Home ព័ត៌មានអន្តរជាតិ ចិន រុស្ស៊ី​ន...

ចិន រុស្ស៊ី​និង​តួ​កគី មិនទាន់​អបអរ​អ្នក​ឈ្នះ​ក្នុង​ការបោះឆ្នោត​នៅ​អាម៉េរិក​នៅឡើយ​ទេ ដោយសារ​…

​ប្រែ​សម្រួលៈ​វាសនា​/​ប៉េកាំង​៖ ​ចិន​កាលពី​ថ្ងៃ​ចន្ទ​បាន​និយាយថា ខ្លួន​បាន​កត់សំគាល់ឃើញ​ការប្រកាស​របស់​ចូ បៃ​ដិន ថា​ជា​អ្នកឈ្នះ​ការបោះឆ្នោត​ប្រធានាធិបតី​អាម៉េរិក​តែ​ខ្លួន​មិនទាន់​បាន​ផ្ញើ​សារ​​អបអរ​អ្នកឈ្នះ​នៅឡើយ​ទេ​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក វ៉ាង វេន​ប៊ិន បាន​និយាយថា​លទ្ធ​បោះឆ្នោត​នឹង​ត្រូវ​សំរេច​នៅក្រោម​ច្បាប់​និង​នីតិវិធី​អាម៉េរិក​ហើយ​ចិន​នឹង​ធ្វើ​តាម​ការអនុវត្ត​អន្តរជាតិ​ក្នុង​ការផ្ញើ​អារម្មណ៍​របស់​​ខ្លួន​។​

​វ៉ា​ង​បាន​បន្តថា «​ខ្ញុំ​បាន​កត់សំគាល់ថា លោកបៃ​ដិន បានប្រកាស​ជ័យជម្នះ​នៃ​ការបោះឆ្នោត​នេះ ។​យើង​យល់​ថា លទ្ធផល​នៃ​ការបោះឆ្នោត​ប្រធានាធិបតី នឹង​ត្រូវ​កំណត់​ក្រោម​ច្បាប់​និង​នីតិវិធី​អាម៉េរិក​។​​ចិន​នឹង​ធ្វើ​តាម​ការប្រតិបត្តិ​អន្តរជាតិ​» ពាក់ព័ន្ធ​នឹង​សេចក្តី​ថ្លែង​កាណ៍​ណាមួយ​អំពី​លទ្ធផល​។​

​រដ្ឋាភិបាល​មួយចំនួន​ទៀត​ក៏​មិន​ទាន់​ប្រញាប់ប្រញាល់​អបអរ​លោកបៃ​ដិនថា​ជា​អ្នកឈ្នះ​ដែរ​ទោះជា​លោកបៃ​ដិន​មាន​សម្លេង​នាំមុខ តែ​ប្រធានាធិបតី ត្រាំ​មិន​ទទួល​ស្គាល់​ថា​លោក​ចាញ់​ឆ្នោត​និង​កំពុង​ងាក​​ទៅរក​សមរភូមិ​ផ្លូវច្បាប់​។​

​ប្រធានាធិបតី​រុស្ស៊ី លោក​វ្ល៉ា​ឌី​មៀ ពូ​ទីន ក៏​នឹង​មិន​ស្វាគមន៍ លោកចូ បៃ​ដិន ដរាបណា​ការតវ៉ា​ផ្លូវច្បាប់​ចំពោះ​លទ្ធផល​ឆ្នោត​នៅ​មិនទាន់​ត្រូវបាន​ដោះស្រាយ​ចប់ និង​លទ្ធផល​នៅ​មិនទាន់​ប្រកាស​ជា​ផ្លូវការ​។​

​អ្នកនាំពាក្យ​របស់​ពូ​ទីន បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា នីតិវិធី​ច្បាប់​កំពុង​រៀបចំ​ឡើង​នៅ​ទីនោះ​ដូច​ដែល​លោក​ប្រធានាធិបតី​ជិត​ចេញពី​តំណែង​បាន​ប្រកាស​។​ដូច្នេះ​សភាពការណ៍​ពេល​នេះ​ខុស​គ្នា​ពី​ការ​​បោះឆ្នោត​លើក​មុន ។​យើង​គិតថា​វា​ត្រឹមត្រូវ​ដែល​រង់ចាំ​ការប្រកាស​ផ្លូវការ​»​។​

​ក្នុងពេល​ជាមួយគ្នា អ្នកនាំពាក្យ​ប្រធានាធិបតី​តួ​ក​គី បាន​អះអាង​ថា តួ​ក​គី​នឹង​អបអរ​អ្នកឈ្នះ​ការបោះឆ្នោត​ប្រធានាធិបតី​អាម៉េរិក ទាល់តែ​នៅក្រោយ​ការបោះឆ្នោត​ត្រូវបាន​បញ្ចប់​សព្វគ្រប់​។​

​រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា​(​តួ​ក​គី​) ដែល​មាន​ការខ្វែងគំនិត​គ្នា​ជាមួយ​សម្ពន្ធមិត្ត​ណា​តូ​(​អាម៉េរិក​)​លើ​បញ្ហា​មួយចំនួន ចាប់ពី​ស៊ី​រី រហូត​ដល់​ការទិញ​ប្រព័ន្ធ​កាំជ្រួច​របស់​រុស្ស៊ី បាន​និយាយថា ខ្លួន​នឹង​បន្ត​ធ្វើការ​​ជាមួយ​រដ្ឋការ​អាម៉េរិក​បន្ទាប់​៕

​កាសែត​ចិន​ចុះផ្សាយ​អំពី​ជ័យជម្នះ​របស់​បៃ​ដិន​ព្រោងព្រាត តែ​រដ្ឋាភិបាល​មិន​ទាន់​ផ្ញើ​សារ​អបអរ​នៅឡើយ​ទេ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular