើកទ្វារ​បន្ទប់ មក​មើល ស្រាប់តែ​ឃើញ​ជនសង្ស័យ ឡើង​ជិះ​ម៉ូតូ បំណង​គេចខ្លួន តែដោយសារ​តែ​នាង ស្រែក​ផ្អើលឆោឡោ និង​ដេញតាម​ពីក្រោយ ហើយ​ជនសង្ស័យ ក៏បាន​ជិះ​ម៉ូតូ ទៅ​ប៉ះ​ជាមួយ​ក្មេង​ម្នាក់ ហើយក៏​បាន​ដួល​នោះ នាង ជាមួយនឹង​អ្នក​នៅ​បន្ទប់​ជួល ក៏បាន​ចាប់​ជនសង្ស័យ​បាន​ភ្លាម ។ ពេលនោះ ពលរដ្ឋ​នៅ​ទីនោះ ក៏បាន​នាំគ្នា​ស្វាគមន៍ មួយ​ដៃ​មួយ​ជើង បណ្ដាលឱ្យ​ជនសង្ស័យ មាន​ស្នាម​បែក នៅត្រង់​ក្បាល រួច​ក៏បាន​រាយការណ៍ មក​សមត្ថកិច្ច ប៉ុស្តិ៍នគរបាល ស្ទឹងមានជ័យ ៣ មក​យក​ជនសង្ស័យ យកមក​សាកសួរ​៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

លោកស្រី អោ​ង សាន ស៊ូ​ជី​៖...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

ចាប់ផ្ដើម​សាងសង់​អគារ​សាល...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រាវ​រកឃើញ​គ្រាប់​យុទ្ធ​ភ័...

ដោយ​: ប​.​ជ័យ / បន្ទាយមាន...

លោកនាយ​ឧត្ដមសេនីយ៍ ម៉ឹង ស...

ដោយ​: វ៉ៃ​កូ / ខេត្តស្វាយ...