ពលរដ្ឋរ​ជាង ៣.០០០ គ្រួសារ នៅ​ខេត្តកំពង់ចាម នឹង​ទទួលបាន​អំណោយ​សង្គ្រោះបន្ទាន់ ពី​រាជរដ្ឋាភិបាល

ដោយៈ គង់​ហេង / កំពង់ចាមៈ ប្រជាពលរដ្ឋ ចំនួន ៣.២០០ គ្រួសារ ដែល​រងគ្រោះ​ដោយ គ្រោះមហន្តរាយ​ផ្សេងៗ នៅ​ស្រុក​ចំនួន ប្រាំ ក្នុង​ខេត្តកំពង់ចាម នឹង​ទទួលបាន​អំណោយ សង្គ្រោះបន្ទាន់​របស់ សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល នៅ​ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ​២០២០ ខាងមុខនេះ​។

​នេះ​បើតាម​ការចុះពិនិត្យ​ទីតាំង ពិធី​សំណេះសំណាល និង​ចែក​អំណោយ ដែល​ដឹកនាំ​ដោយ លោក គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុក បេស​សកម្ម​ពិសេស និង​ជា​អនុប្រធាន​ទី​១ គណៈ​ក​ម្មា ធិ​ការ​ជាតិ គ្រប់គ្រង​គ្រោះមហន្តរាយ និង​លោក យូ ស៊ុនឡុង រដ្ឋមន្ត្រី​ប្រតិភូ អម​នាយករដ្ឋមន្ត្រី អមដំណើរ​ដោយ​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម នៅ​រសៀល​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​ប្រភពព័ត៌មាន​ពី​មន្ត្រី​សាលាខេត្ត​កំពង់ចាម ដែល​បាន​ចូលរួម​ចុះ​ពិនិត្យ បាន​ឲ្យ​ដឹង នៅ​ថ្ងៃទី​១០ វិច្ឆិកា​ថាៈ ពិធី​ចែក​អំណោយ​នេះ នឹង​ប្រព្រឹត្ត​ទៅក្នុង​បរិវេណ វិទ្យា​លឹ​យ ហ៊ុន សែន ព្រៃទទឹង ក្រោម​អធិបតីភាព​លោក ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ កងទ័ពជើងគោក តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​។

​ប្រភព​នោះ បានឱ្យដឹង​ទៀតថាៈ អំណោយ​សង្គ្រោះបន្ទាន់ គឺជា​ពូជស្រូវ សម្រាប់​ផ្ដល់ជូន​ប្រជា ពលរដ្ឋ​រងគ្រោះ និង​រង​ផលប៉ះពាល់ ដោយ​ទឹកជំនន់​ទឹកភ្លៀង ដើម្បី​ស្តារ​ផលិតកម្ម​ស្បៀង ឡើងវិញ នៅ​ខេត្តកំពង់ចាម សរុប ៣.២០០ គ្រួសារ ក្នុងស្រុក​ចំនួន ប្រាំ គឺ​ស្រុក​ព្រៃឈរ ស្រុក​ជើងព្រៃ ស្រុក​បាធាយ ស្រុក​កំពង់សៀម និង​ស្រុក​ស្ទឹងត្រង់ ៕PC​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ក្មេងប្រុស​អាយុ​១២​ឆ្នាំ ...

ដោយ​: អង្គា​រ៍​ហេង / ភ្នំ...

សម្តេច​ក្រឡាហោម ស ខេង ចេញ...

​ដោយ​: មុនី​រ័ត្ន / ភ្នំព...

ក្រសួងសុខាភិបាល​បង្ហា​ញ​ព...

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ...

ព្រះសង្ឃ​ចំនួន​២៦​អង្គ​និ...

ដោយ​: បាយ័ន / សៀមរាប​: ព្...