ជ័យជម្នះ​របស់​បៃ​ដិន​អាច​ត្រួសត្រាយ​ផ្លូវ​សម្រា​ប់​ប្រធានាធិបតី​ស្រី​ដំបូង​គេ​នៅ​អាម៉េរិក​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​អាម៉េរិក ៖ ការ​ឈ្នះឆ្នោត​របស់​លោក​ចូ បៃ​ដិន​ទំនង​ជា​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ប្រធានាធិបតី​ស្រី​ដំបូងបង្អស់​នៅ​អាម៉េរិក​ចំពេល​មាន​ការនិយាយ​មាត់ចាបមាត់ព្រាប​​ថា​គាត់​នឹង​ខកខាន​មិន​អាច​អនុវត្ត​ពេញ​មួយ​អាណត្តិ​របស់​គាត់​បានទេ​។​

​ក្នុង​ពេលធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត មាន​ការសង្ស័យ​ជាច្រើន​ពី​គូប្រជែង​អំពី​សមត្ថភាព​និង​សុខភាព​ផ្លូវចិត្ត​របស់​លោកបៃ​ដិន​។​

​ប្រសិនបើ​អតីត​អនុ​ប្រធានាធិបតី​អាយុ ៧៧ ឆ្នាំ​រូប​នេះ​មិន​អាច​បំពេញ​ភារកិច្ចរ​បស់​ខ្លួន​បាន​ទេ​នោះ អនុ​ប្រធានាធិបតី​លោកស្រី កា​ម៉ា​ឡា ហារី​ស នឹង​ស្បថ​ចូលកាន់​តំណែង​ដូច​លោក​លីន​ដុន ច​ន​សុន​​ក្នុង​ឆ្នាំ ១៩៦៣ បន្ទាប់​ពី​ការធ្វើឃាត​លោក​ច​ន អេ​ហ្វ កេ​ណ្ណឺ​ឌី​។​

​នៅពេល​ធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត លោក​ត្រាំ​បានបញ្ជាក់​ម្តង​ហើយ​ម្តងទៀត​ថា ការជ្រើសរើស​លោកបៃ​ដិ​ននឹង​ដាក់​ស្ត្រី​វ័យ ៥៥ ឆ្នាំ​រូប​នេះ​សម្រាប់​តំណែង​ប្រធានាធិបតី​យ៉ាង​រហ័ស​។​

​ពួកគេ​បាន​ចាត់ទុក​លោកស្រី​ហារី​ស ដែល​ជា​ស្ត្រី​ដើមកំណើត​អាស៊ី​ស្បែក​ខ្មៅ​ដំបូង​គេ​ដែល​ឈរឈ្មោះ​សម្រាប់​តំណែង​អនុ​ប្រធានាធិបតី​របស់​គណបក្ស​ដ៏​សំខាន់ ថា​ជា​ជន​ឆ្វេងនិយម​ជ្រុល​ដ៏​គ្រោះថ្នាក់ ដែល​ប្តេជ្ញា​ចិត្ត​នាំ​យក​របប​សង្គមនិយម​មក​សហរដ្ឋ​អាម៉េរិក​។​

​ក្រុម​គូប្រជែង​ក៏​បាន​អះអាង​ផងដែរ​ថា លោកស្រី​ហារី​ស ដែល​មាន​កូន​ពីរ​នាក់ មិន​មាន​សិទ្ធិ​ធ្វើ​ជា​ប្រធានាធិបតី​នោះទេ ព្រោះ​ម្តាយ​របស់​លោកស្រី​មក​ពី​ឥណ្ឌា​និង​ឪពុក​របស់​លោកស្រី​គឺ​មក​ពី​ហ្សា​ម៉ា​អ៊ី​ក​។​

​ទោះជា​យ៉ាងណា សមាជិក​បក្ស​ប្រជាធិបតេយ្យ​ដែល​តំណាងឱ្យ​រដ្ឋ​កាលីហ្វ័រ​ញ៉ា​រូបនេះ​គឺ​ជា​ពលរដ្ឋ​កើត​នៅ​សហរដ្ឋ​អាម៉េរិក ហើយ​មាន​សិទ្ធិ​ឈរឈ្មោះ​សម្រាប់​សេត​វិមាន​៕

​លោកស្រី​ហារី​សនឹង​ក្លាយជា​អនុ​ប្រធានាធិបតី​ស្រី​អាម៉េរិក​ដំបូង​គេ ពេល​លោកបៃ​ដិន​ចូលកាន់​តំណែង​ប្រធានាធិបតី​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋបាល​ខេត្តតាកែវ ប្រជុំ...

​ដោយៈ ទេព មង្គល / តាកែវៈ ...

រដ្ឋបាល​ខេត្តកោះកុង និង​ក...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

ប្រតិភូ​ស្ថានទូត​កម្ពុជា​...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រដ្ឋបាលខេត្ត​ព្រះវិហារ បើ...

ដោយ​: សៅ វ៉ាន់ឌី / ព្រះវិ...