ដោយ: រ៉ាម៉ន / ភ្នំពេញ:នាព្រឹកថ្ងៃទី១០វិច្ឆិកានេះ លោក ឃឹម ស៊ុនសូដា លោក សេង គន្ធ អភិបាលកំបូល និងលោក សេង គន្ធ អភិបាលរងខណ្ឌ ដឹកក្រុមការងារ និងក្រុមសន្តិសុខសាលាខណ្ឌ ដោយដាក់គ្រឿងចក្រ ធ្វើការជួសជុលផ្លូវដែលខូចដោយសារទឹកជំនន់ទឹកភ្លៀងលិចមួយរយៈកន្លងមកនេះ ដោយធ្វើការជួសជុលជាបន្ទន់ ដែលបងប្អូនប្រជាពលរដ្ឋពិបាកធ្វើដំណើរ។
ការងារខាងលើនេះ ដោយអនុវត្តន៍តាមកាណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នពេញ។
គួរបញ្ជាក់ថា៖ ផ្លូវនេះ នៅខាងកើត-ត្បូងវត្តតាភេមប្រវែង ៣៧០ម៉ែត្រ កាយដីស្អុយចេញដាក់ដីអំបិល ដាក់ថ្មមិច កិនកៀរបង្ហាប់ ស្ថិតនៅភូមិតាភេម សង្កាត់កំបូល ខណ្ឌកំបូល។
ការងារជួសជុលផ្លូវខាងលើនេះ បានអនុវត្តន៍ចាប់ពីថ្ងៃទី៦វិច្ឆិកាដល់ថ្ងៃទី៩ បានសម្រេចរួចរាល់ទាំងស្រុងហើយជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរបានស្រួល៕ ល