Home ព័ត៌មានជាតិ សន្តិសុខ ធ្លាក់​ទូ​កុង...

ធ្លាក់​ទូ​កុងតឺន័រ សង្កត់​លើ​រថយន្ត​មួយគ្រឿង​ទៀត បណ្តាល​ឲ្យ អ្នកបើកបរ​រថយន្ត ស្លាប់​ភ្លាមៗ​

ដោយៈ ស​រិ​ទ្ធ / ព្រះសីហនុៈ រថយន្ត​ធុន​ធំ​មួយគ្រឿង បាន​ធ្លាក់​ទូ​កុងតឺន័រ សង្កត់​លើ​រថយន្ត​តូច មួយគ្រឿង​ទៀត បណ្តាល​ឲ្យ អ្នកបើកបរ​រថយន្ត​នោះ ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ​តែម្តង​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បានកើត​ឡើង កាលពី​ម៉ោងជាង ៨ យប់ ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​ជើងគោ ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ លើផ្លូវ​ជាតិ​លេខ​៤ ត្រង់​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ១៧៦-១៧៧ ។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា រថយន្ត ១ គ្រឿង ម៉ាក HINO ពណ៌​ខៀវ លាយ​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ ៣A-០៩៣៥ បើក​ពី​ខេត្ត​ព្រះសីហនុ ឆ្ពោះទៅ​រាជធានី​ភ្នំពេញ ដោយ​ឈ្មោះ ជា សុខ ភេទ​ប្រុស អាយុ ៤១​ឆ្នាំ មាន​ទីលំនៅ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ជា​អ្នកបើកបរ​។ ពេលមកដល់​ចំណុច ខាងលើ រថយន្ត​នេះ បាន​ធ្លាក់​ទូ​កុងតឺន័រ សង្កត់​លើ​រថយន្ត ១ គ្រឿង​ទៀត ម៉ាក TOYOTA CAMRY ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ២M-៦៨៦៥ ក្នុងទិសដៅ​ស្របគ្នា ដោយ​ឈ្មោះ សឹង ដា​រ៉ា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ ភូមិ​វាល​មាស ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ជា​អ្នកបើកបរ បណ្តាល​ឱ្យឈ្មោះ សឹង ដា​រ៉ា ស្លាប់​នៅនឹងកន្លែង​កើតហេតុ​តែ​ម្តង ។​

​ក្រោយ​កើតហេតុ រថយន្ត​ទាំង ២ គ្រឿង​នេះ ត្រូវ​សមត្ថកិច្ច​ជំនាញ យកមក​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល ស្រុក​ព្រៃនប់​។ ចំណែក​សាកសព បានប្រគល់​ជូន ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ពលរដ្ឋ​ខេត្តតាកែវ សម្រុក​...

ដោយៈ តាកែវ / តាកែវៈ ប្រជា...

រថយន្ដ​និង​រថយន្ដបុក​គ្នា...

ដោយៈ​ស​រិ​ទ្ធ​/​កំពង់ស្ពឺ...

សកម្មភាព​រោងចក្រ​ចិន​កើន​...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

បញ្ជូន​សំណាក​អ្នកពាក់ព័ន្...

ដោយៈ​ស​រិ​ទ្ធ / ស្ទឹងត្រែ...