ឡាន​ហោះ​ដែល​មាន​កង់​៣ ទទួលបាន​ការយល់ព្រម​ឱ្យ​បើកបរ​លើ​ដងផ្លូវ​(វីដេអូ)

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​ហូ​ឡង់ ៖ ឡាន​ហោះ​កង់​បី​តម្លៃ ៣៦០.០០០ ដុល្លារ ដែល​សាងសង់​នៅ​ប្រទេស​ហូឡង់​បាន​ទទួល​ការយល់ព្រ​ម​ឱ្យ​បើកបរ​នៅលើ​ដងផ្លូវ​។​

​ឡាន​ឈ្មោះ PAL-V Liberty ទទួលបាន​ការយល់ព្រម​ពី​និយតករ​យានយន្ត​អឺរ៉ុប ដើម្បី​ផ្តល់​ការអនុញ្ញាត​ឱ្យ​អ្នក​បង្កើត​ឡាន​នេះ​នៅ​ហូ​ឡង់​ចុះ​ឈ្មោះ​វា​ជា​រថយន្ត​ធម្មតា​។

​កាសែត The Times បាន​រាយការណ៍​ថា ការបញ្ជា​ទិញ​ចំនួន ៨០ ត្រូវបាន​ដាក់​ជូន​សម្រាប់​ឡាន​ហោះ​នេះ​រួចជាស្រេច​ទៅហើយ ហើយ​អ្នក​ផលិត​របស់​វា ដែលជា​ក្រុមហ៊ុន​ចាប់ផ្តើម​ថ្មីថ្មោង សង្ឃឹមថា ខ្លួន​អ​លក់​វា​ជា​យន្តហោះ​នៅ​ឆ្នាំ ២០២២​។​

​ឡាន​ហោះ​គំរូ​ដំបូង​បាន​ហោះហើរ​សាកល្បង​ក្នុង​ឆ្នាំ ២០១២ និង​ម៉ូ​ដែល​ចុងក្រោយ ដែល​រំពឹង​សាងសង់​នៅក្នុង​ប្រទេស​ឥណ្ឌា នឹង​មាន​តម្លៃ​ប្រហែល ៣៦០.០០០ ដុល្លារ​។​

​ម្ចាស់​ឡាន​នេះ​នាពេល​អនាគត​នឹង​ត្រូវ​មាន​ប័ណ្ណ​ហោះហើរ​ជា​មូលដ្ឋាន ដើម្បី​គ្រប់គ្រង​បញ្ជា​ឡាន​ហោះ ដែល​មាន​ល្បឿន​លើ​មេឃ ១៧៧ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង និង​អាច​ហោះ​បាន​រាប់រយ​គីឡូម៉ែត្រ​។ ឡាន​នេះ​នឹង​មាន​ល្បឿន​លឿន​បំផុត ១៦០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​នៅលើ​ដីគោក​៕


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

កក​ ,​កក់​ ,​កក្កដ​ ,កករ​...

ដោយៈ​ដកស្រង់​ពី​វចនានុក្រ...

៥​ធ្នូ ទិវា​អន្តរជាតិ​នៃ​...

ដោយៈ សុផល​/ភ្នំពេញៈ នៅ​ថ្...

កម្ពុជា​-​ឥណ្ឌា​បន្ដ​វេទិ...

ដោយ​: ជា សីហៈ​/​ភ្នំពេញ​៖...

ឃាត់​ចិន​៥​នាក់ និង វៀតណា...

​  ដោយៈ​ស​រិ​ទ្ធ​/​ភ្...