ដោយ: ជា សីហៈ/ ភ្នំពេញ: ក្រសួងពាណិជ្ជកម្មបានជូនដំណឹងអំពីការរៀបចំពិព័័រណ៍ពាណិជ្ជកម្មទាក់ទងនឹងវិស័យកសិកម្ម ដែលគ្រោងនឹងរៀបចំឡើងដោយ ក្រុមប្រឹក្សាជំរុញការនាំចេញវិស័យវិស្វកម្មឥណ្ឌា។
តាមការគ្រោងទុកកម្មវិធីដែលមានឈ្មោះជាភាសាអង់គ្លេសថា “FAAMMECH 2020” នេះគឺគ្រោងនឹងរៀបចំឡើងតាមវេទិការអេឡិចត្រូនិក។
ប្រភពដដែលបានបន្តថា កម្មវិធីនេះគឺគ្រោងនឹងចាប់ផ្តើមពីថ្ងៃទី២៤ ដល់ ថ្ងៃទី២៧ ខែវិច្ឆិកាខាងមុខ ហើយអ្នកដែលអាចនិងគួរតែចាប់អារម្មណ៍ចូលរួម គឺអ្នកដែលស្ថិតនៅក្នុងវិស័យកៃច្នៃឧបករណ៍ធ្វើដោយដៃ ម៉ាស៊ីនសម្រាប់ការប្រើប្រាស់កសិកម្មទូទៅ ឧបករណ៍ចងខ្សែរនិងគ្រឿងបន្លាស គ្រឿងម៉ាស៊ីនកសិកម្ម …។ល៕