Home ព័ត៌មានជាតិ សន្តិសុខ រថយន្ត​ដឹក​គ្...

រថយន្ត​ដឹក​គ្រឿងសំណង់​បើក​លឿន​វ៉ា​ក​អើ​រថយន្ត​ឆ្លងផ្លូវ រេ​ចង្កូត​ឡើង​សួន​

ដោយ​: ចាន់តូ / ភ្នំពេញ​: រថយន្ត​ដឹក​ការ៉ូ​នឹង​ចាន​បង្គន់​មួយគ្រឿង បើកបរ​លឿន​វ៉ា​ក​អើ​រថយន្ត​បើក​ឆ្លង រេ​ចង្កូត​ឡើងលើ​សួន​ពុះ​ចែក​ទ្រូងផ្លូវ​បុក​បង្គោល​សញ្ញា​ចរាចរណ៍​បាក់​អស់ពីរ​ដើម កល់​ជាប់​ទៅមុខ​លែងរួច តែ​សំណាង​គ្មាន​អ្នករងរបួស​។ ហេតុការណ៍​កើតឡើង កាលពី​វេលា​ម៉ោង​១១ និង​១៥​នាទី​ព្រឹក​ថ្ងៃទី​១០​វិច្ឆិកា​ឆ្នាំ​២០២០ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​២១៧ នៅ​ភូមិ​ជើងឯក សង្កាត់​ជើងឯក ខណ្ឌដង្កោ​។​

​តាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​បានឃើញ​ហេតុការណ៍ បាន​ប្រាប់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បើកបរ​រថយន្ត​កូរ៉េ​ដឹក​ការ៉ូ និង​ចាន​បង្គន់​ពណ៌​ខៀវ​ពាក់​ស្លាក​លេខ 2E-5402 បើកបរ​តាម​បណ្ដោយ​ផ្លូវ​២១៧ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ បានគេច​រថយន្ត​មួយគ្រឿង​ទៀត​បើក​ឆ្លងផ្លូវ​រេ​ចង្កូត​ឡើងលើ​សួន​ពុះ​ចែក​ទ្រូងផ្លូវ ហើយ​រថយន្ត​បន្ត​ជ្រុល​ទៅបុក​ផ្លាកសញ្ញា​ចង្អុល​ទិស​ចរាចរណ៍​បាក់​អស់ពីរ​ដើម ហើយ​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ មិនមាន​អ្នកណាម្នាក់​រងរបួស​នោះទេ គឺ​ខូចខាត​តែ​បង្គោល​ផ្លាកសញ្ញា​ចរាចរណ៍ និង​រថយន្ត​បន្តិចបន្តួច​តែប៉ុណ្ណោះ​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ស​ហ​ការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ខណ្ឌដង្កោ បាន​ចុះទៅ​ដល់ទី​តាំង​កន្លែងកើតហេតុ រួម​នឹង​កម្លាំង​សណ្ដាប់ធ្នាប់​ខណ្ឌដង្កោ បាន​ហៅ​រថយន្ត​មួយគ្រឿង​ទៀត ដើម្បី​អូស​រថយន្ត​បង្ក​យកមក​រក្សាទុក​នៅ​សាលាខណ្ឌ​ដង្កោ រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាលក្រុង​ស៊ូ​វ៉ុ​ន កូរ...

​ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ...

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង...

​ដោយៈ រិ​ទ្ធិ​សែន / ពោធិស...

កងទ័ពជើងទឹក បាន​ដឹកបញ្ជូន...

ដោយៈ វណ្ណៈ / ព្រះសីហនុៈ ក...

រដ្ឋបាល​ខេត្តសៀមរាប​ចែក​ម...

ដោយ​: គូលែន / សៀមរាប​: នៅ...