Home ព័ត៌មានអន្តរជាតិ ប្រធានាធិបតី​...

ប្រធានាធិបតី​អ៊ុ​យក្រែន និង​មន្ត្រី​កំពូល​៣​នាក់​ទៀត​ឆ្លងកូវី​ដ​១៩

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​កៀ​វ​, អ៊ុ​យក្រែន ៖ ប្រធានាធិបតី​អ៊ុយ​ក្រែនលោក វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​លែន​ស្គី បាន​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ទី​៩​វិច្ឆិកា​ថា គាត់​បាន​ធ្វើតេស្ត​វិជ្ជ​មានកូ​វីដ​១៩​ហើយ​រដ្ឋមន្ត្រីក្រសួង​​ការពារជាតិ រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ និង​ជំនួយការ​កំពូល​របស់​លោក​ហ្សេ​លែ​ន​ស្គី ក៏​ឆ្លង​មេរោគ​នេះ​ដែរ​។​

​ការិយាល័យ​របស់​លោក​ហ្សេ​លែ​ន​ស្គី​បានឱ្យដឹងនៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ប្រមុខ​រដ្ឋ​មាន​សុខភាព​ល្អ​ហើយ​នឹង​បន្ត​បំពេញ​ភារកិច្ច​របស់​គាត់​ពី​ចម្ងាយ​ក្រោម​ការធ្វើ​ចត្តា​ឡី​ស័ក​”​។​

​សំដៅលើ​កម្តៅ​ក្នុង​ខ្លួន​របស់​លោក លោក​ហ្សេ​លែ​ន​ស្គី​បាន​និយាយ​ក្នុង​សារ Telegram ថា “​ទោះបី​មាន​វិធានការ​ចត្តា​ឡីស័​ក​ក៏ដោយ ក៏​ខ្ញុំ​នៅ​តែ​ទទួលបាន​លទ្ធផល​វិជ្ជមាន​។ ខ្ញុំ​មាន​សីតុណ្ហភាព ៣៧,៥ អង្សា​ហើយ​ខ្ញុំ​សូម​ជូនពរ​អ្នក​ទាំងអស់​គ្នា​មាន​ត្រឹម ៣៦,៦ !”​។​

​ប៉ុន្មាន​នាទី​បន្ទាប់ពី​ការប្រកាស​របស់​លោក​ហ្សេ​លែ​ន​ស្គី លោក អង់​ដ្រេ យើ​ម៉ាក ប្រធានការិយាល័យ​របស់​ប្រធានាធិបតីបាន​និយា​យ​នៅលើ​ហ្វេ​សប៊ុក​ថា លោក​ក៏​បាន​ធ្វើ​តេស្ត​វិជ្ជមាន​វីរុស​កូរ៉ូ​ណាដែរ​។​

​ការិយាល័យ​របស់​រដ្ឋ​មន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​លោក សឺ​ហ៊ី ម៉ា​ឈិន​កូ បាន​និយាយថា គាត់​ត្រូវបានធ្វើ​រោគវិនិច្ឆ័យ​ឃើញកូ​វីដ​១៩ ហើយ​នឹង​ធ្វើការ​ពី​ចម្ងាយ​។ ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ Ukrinform បាន​រាយការណ៍​ថា​រដ្ឋមន្ត្រី​ការពារជាតិ​លោក អង់​ដ្រេ ថា​រ៉ា​ន់ ក៏​បាន​ធ្វើតេស្ត​វិជ្ជមាន​ផងដែរ​។

​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន លោក​ម៉ា​ឈិន​កូ លោកនាយក​រដ្ឋមន្ត្រី ដេ​នីស ស្មី​ហ្គាល់ និង​រដ្ឋមន្ត្រី​ផ្សេងទៀត​បាន​ចូលរួម​ក្នុង​សម័យប្រជុំ​សភា​។ ការិយាល័យ​របស់​លោក​ស្មី​ហ្គាល់​និយាយថា​គាត់​មិនមាន​​សញ្ញា​ណាមួយ​នៃ​ការឆ្លង​ទេ ប៉ុន្តែ​នឹង​ត្រូវ​ធ្វើ​តេស្ត​នៅ​ថ្ងៃ​អង្គារ​ទី​១០​វិច្ឆិកា​។​

​ភរិយា​របស់​ប្រធានាធិបតី លោកស្រី​អូ​លី​ណា បាន​ឆ្លងកូវី​ដ​១៩ កាលពី​ខែ​មិថុនា​ហើយ​បាន​ចំណាយ​ពេល​ជា​ច្រើន​សប្តាហ៍​នៅក្នុង​មន្ទីរពេទ្យ​៕

​ប្រធានាធិបតី​អ៊ុយ​ក្រែនលោក វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​លែន​ស្គី

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

បញ្ចូលសមាជិកបក្សជាង១០០នាក...

ដោយ:ទេពកង្រី/កំពង់ឆ្នាំង:...

ករណីពុល​ស្រាស​៖ ​អ្នកស្លា...

​ដោយ​: ទេ​ពក​ង្រី / ខេត្ត...

លោកទេសាភិបាលធនាគារជាតិធ្វ...

ដោយ:បញ្ញាសាស្រ្ត/ភ្នំពេ...

អភិបាលខេត្ត​បាត់ដំបង​ទស្ស...

​ដោយ​: គ្រញូង / សៀមរាប​: ...